ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ ! ករណីបុរសសម្លា.ប់ស្ត្រីម្នាក់ នៅស្រុកឈូក ខេត្តកំពត

10 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​បង្ក្រាប​ករណី​ឃា​.​ត​កម្ម​នៅ​ស្រុក​ឈូក ខេត្តកំពត ដោយ​ចាប់​បាន​បុរស​ម្នាក់ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​បន្ត ។ នេះបើយោងតាមនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ…

ខេត្តកំពត ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​បង្ក្រាប​ករណី​ឃា​.​ត​កម្ម​នៅ​ស្រុក​ឈូក ខេត្តកំពត ដោយ​ចាប់​បាន​បុរស​ម្នាក់ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​បន្ត ។ នេះបើយោងតាមនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បានបង្ហោះមុននេះ ។

នៅ​កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​១២​និង​១០​នាទី នៅ​ភូមិ​តា​ព្រុំ ឃុំ​មាន​ជ័យ ស្រុក​ឈូក ខេត្តកំពត មាន​ករណី​ឃា​.​ត​កម្ម​លើ​ជន​រង​គ្រោះ​ឈ្មោះ អឹ​ម ទូច ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ។

ចំពោះ​សម្ភារៈ​បាត់បង់​រួម​មាន ៖ ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​, ក្រវិល​មាស​ទម្ងន់​១​ជី​, ចិញ្ចៀនមាស​ទម្ងន់​២​ជី​, ខ្សែដៃ​ប្លា​ទី​ន​១​តម្លឹង និង​ខ្សែ​ក​ប្លា​ទី​ន​ទម្ងន់​៣​ជី ។

ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​ខេត្តតាកែវ បាន​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ​រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​ខាងលើ ។

លុះ​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​១៤​និង​៣០​នាទី កម្លាំង​ជំនាញ​បាន​បន្ត​ដឹកនាំ​សហការ​ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ភុំ បុត្រ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ ត្រង់​ចំណុច ភូមិ​ត្រពាំង​ខ្លូត ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា កាលពី​ថ្ងៃ​កើតហេតុ ខ្លួន​បាន​ទៅ​រួ​.​ម​ត្រី​ជាមួយ​ជន​រង​គ្រោះ បន្ទាប់​មក​ជន​រង​គ្រោះ​បានដឹង​ថា ខ្លួន​មាន​ប្រពន្ធ​ទើប​ឈាន​ដល់​ការ​ឈ្លោះប្រកែក​គ្នា ហើយ​ខ្លួន​យក​ដំបង​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ស្លា​.​ប់ រួចខ្លួន​ប្រមូល​យក​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​រត់គេច​ខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ជា​ម្ចាស់​ករណី ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ