ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​កន្លែង​នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ត្រូវ​អគ្គិ​ឆាបឆេះ​ទាំង​យប់

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​បឋម ពី​សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ភូមិ​អន្លូងគង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​បឋម ពី​សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ភូមិ​អន្លូងគង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គិ​ឆាបឆេះ​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​កាល​៦​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង​០៨​យប់​ថ្ងៃ​ដដែល ភ្លើង​នៅ​មិន​ទាន់​រលត់​នៅឡើយ ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ទំហំ នៃ​ការ​ឆាបឆេះ​នោះ​ធំ​ណាស់ ដោយ​អគារ​រោងចក្រ​ទាំងមូល គ្រប​ដ​ណ្ដា​ប់​ដោយ​អណ្ដាតភ្លើង​ក្រហមឆ្អៅ មាន​ពន្លឺភ្លើង​ជះ​ពេញ​ផ្ទៃ​អាកាស ។

ដោយឡែក ចំពោះ​មូលហេតុ នៃ​ការ​ឆាបឆេះ​នោះ ពុំ​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ ដោយ​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌដង្កោ បាន​និង​កំពុងធ្វើការ​អន្តរាគមន៍ ។

ចំណែក​រថយន្ត​ពន្លត់អគ្គីភ័យ​ច្រើន​គ្រឿង រួម​ទាំង​ក្រុម​អ្នក​ពន្លត់ភ្លើង ជា​ច្រើន​នាក់​ផង បាន​ទៅ​កាន់​ទីនោះ ដើម្បី​ពន្លត់ភ្លើង​ផង​ដែរ ហើយ​ទោះបីជា បែប​ណា គេ​ពុំ​ទាន់​ដឹង​ថា មាន​អ្នក​រង​គ្រោះ​នៅ​ក្នុង​ហេតុ​ការ​នោះ ឬ​អត់​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ