ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ទូល​ស្ដេច​ហ្សកដានី​ថា​លោក​ត្រូវ​តែ​យក​ហ្កាហ្សា​ធ្វើ​ជា​ទឹក​ដី​អាមេរិក

8 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ទូល​ព្រះ​មហា​ក្សត្រ​​ប្រទេស​ហ្សក​ដានី (Jordan) ​ថា​អាមេរិក​ត្រូវ​តែ​កាន់​កាប់​តំបន់​ហ្កាហ្សា​ឱ្យ​បាន។​​ មិន​និយាយ​លេង​សើច​ទេ​ លោក​ចង់​ប្រែក្លាយ​ទី​កន្លែង​ដែល​ធ្លាប់​កើត​មាន​សោក​នាដ​កម្ម និង​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​ទៅ​ជា​តំបន់​​រមណីយ​ដ្ឋាន​លំហែ​កាយ​មាត់​សមុទ្រ​ប្រកប​ដោយ​ឆ្នេរ​ខ្សាច់​ដ៏ស្រស់​ស្អាត​បំផុត​ប្រចាំ​តំបន់​មជ្ឈិម​បូព៌ា​។ ប៉ុន្តែ​លោក​ក៏​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ថា​អ្នក​ដែល​ទទួល​រ៉ាប់​រង​អភិ​វឌ្ឍ​តំបន់​ហ្កាហ្សា​អាច​ជា​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​។​ ​នៅ​ក្នុង​កិច្ច​ជំនួប​ជា​មួយ​ព្រះ​ចៅ​អាប់​ឌុល​ឡោះ លោក​ត្រាំ​និយាយ​យ៉ាង​ទទូច​ថា​​ប្រទេស​ហ្សក​ដានី​គួរ​ណាស់​យល់​ព្រម​ទទួល​យក​ជន​ជាតិ​ប៉ា​ឡេ​ស្ទីន​ឱ្យ​រស់​នៅ​។​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ទូល​ព្រះ​មហា​ក្សត្រ​​ប្រទេស​ហ្សក​ដានី (Jordan) ​ថា​អាមេរិក​ត្រូវ​តែ​កាន់​កាប់​តំបន់​ហ្កាហ្សា​ឱ្យ​បាន។​​ មិន​និយាយ​លេង​សើច​ទេ​ លោក​ចង់​ប្រែក្លាយ​ទី​កន្លែង​ដែល​ធ្លាប់​កើត​មាន​សោក​នាដ​កម្ម និង​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​ទៅ​ជា​តំបន់​​រមណីយ​ដ្ឋាន​លំហែ​កាយ​មាត់​សមុទ្រ​ប្រកប​ដោយ​ឆ្នេរ​ខ្សាច់​ដ៏ស្រស់​ស្អាត​បំផុត​ប្រចាំ​តំបន់​មជ្ឈិម​បូព៌ា​។ ប៉ុន្តែ​លោក​ក៏​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ថា​អ្នក​ដែល​ទទួល​រ៉ាប់​រង​អភិ​វឌ្ឍ​តំបន់​ហ្កាហ្សា​អាច​ជា​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​។​

​នៅ​ក្នុង​កិច្ច​ជំនួប​ជា​មួយ​ព្រះ​ចៅ​អាប់​ឌុល​ឡោះ លោក​ត្រាំ​និយាយ​យ៉ាង​ទទូច​ថា​​ប្រទេស​ហ្សក​ដានី​គួរ​ណាស់​យល់​ព្រម​ទទួល​យក​ជន​ជាតិ​ប៉ា​ឡេ​ស្ទីន​ឱ្យ​រស់​នៅ​។​ ប៉ុន្តែ​ព្រះ​អង្គ​បាន​ចេញ​មុខ​ជំទាស់​នឹង​សំណើ​នេះ​។ ជា​ថ្មី​ម្ដង​ទៀត​ លោក​ត្រាំ​​ថា​លោក​នឹង​​មិន​ដក​ពាក្យ​សម្ដី​នេះ​មក​វិញ​ទេ​។ លោក​ត្រូវ​តែ​រុះ​រើ​ទី​តាំង​រស់​នៅ​របស់​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ដែល​បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ​ដោយ​សារ​សង្គ្រាម​​។

​ក្ដី​ប្រាថ្នា​របស់​ត្រាំ​ចាប់​ផ្ដើម​ធ្វើ​ឱ្យ​ពិភព​អារ៉ាប់​ផ្ទុះ​កំហឹង​ជា​បណ្ដើរ​ៗ​​បន្ទាប់​ពី​លោក​​មិន​អនុញ្ញាត​ឱ្យ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​វិល​​ទៅ​រស់​នៅ​​លើ​ទឹក​ដី​កំណើត​របស់​ពួក​គេ​វិញ​ឡើយ​ដោយ​យោង​ទៅ​តាម​ផែន​ការ​រៀប​ចំ​ជោគ​វាសនា​-​អនាគត​សម្រាប់​តំបន់​ហ្កា​ហ្សា​។ កាល​ពី​យប់​មិញ​នេះ​ទៀត​ លោ​កនៅ​តែ​និយាយ​ដដែល​ឡើង​វិញ​ថា​​យើង​ត្រូវ​តែ​យក​តំបន់​ហ្កាហ្សា​មក​គ្រប់​គ្រង​ឱ្យ​ខាង​តែ​បាន​។

លោក​​​នឹង​អភិ​វឌ្ឍ​តំបន់​នោះ​ឱ្យ​រីក​ចម្រើន​។ នៅ​ពេល​នោះ ប្រជា​ជន​នៅ​មជ្ឈិមបូព៌ា​នឹង​មាន​ការ​ងារ​ធ្វើ​កាន់​តែ​ច្រើន​តាម​រយៈ​គម្រោង​អភិ​វឌ្ឍ​នេះ​។ លោក​ត្រាំ​អះ​អាង​ថា​ផែន​ការ​របស់​គាត់​នឹង​នាំ​យក​សន្តិ​ភាព​សម្រាប់​តំបន់​មជ្ឈិម​បូព៌ា​។​ ​ថ្វី​ដ្បិត​នៅ​ពេល​នេះ ​ហ្សក​ដានី​ចេញ​មុខ​ជំទាស់​​​ ប៉ុន្តែ​លោក​ត្រាំ​ជឿ​ជាក់​ថា​នៅ​ទី​បញ្ចប់​ហ្សកដានី និង​អេហ្ស៊ីប​ត្រូ​វតែ​យល់​ព្រម​ទទួ​លយក​ជន​ស៊ី​វិល​ប៉ាឡេស្ទីន​ឱ្យ​រស់​នៅ​។

ប្រទេស​ទាំង​២​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ជំនួយ​សេដ្ឋ​កិច្ច និង​យោធា​របស់​អាមេរិក​។ មាន​ន័យ​ថា​ជា​ប្រទេស​ដែល​រស់​នៅ​ពឹង​លើ​ដង្ហើម​របស់​គេ​សម្រាប់​ដក​។ ​លោក​ត្រាំ​​ជឿ​ជាក់​ថា​ហ្សក​ដានី​អាច​នឹង​ឆ្លៀត​ឈ្លក​រក​ដី​១​ដុំ​សម្រាប់​ឱ្យ​ជន​ជាតិ​ប៉ាឡេស្ទីន​រស់​នៅ​។ ហើយ​លោក​ជឿ​ជាក់​ថា​​អេហ្ស៊ី​ប​ក៏​ដូច​គ្នា​ដែរ​។ ក្រៅ​ពី​នេះ លោក​នឹង​ពិនិត្យ​មើល​ដី​នៅ​ប្រទេស​ដទៃ​​ទៀត​ដើម្បី​ទទួល​យក​ជន​ជាតិ​ប៉ាឡេស្ទីន​។ យើង​នឹង​ស្វែង​រក​ទី​កន្លែង​ដើម្បី​ឱ្យ​ពួក​គេ​រស់​នៅ​ប្រកប​ដោយ​សុភ​មង្គល​ និង​សុវត្ថិ​ភាព​ជា​ទី​បំផុត​​។

ថ្វី​ដ្បិត​លោ​កត្រាំ​ធ្លាប់​បង្ហើប​ឱ្យ​ដឹង​ថា​លោក​អាច​នឹង​ពិចារណា​កាត់​ផ្ដាច់​ជំនួយ​សម្រាប់​​​ហ្សក​ដានី​​បើ​ហ៊ាន​រឹង​ទទឹង​នៅ​ក្នុង​ចំណុច​នេះ​។ ប៉ុន្តែ​លោក​​​បញ្ជាក់​​​ថា​លោក​និយាយ​នេះ​មិន​មែន​ប្រើ​ប្រាស់​ជំនួយ​ជា​លក្ខ​ខណ្ឌ​ដើម្បី​គំរាម​ហ្សក​ដានី​ទេ​។​ យើង​បាន​ចំណាយ​លុយ​ច្រើន​ណាស់​សម្រាប់​ហ្សក​ដានី និង​អេហ្ស៊ីប​។ ប៉ុន្តែ​យើង​មិន​ចាំ​បាច់​ប្រើ​ប្រាស់​ការ​គំរាម​តាម​វិធី​នេះ​ទេ​។ លោក​មាន​វិធី​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ