ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​រាជ​អាវុធហត្ថ​មួក​ខៀវ​កម្ពុជា​៧៣​នាក់​បាន​មក​ដល់​មាតុភូមិ​ដោយ​សុខ​សុវត្ថិភាព

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​បេសកកម្ម UN នៅ​ស៊ូ​ដង់​ខាងត្បូង កងកម្លាំង​រាជ​អាវុធហត្ថ​មួក​ខៀវ​កម្ពុជា​ចំនួន​៧៣​នាក់​បាន​មក​ដល់​មាតុភូមិ​វិញ​ដោយ​សុវត្ថិភាព ។ ឧត្តមសេនីយ៍ទោ សែ​ម រតនា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​បេសកកម្ម UN នៅ​ស៊ូ​ដង់​ខាងត្បូង កងកម្លាំង​រាជ​អាវុធហត្ថ​មួក​ខៀវ​កម្ពុជា​ចំនួន​៧៣​នាក់​បាន​មក​ដល់​មាតុភូមិ​វិញ​ដោយ​សុវត្ថិភាព ។

ឧត្តមសេនីយ៍ទោ សែ​ម រតនា អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គនាយក​ស្តីទី​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ​កងកម្លាំង​រាជ​អាវុធហត្ថ​មួក​ខៀវ​កម្ពុជា​ចំនួន​៧៣​នាក់​បាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​ដល់​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព ក្រោយ​បញ្ចប់​បេសកកម្ម​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ស៊ូ​ដង់​ខាងត្បូង ក្នុង​រយៈពេល​១​ឆ្នាំ​រួច​មក ។

ក្នុង​ពិធី​សំណេះសំណាល និង​ទទួល​កងទ័ព​មួក​ខៀវ​ខាងលើ​នេះ ឧត្តមសេនីយ៍ទោ សែ​ម រតនា ក៏​បាន​នាំ​មក​នូវ​កា​រល​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តជាតិ​។

ជាមួយ​គ្នា​នោះ អគ្គនាយក​ស្តីទី​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​មាន​ប្រសាសន៍​ថា កងកម្លាំង​រាជ​អាវុធហត្ថ​មួក​ខៀវ​ខាងលើ​នេះ គឺ​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន និង​ទទួល​បាន​ផ្លែផ្កា​ជា​ច្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច​ដែល​ទីបញ្ជាការដ្ឋាន អង្គការសហប្រជាជាតិ​ប្រចាំ​ស៊ូ​ដង់​ខាងត្បូង (UNMISS) គឺ​កម្លាំង​យើង​បាន​បំពេញការងារ នៅ​តំបន់​បេសកកម្ម គឺ​ត្រួតពិនិត្យ​សំ​ណ្តា​ប់​ធ្នាប់ ត្រួតពិនិត្យ​ល្បឿន​រថយន្ត ត្រួតពិនិត្យ​ឯកសារ​រថយន្ត ត្រួតពិនិត្យ​ជាតិ​អាល់កុល ការងារ​នៅ​ព្រ​លាន​យន្តហោះ ល្បាត​ជា​ប្រចាំ​នៅ​ខាងក្នុង​និង​ខាងក្រៅ​បន្ទាយ នីតិវិធី​នៃ​ការ​ឆែកឆេរ​សម្ភារៈ​កង​ប្តូរ​វេន នៃ​បណ្តា​កងទ័ព​មួក​ខៀវ​ប្រទេស​ផ្សេង​ៗ និង​ធ្វើ​បាន​បំពេញ​លើ​ការងារ​មនុស្សធម៌ ដូច​ជា​ចែក​អំណោយ​សម្ភារ​សិក្សា និង​ចែក​ទឹក​ស្អាត​ដល់​ប្រជាជន​ស៊ូ​ដង់​ខាងត្បូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ