ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាទេសចរណ៍បរទេស២គ្រឿងមកទស្សនាប្រទេសកម្ពុជា ក្នុងខេត្តព្រះសីហនុ

9 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៥ នាវា​ទេសចរណ៍​អន្តរជាតិ NOORDAM នាវា​សញ្ជាតិ​ហូល្ល​ង់ បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៥ នាវា​ទេសចរណ៍​អន្តរជាតិ NOORDAM នាវា​សញ្ជាតិ​ហូល្ល​ង់ បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ដឹក​ភ្ញៀវ​ទេសចរ​ចំនួន​១៩០៩​នាក់ ស្រី​ចំនួន​៩៨៣​នាក់ និង​មាន​នា​វឹក​៧៨៥​នាក់ ស្រី​១៣៩​នាក់ ។

យោង​តាម​មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត​ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នាវា​ដឹក​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ ។ នាវា​ទី​១ នេះ​នឹង​ចាកចេញ​ត្រឡប់​ទៅ​វិញ​នៅ​វេលា​ម៉ោង​២១ និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ។

ជាមួយ​គ្នា​នេះ នៅ​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ នាវា​ទេសចរណ៍​អន្តរជាតិ ZHAO SHANG YI DUN សញ្ជាតិ CHINA មួយ​គ្រឿង​ទៀត​ក៏​បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន​ភ្ញៀវ​២៦៣​នាក់ ស្រី​ចំនួន ១៤៣​នាក់ និង​នា​វឹក​ចំនួន​៣៥០​នាក់ ស្រី​៩៩ នាក់ មក​ទស្សនា​ប្រទេស​កម្ពុជា រយៈពេល​មួយ​ថ្ងៃ​ដូច​គ្នា ។ នាវា​ទី​២​នេះ នឹង​ចាកចេញ​ទៅ​វិញ​នៅ​វេលា​ម៉ោង​២២​និង​០០​នាទី ថ្ងៃ​ដដែល ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជាមួយនឹង​ការ​ចូល​ចត​នាវា​ទេសចរណ៍​ទាំង​ពីរ​គ្រឿង​ដែល​នាំ​ភ្ញៀវ​ជាង​២​ពាន់​នាក់ មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហ​នុ អាជ្ញាធរ​ខេត្ត​,​កម្លាំង​សមត្ថកិច្ច​បាន​យកចិត្តទុកដាក់​ក្នុង​ការ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ទេសចរណ៍​នៅ​តាម​បណ្ដា​គោលដៅ​នានា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ