ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍អន្តរជាតិ NOORDAM នាវាសញ្ជាតិហូល្លង់ បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ ដឹកភ្ញៀវទេសចរចំនួន១៩០៩នាក់ ស្រីចំនួន៩៨៣នាក់ និងមាននាវឹក៧៨៥នាក់ ស្រី១៣៩នាក់ ។
យោងតាមមន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុង/ខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា នាវាដឹកភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ ។ នាវាទី១ នេះនឹងចាកចេញត្រឡប់ទៅវិញនៅវេលាម៉ោង២១ និង០០នាទី ថ្ងៃខែឆ្នាំដដែល ។
ជាមួយគ្នានេះ នៅវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍អន្តរជាតិ ZHAO SHANG YI DUN សញ្ជាតិ CHINA មួយគ្រឿងទៀតក៏បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ មានចំនួនភ្ញៀវ២៦៣នាក់ ស្រីចំនួន ១៤៣នាក់ និងនាវឹកចំនួន៣៥០នាក់ ស្រី៩៩ នាក់ មកទស្សនាប្រទេសកម្ពុជា រយៈពេលមួយថ្ងៃដូចគ្នា ។ នាវាទី២នេះ នឹងចាកចេញទៅវិញនៅវេលាម៉ោង២២និង០០នាទី ថ្ងៃដដែល ។
សូមបញ្ជាក់ផងដែរថា ជាមួយនឹងការចូលចតនាវាទេសចរណ៍ទាំងពីរគ្រឿងដែលនាំភ្ញៀវជាង២ពាន់នាក់ មកទស្សនាក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ អាជ្ញាធរខេត្ត,កម្លាំងសមត្ថកិច្ចបានយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនទេសចរណ៍នៅតាមបណ្ដាគោលដៅនានាផងដែរ ៕
ចែករំលែកព័តមាននេះ