ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចន្លោះ​៥​ម៉ោង​! ​​ប្រទះ​ឃើញ​.សា​.​ក​.​ស​.​ព​.​អ​.​ណ្ដែ​.​ត​​ទឹកស្ទឹង​សង្កែ​០២​ករណី​​ក្នុង​ក្រុង​បាត់ដំបង

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សា​.​ក​.​ស​.​ព​.​ទារិកា​ម្នាក់​ដែល​ទើបនឹង​កើត​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ច្រក​ថង់​អណ្ដែតត្រសែត​ក្នុង​ដងស្ទឹង​សង្កែ នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​០៦ កុម្ភៈ នៅ​ចំណុច​ក្បែរ​«​ផ្សា​រលើ​» លុះ​នៅ​ម៉ោង​១​និង​១៥​នាទី​ថ្ងៃ​ដដែល​នេះ ស្រាប់តែ​មាន​សាកសព​បុរស​ម្នាក់​ទៀត​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​គេ​ប្រទះ​ឃើញ​អណ្ដែត​ឡើង​នៅ​ក្នុង​ទឹកស្ទឹង​សង្កែ​ដែរ ត្រង់​ចំណុច​«​វេទិការ​បុណ្យអុំទូក​»…

ខេត្តបាត់ដំបង ៖ សា​.​ក​.​ស​.​ព​.​ទារិកា​ម្នាក់​ដែល​ទើបនឹង​កើត​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ច្រក​ថង់​អណ្ដែតត្រសែត​ក្នុង​ដងស្ទឹង​សង្កែ នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​០៦ កុម្ភៈ នៅ​ចំណុច​ក្បែរ​«​ផ្សា​រលើ​» លុះ​នៅ​ម៉ោង​១​និង​១៥​នាទី​ថ្ងៃ​ដដែល​នេះ ស្រាប់តែ​មាន​សាកសព​បុរស​ម្នាក់​ទៀត​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​គេ​ប្រទះ​ឃើញ​អណ្ដែត​ឡើង​នៅ​ក្នុង​ទឹកស្ទឹង​សង្កែ​ដែរ ត្រង់​ចំណុច​«​វេទិការ​បុណ្យអុំទូក​» ចំ​កណ្ដាល​បេះដូង​ក្រុង​បាត់ដំបង​តែ​ម្ដង ។

សមត្ថកិច្ច​បាន​និយាយ​ថា សព​ទារិកា​ដែល​គេ​សន្និដ្ឋាន​បាន​ថា អាច​ទើប​ចាប់កំណើត​មាន​អាយុ​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ត្រូវ​មនុ​ស្សតិ​រិ​ច្ឆា​ន​ច្រក​ថង់​យក​ទៅ​បោះចោល​ក្នុង​ស្ទឹង​សង្កែ​ក្បែរ​«​ផ្សា​រលើ​» ហើយ​ត្រូវ​បាន​អ្នកលក់​ត្រី​ក្បែរ​មាត់​ស្ទឹង ក្រឡេក​ឃើញ​ដែល​គូរ​ឲ្យ​សង្ស័យ ។ ក្រោយ​ពី​ប្រទះ​ឃើញ​ស្បោង​អណ្ដែត​ទឹក​ដ៏​គូរ​ឲ្យ​សង្ស័យ ពួក​គេ​ប៉ុន្មាន​នាក់​ក៏​ជិះទូក​ទៅ​ស្រង់​ថង​នោះ​ពិនិត្យ​មើល ស្រាប់តែ​ឃើញ​សាកសព​ទារិកា​ត្រូវ​គេ​ច្រក​ថង់​បោះចោល​ក្នុង​ស្ទឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេល​ផ្សារ ។

សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​សព​ទារិការ​ដ៏​កំសត់​នោះ ក្រោយ​អ្នកលក់​ត្រី​វ​ស្រង់​ចេញពី​ក្នុង​ស្ទឹង ។ គេ​សង្ស័យ​ទារិការ​អភ័ព្វ​នោះ ទើបតែនឹង​ចាប់កំណើត មាន​អាយុ​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។ ប៉ុន្តែ​គេ​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​បាន​ថា តើ​ទារិកា​នោះ​ត្រូវ​គេ​សម្លាប់​រួច​ចក្រ​ថង់​បោះ​ចូល​ស្ទឹង ឬ ក៏​ចាប់កំណើត​មក​ភ្លាម​ស្លាប់​ភ្លាម​នោះ​ទេ ? តែ​មន្ត្រី​ជំនាញ​បាន​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​យ៉ាង​ល្អិតល្អន់ ដើម្បី​ស្វែងរក​ប្រភព និង​មូលហេតុ ។

ដោយឡែក សាកសព​បុរស​ម្នាក់ ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹកស្ទឹង​នៅ​ក្បែរ «​វេទិការ​អុំទូក​» ទំនង​ក៏​គេ​ស្វែងរក​ប្រភព និង​មូលហេតុ​មិន​ទាន់​ឃើញ​ដែរ ។ ប៉ុន្តែ​មាន​គេ​អះអាង​ថា បុរស​នោះ​ជា​ជន​អាណា​ថា ត្រូវ​គេ​ដឹក​ពី​ខេត្ត​ផ្សេង មក​ព្រ​លែង​ចោល​នៅ​ក្នុង​ក្រុង​បាត់ដំបង ។ សាក្សី​ដែល​ធ្លាប់​ប្រទះ​ឃើញ​ជន​នេះ​បាន​និយាយ​ថា គេ​ធ្លាប់​ឃើញ​ជន​នេះ​ប៉ុន្មាន​ថ្ងៃមុន ដើរ​ឡើង ដើរ​ចុះ​នៅ​ម្ដុំ «​វេទិការ​អុំទូក​» នោះ ហើយ​ពេល​ខ្លះ​ឃើញ​ដើរ​តាម​មាត់​ស្ទឹង ដូច​មនុស្ស​មិន​គ្រប់ទឹក​។ ប៉ុន្តែ​គេ​មិនដឹង​ពី​មូលហេតុ ដែល​នាំ​ឲ្យ​ជន​នេះ​ក្លាយជា​សាកសព​អណ្ដែត​ទឹក​នោះ​ទេ​។

មន្ត្រី​បច្ចេកទេស និង​គ្រូពេទ្យ​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ពិនិត្យ​សាកសព ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គេ​មិនឃើញ​មាន​ស្នាក​ស្នាម​ដែល​គូរ​ឲ្យ​សង្ស័យ​នៅ​លើ​រាង​កាយ​សាក​សព​ទេ​។ ហើយ​ក៏​ពុំ​មាន​នរណា​ស្គាល់​ជន​រង​គ្រោះ​ម្នាក់​នេះ​ដែរ ។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ថា ជន​រង​គ្រោះ​អាច​ចុះ​ងូតទឹក ហើយ​លង់​ស្លាប់​យ៉ាង​ទិច​កាលពី​០២​ថ្ងៃមុន​នេះ លុះ​នៅ​រសៀល​ថ្ងៃ​ទី ០៦ កុម្ភៈ ក៏​សាកសព​អណ្ដែត​ឡើង​។ ក្រោយ​ពិនិត្យ​សព​គ្រប់​សមត្ថកិច្ច​បាន​ដឹក​សាកសព​ទៅ​តម្កល់​ទុក​បណ្ដោះអាសន្ន​នៅ​ក្នុង​វត្ត ក្រែង​មាន​សាច់ញាតិ​មក​ទ​ទូល​យក​ទៅ​ធ្វើបុណ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ