លោក កើត ឆែ ៖ សូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ ចូលរួមសហការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺគ្រុនឈាម
រាជធានីភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ផ្លូវថ្មើជើង (Walk street)…
រាជធានីភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ផ្លូវថ្មើជើង (Walk street)…
រាជធានីភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍ពិតជាទទួលបានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងនេះ មិនទាន់គ្រប់ជ្រុងជ្រោយ ប៉ុន្តែលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ហើយថា នឹងបន្តរៀបចំឱ្យកាន់តែល្អថែមទៀត ជាមួយការបំពេញបន្ថែម ចំពោះអ្វីខ្វះខាត នៃការរៀបចំផ្លូវថ្មើរជើង(Walk street) ថ្មីនេះ ។
ការលើកឡើងរបស់លោក ម៉ប់ សារិន បានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ លោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោក ម៉ប់ សារិន បន្តទៀតថា បន្ថែមពីលើនេះ រដ្ឋបាលរាជធានីភ្នំពេញ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម កន្លងមកថ្មីៗនេះ គឺមិនមានការដុតផាវ បង្កសំឡេងរំខាន។ ចំពោះបញ្ហាគ្រោះអគ្គិភ័យ បើទោះបី បានកើនឡើង ប៉ុន្តែដោយការយកចិត្តទុកដាក់ពីអាជ្ញាធរ និងកងម្លាំង អាចទប់ស្កាត់ និងពន្លត់បានទាន់ពេល។ ការចាត់វិធានការលុបបំបាត់មូសខ្លា បានល្អនិងទាន់ពេលវេលា។ ការងារនេះ អនុវត្តបានល្អដោយមានការចូលរួមសហការគ្នា បានល្អរវាងអាជ្ញាធរ និងមន្ទីរសុខាភិបាល។ សង្ឃឹមថា កិច្ចការងារនេះ នឹងដំណើរការបានល្អ នៅឆ្នាំ២០២៥នេះ គឺមិនមានការឆ្លងរាលដាលជំងឺក្រុនឈាម ។
លោក ម៉ប់ សារិន បានមានប្រសាសន៍បន្តទៀតថា សមាគមជាតិក្រុមប្រឹក្សារាជធានីភ្នំពេញ កំពុងរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងដល់សមាជិកក្រុមប្រឹក្សា។ នេះជាការងារ ចាំបាច់របស់សមាជិកក្រុមប្រឹក្សា ដើម្បីបានដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួន ថាតើក្រុមប្រឹក្សាមានទំនាក់ទំនងបែបណា ជាមួយគណៈអភិបាលរដ្ឋបាលរាជធានី ខេត្ត ហើយក្រុមប្រឹក្សា មានតូនាទី និងភារកិច្ចអ្វីខ្លះ។ ក្រុមប្រឹក្សា រាជធានី ខេត្ត មិនអាចដឹកនាំបញ្ជា ទៅលើអាជ្ញាធរ និងកងកម្លាំង នោះទេ ។
លោក កើត ឆែ អភិបាលរងរាជធានី បានមានប្រសាសន៍ផងដែរថា ការចាត់វិធាន ការលុបបំបាត់មូសខ្លា យើងអនុវត្តបានល្អប្រសើរហើយ អ្វីដែលត្រូវអនុវត្តបន្តអនុវត្តនោះ គឺសូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋ បានចូលរួមសហការជាមួយអាជ្ញាធររបស់យើង ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺគ្រុនឈាមនេះ ។
គួរបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈ ចំនួន៦ ក្នុងនោះ រួមមាន ៖
១-អានប្រកាស ស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤។
២-ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់ លោក សេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ចំនួនបួនលើកជាប់គ្នា។
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានី-ភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៤។
៦-បញ្ហាផ្សេងៗ ៕
ចែករំលែកព័តមាននេះ