ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​ដាក់​របាំង​បែងចែក​ទ្រូងផ្លូវ​៦០​ម៉ែត្រ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ កុម្ភៈ ២០២៥​នេះ ក្រុមការងារ…

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ កុម្ភៈ ២០២៥​នេះ ក្រុមការងារ នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ដំឡើង​របាំង​ពុះ​ចែក​ទ្រូងផ្លូវ លើ​ផ្លូវ​៦០​ម៉ែត្រ​ហើយ ជាមួយ​ការ​ដំឡើង​ស្លាក​សញ្ញា​កំណត់​នូវ​ល្បឿន និង​គំនូស​បែងចែក​ផ្លូវ​ម៉ូតូ និង​រថយន្ត ផង​ដែរ ។

លោកស្រី ដោ សម្ផស្ស នាយិការ​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​លើ​ផ្លូវ​៦០​ម៉ែត្រ ក្រុមការងារ នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ​នេះ​។ ការ​ដាក់​របាំង​ពុះ​ចែក​ទ្រង់​ផ្លូវ​នេះ បាន​ចែក​ចេញ​ជា​២ ប្រភេទ ទី​១. គឺ​ការ​ដាក់​របាំង​ដែក​របាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ ដោយ​ដាក់​ចាប់ផ្ដើម​ដាក់​ពី​ស្ពាន​អាកាស​មរតក​តេ​ជោ រហូត​ទៅ​ដល់​ស្តុ​ប​ក្បែរ​ក្រុមហ៊ុន​រថយន្ត mercedes ជាមួយនឹង​ការ​កំណត់​នូវ​ល្បឿន​ត្រឹម​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ទី​២. គឺ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ចាប់ផ្ដើម​ដាក់​ពី​ចំណុច​ស្តុ​ប mercedes នេះ រហូត​ទៅ​ដល់​ផ្លូវជាតិ​លេខ​២ ជាមួយនឹង​ការ​កំណត់​ល្បឿន​៦០​គីឡូម៉ែត្រ នៅ​ក្នុង​១​ម៉ោង ។

លោកស្រី​អ្នកនាំពាក្យ បន្ត​ទៀត​ថា ៖ បន្ថែម​ពីលើ​ការងារ​នេះ​ដែរ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ក៏​បាន​បំពេញ​នៅ​ការងារ​មួយ​ចំនួន​ទៀត​ផង​ដែរ ដូច​ជា​ការ​ការ​អ៊ុត​គំនូស​រា​ចរណ៍ ដោយ​បែងចែក​ជា​គន្លង​ម៉ូតូ គន្លង​រថយន្ត​។ ជាមួយនឹង​ការ​ដំឡើង​ស្លាក​ច​រារ​ចរណ៍​មួយ​ចំនួន​បន្ថែម​ទៀត​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ឱ្យ​ទទួល​បាន​សុវត្ថិភាព​បរា​ចរណ៍​ទាំងអស់​គ្នា ពិសេស​ការ​គោរព​ទៅ​តាម​ល្បឿន ដែល​បាន​កំណត់​នៅ​លើ​ដងផ្លូវ​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥​កន្លង​មកនេះ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​អភិបាល​រាជធានី​រៀបចំ​ដាក់​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​៦០​ម៉ែត្រ ជាមួយ​ការ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ការ​អនុវត្តន៍​ច្បាប់ និង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ។

កំណាត់​ផ្លូវ​៦០​ម៉ែត្រ ក្នុង​មូលដ្ឋាន​ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ បាន​ក្លាយជា​ចំណុច​ចាប់អារម្មណ៍​មួយ​បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​ស​ម្លា​.​ប់​មនុស្ស​ជា​បន្តបន្ទាប់ លើ​ផ្លូវ​ដ៏​ធំ​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ