ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករងសាលា​មួយរូប​ ​ជួបគ្រោះអកុស.លលើផ្លូវ​​ជាតិលេខ៥

8 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាយករងសាលាម្នាក់បានស្លាប់នៅនឹងកន្លែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ​បុករថយន្តធុនធ្ងន់ពីក្រោយ ដែលហេតុការណ៍នេះ​បានកើតឡើងនៅវេលាម៉ោងប្រមាណ៨និង​១០​នាទី​យប់​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតនៅក្នុងភូមិព្រៃពីស ឃុំជ្រេស ស្រុកកំពង់ត្រឡាច…

ខេត្តកំពង់ឆ្នាំង៖ នាយករងសាលាម្នាក់បានស្លាប់នៅនឹងកន្លែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ​បុករថយន្តធុនធ្ងន់ពីក្រោយ ដែលហេតុការណ៍នេះ​បានកើតឡើងនៅវេលាម៉ោងប្រមាណ៨និង​១០​នាទី​យប់​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតនៅក្នុងភូមិព្រៃពីស ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

តាម​ប្រភពនៅទីនោះ​បាន​អោយដឹងថា មុនពេល​កើតហេតុ មានរថយន្តដឹកស្រូវ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ត្បូងឃ្មុំ3A-2621 បែកកង់បើកបរពីជើងទៅត្បូង ក្នុង​គោលបំណងរកកន្លែងឈប់ចត ខណៈនោះមានម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លិក ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង1J-9649 បើកបរក្នុងទិសដៅស្របគ្នាបុកពីក្រោយយ៉ាង​ពេញទំហឹង បណ្តាលអោយមានជនរងគ្រោះម្នាក់ដែលជាអ្នកបើកបរម៉ូតូ​បាន​ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះប៉ិច សារី ភេទប្រុស អាយុ៤៩ឆ្នាំ ជានាយករងសាលាបឋមសិក្សាវត្តថ្មី រស់នៅភូមិថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (​បាន​ស្លាប់នៅកន្លែងកើតហេតុ ) ។ ដោយឡែងតៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណបានគេចខ្លួន។

បច្ចុប្បន្នសពជនរងគ្រោះ​​​ត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ​​ក្នុងភូមិឃុំកើតហេតុ​ខាងលើ ​។ ចំណែក​រថយន្តនិងម៉ូតូ ត្រូវសមត្ថកិច្ច​យកមករក្សាទុកនៅអធិការដ្ឋានស្រុកកំពង់ត្រឡាចរង់ចាំដោះស្រាយតាមនិតិវិធីនៅពេលក្រោយទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ