ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជិះ​បញ្ច្រាសទិស នៅ​លើ​កំណាត់​ផ្លូវ​២១៧ ត្រូវសមត្ថកិច្ចឃាត់​​ម៉ូតូ​បាន១៥​គ្រឿងយក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាសង្កាត់ ស្ទឹង​មាន​ជ័យ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ​ថា ឃាត់​បាន​មធ្យោបាយ​បញ្ច្រាស ម៉ូតូ​ចំនួន​១៥​គ្រឿង យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១…

រាជធានី​ភ្នំពេញ ៖ សាលាសង្កាត់ ស្ទឹង​មាន​ជ័យ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ​ថា ឃាត់​បាន​មធ្យោបាយ​បញ្ច្រាស ម៉ូតូ​ចំនួន​១៥​គ្រឿង យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ រង់ចាំ​ចំណាត់ការ​ជំនាញ​បន្ដ ។

សាលាសង្កាត់ ស្ទឹង​មាន​ជ័យ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​៦​និង​៣០​នាទី ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ សហការ​ជាមួយ​កម្លាំង គណ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ និង សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ដឹកនាំ​ដោយ លោក ជា សា​រ៉េ​ត ចៅសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ បាន​ធ្វើការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ចំពោះ​អ្នក​ជិះ​បញ្ច្រាសទិស នៅ​លើ​កំណាត់​ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ។

ជា​លទ្ធផល ឃាត់​បាន​មធ្យោបាយ​បញ្ច្រាស មាន​ម៉ូតូ​ចំនួន​១៥​គ្រឿង យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ រង់ចាំ​ចំណាត់ការ​ជំនាញ​បន្ដ ។ ការ​អនុវត្តន៍​ចប់​សព្វគ្រប់​នៅ​វេលា​ម៉ោង​០៨ និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ