ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ថែមការពារ​សុវត្ថិភាពលើ​ផ្លូវ​៦០​ម៉ែត្រ ​ចាប់ផ្តើម​ដំឡើង​របាំង​ទ្រូ​ង​ផ្លូវ​

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់ បណ្ដាល​ឱ្យ​បាត់បង់​អាយុជីវិត​មនុស្ស​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក ឥឡូវនេះ​ផ្លូវ​60​ម៉ែត្រ​បាន​ចាប់ផ្តើម​រៀបចំ​ដំឡើង​របាំង​ទ្រូងផ្លូវ​ហើយ ។យោង​តាម​មន្ទី​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ​២០២៥ មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់ បណ្ដាល​ឱ្យ​បាត់បង់​អាយុជីវិត​មនុស្ស​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក ឥឡូវនេះ​ផ្លូវ​60​ម៉ែត្រ​បាន​ចាប់ផ្តើម​រៀបចំ​ដំឡើង​របាំង​ទ្រូងផ្លូវ​ហើយ ។
យោង​តាម​មន្ទី​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ​២០២៥ មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​ផ្លូវ ៦០​ម៉ែត្រ​) បាន​ចាប់ផ្តើម​ដំឡើង​របាំង​ទ្រូងផ្លូវ ដូច​ខាងក្រោម​៖

១-​តម្លើង​របាំង​ដែក​ទ្រូងផ្លូវ​ចាប់ពី​ស្ពាន​អាកាស​មរតក​តេ​ជោ ដល់​ភ្លើងស្តុប​ប្រសព្វ​មហាវិថី​អ្នកឧកញ៉ា​មហា​ភក្តី​សប្ប​រស​ភោ​គា​ធិ​បតី ហ៊ុន នាង ។ កំណាត់​ផ្លូវ​នេះ កំណត់​ល្បឿន​អតិបរមា ៤០ គ​.​ម​/​ម៉ោង ។

២-​តម្លើង​របាំង​បេតុង​ទ្រូងផ្លូវ ចាប់ពី​មហាវិថី​អ្នកឧកញ៉ា​មហា​ភក្តី​សប្ប​រស​ភោ​គា​ធិ​បតី ហ៊ុន នាង ដល់​ផ្លូវជាតិ​លេខ​២ ។ កំណាត់​ផ្លូវ​នេះ កំណត់​ល្បឿន​អតិបរមា ៦០ គ​.​ម​/​ម៉ោង ។

មន្ទី​សាធារណការ​បាន​លើក​ឡើង​ថា មហាវិថី​នេះ ក៏​បាន​អ៊ុត​គំនូស​ចរាចរណ៍​ដោយ​គូស​គំនូស​បែក​ចែក​គន្លង​រថយន្ត គន្លង​ទោចក្រយានយន្ត ព្រមទាំង​ដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍​បន្ថែម​ផង​ដែរ​។

សូម​ជម្រាប​ថា «​ដើម្បី​សុវត្ថិភាព​លើ​ដងផ្លូវ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរ​ផ្លូវគោក និង​គោរព​តាម​ល្បឿន​កំណត់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ