ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋកម្ពុជាជាង១៧០០នាក់ប្រឈមនឹងការបណ្តេញចេញពីអាមេរិក

12 ម៉ោង មុន

ពលរដ្ឋ​កម្ពុជា​ជាង​១៧០០​នាក់​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពី​អា​មេ​រិ​ក​ក្រោម​គោលនយោបាយ​អន្តោប្រវេសន៍​ថ្មី​របស់​លោក​ដូ​ណា​ល់​ត្រាំ ដែល​កំពុង​ធ្វើ​អោយ​ជនអន្តោប្រវេសន៍​២,៦ លាន​នាក់​នៅ​អា​មេ​រិ​ក មក​ពី​គ្រប់​ទិស​ទី​ក្នុង​ពិភពលោក​កំពុង​មាន​អនាគត​មិន​ប្រាកដប្រជា ។ តាម​សារព័ត៌មាន​បរទេស​រឿង​អន្តោប្រវេសន៍ គឺ​រិ​ត​តែ​ក្តៅ​គគុក ។ លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​សហរដ្ឋអាមេរិក​ពង្រឹង​ការ​គ្រប់គ្រង​លើ​ជន​ធ្វើ​អន្តោប្រវេសន៍ ។…

ពលរដ្ឋ​កម្ពុជា​ជាង​១៧០០​នាក់​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពី​អា​មេ​រិ​ក​ក្រោម​គោលនយោបាយ​អន្តោប្រវេសន៍​ថ្មី​របស់​លោក​ដូ​ណា​ល់​ត្រាំ ដែល​កំពុង​ធ្វើ​អោយ​ជនអន្តោប្រវេសន៍​២,៦ លាន​នាក់​នៅ​អា​មេ​រិ​ក មក​ពី​គ្រប់​ទិស​ទី​ក្នុង​ពិភពលោក​កំពុង​មាន​អនាគត​មិន​ប្រាកដប្រជា ។

តាម​សារព័ត៌មាន​បរទេស​រឿង​អន្តោប្រវេសន៍ គឺ​រិ​ត​តែ​ក្តៅ​គគុក ។ លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​សហរដ្ឋអាមេរិក​ពង្រឹង​ការ​គ្រប់គ្រង​លើ​ជន​ធ្វើ​អន្តោប្រវេសន៍ ។ អា​មេ​រិ​ក​នឹង​អាច​បញ្ជូន​ជន​ដែល​ស្វះ​ស្វែងរក​សិទ្ធិ​ជ្រកកោន នៅ​ក្នុង​ប្រទេស​នេះ​ប្រមាណ​ជា​២,៦​លាន​នាក់ ខណៈ​ដែល​នៅ​ពេល​នេះ​ពួក​គេ​កំពុង​តែ​រង់ចាំ​ការ​សម្រេច​ដោយ​អាជ្ញាធរ​អា​មេ​រិ​កថា តើ​ពួក​គេ​ជា​អ្នក​ដែល​ស្នាក់​នៅ​ដោយ​ខុសច្បាប់ ឬ​យ៉ាងណា​នោះ ។

នៅ​ក្នុង​ចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ​ក៏​មាន​ពលរដ្ឋ​មក​ពី​អាស៊ាន​ជា​ច្រើន​ផង​ដែរ ដោយនៅ​ក្នុង​នោះ​វៀតណាម មាន​ជិត​៩​ពាន់​នាក់ ឥណ្ឌូ​នេ​ស៊ី​មាន​ជាង​៤​ពាន់​នាក់ ហ្វី​លី​ពី​ន​មាន​ជិត​៤​ពាន់​នាក់ ឡាវ​មាន​ជិត​៥​ពាន់​នាក់ ហើយ​ពលរដ្ឋ​កម្ពុជា គឺ​មាន​ប្រមាណ​ជា ជាង​១.៧០០ នៅ​មាន​មី​យ៉ា​ន់​ម៉ា ថៃ ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ប្រុយ​ណេ មួយ​ចំនួន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ