ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ប្រមាណ​​១០០​អង្គ​/​នាក់​មក​អប់រំ​សមាធិ​៦​យប់​៧​ថ្ងៃ

10 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ សិស្សានុសិស្ស​ប្រមាណ​១០០​អង្គ​នាក់ បាន​មក​អប់រំ​តាំងសមាធិ​៦​យប់​៧​ថ្ងៃ ស្ថិត​ក្រោម​ព្រៃឈើ​ក្បែ​វត្ត​វាំង​មួ​ង ចាប់ពី​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៥…

ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ សិស្សានុសិស្ស​ប្រមាណ​១០០​អង្គ​នាក់ បាន​មក​អប់រំ​តាំងសមាធិ​៦​យប់​៧​ថ្ងៃ ស្ថិត​ក្រោម​ព្រៃឈើ​ក្បែ​វត្ត​វាំង​មួ​ង ចាប់ពី​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ភូមិ​.​សង្កាត់​និមិត្ត សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត​។

ព្រះ​សម​ណា​ភី​រ័​ត្ន ប៉ា​ង សុ​ខឿន ព្រៈ​អនុគណ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​មាន​សង្ឃដីកា​ថា មាន​ព្រៈ​សង្ឃ​និង​ប្រជា​ពុទ្ធបរិស័ទ​សិក្សា​នុ​សិស្ស​ប្រមាណ​១០០​នាក់​បាន​អប់រំ​និង​សមាធិ​ចំនួន​៦​យប់​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៤​ដល់​៩ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ក្រោម​ព្រៃឈើ​ក្នុង​បរិវេណ​វត្ត​វាំង​មួ​ង ក្រុង​ប៉ោយ​ប៉ែ​ត ។

ព្រៈ​សម​ណា​ភី​រ័​ត្ន មាន​សង្ឃដីកា​បន្ត​ថា ព្រះសង្ឃ​និង​ប្រជា​ពុទ្ធបរិស័ទ​និង​សិក្សា​នុ​សិស្ស​ដែល​ធ្វើ​អប់រំ​និង​សមាធិ ដើម្បី​អប់រំ​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្តបាន​ល្អ ត្រូវ​អោយ​ផុត​ពី​ការ​ប្រើ​អំពើរ​ហិង្សា​ក្នុង​គ្រួសារ និង​ប្រើប្រាស់​គ្រឿងញៀន និង​បទល្មើស​ផ្សេង​ៗ មិន​អោយ​កើត​មាន​ក្នុង​ខ្លួន អ្វី​ដែល​សង្គម​ស្អប់​ខ្ពើម​ត្រូវ​ចៀស​អោយ​ឆ្ងាយ​ត្រូវ​តាំងចិត្ត​តាង​កាយ​ធ្វើ​ជា​មនុស្ស​ល្អ​ក្នុង​សង្គម ។

ព្រះ​ឧត្តម​សីល​ញាណ ធុ​ល សុធា ព្រៈ​មេគណៈ​ខេត្តបន្ទាយមានជ័យ​បាន​មាន​សង្ឃដីកា​ថា ការ​រៀបចំ​វិធី​អប់រំ និង​សមាធិ​រយៈពេល​៦​យប់​៧​ថ្ងៃ​ក្រោម​ព្រៃឈើ​ក្បែ​វត្ត ដែល​មាន​ព្រៈ​សង្ឃ​និង​ប្រជា​ពុទ្ធបរិស័ទ​សិស​ក្សា​នុ​សិស្ស​ពិតជា​ល្អ​ប្រសើរ​ណាស់ មាន​តែ​ធម៌អាថ៌​ទេ ទើប​រំងាប់​អារម្មណ៍ ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កាន់សាសនា ដែល​ជា​សាសនា​ល្អ​ផូរផង់​ការ​ធ្វើ​សមាធិ​បាន ពិតជា​ធ្វើ​ចិត្តបាន​ត្រជាក់ចិត្ត​ត្រជាក់​កាយ​ភាព​ម៉ោង​សៅ​ត្រូវ​បាន​រំសាយ​អស់​មាន​តែ​ភាព​អត់ធ្មត់ និង​តស៊ូ​ទើប​ទទួល​បាន​ជោគជ័យ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ