ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងខែមករាឆ្នាំ២០២៥ CDCអនុម័តលើគម្រោងវិនិយោគ៦៨ គម្រោង ទំហំទុនវិនិយោគសរុបប្រមាណ៧៤៨លានដុល្លារអាមេរិក

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ខែមករា ឆ្នាំ​២០២៥ កន្លង​មកនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត (CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​៦៨ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៧៤៨​លាន​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ខែមករា ឆ្នាំ​២០២៥ កន្លង​មកនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត (CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​៦៨ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៧៤៨​លាន​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា គម្រោង​វិនិយោគ​ចំនួន​៦៨ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៧៤៨​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​ខែមករា ឆ្នាំ​២០២៥ ។

ក្នុង​ខែមករា ឆ្នាំ​២០២៥ កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ៦៨​គម្រោង ក្នុង​នោះ​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៦៤​គម្រោង និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៤​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៧៤៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ប្រមាណ​ជិត​៤៦​ពាន់​កន្លែង ។

ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំងអស់ គម្រោង​វិនិយោគ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​៣៩​គម្រោង និង​គម្រោង​វិនិយោគ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​មាន​ចំនួន​២៩​គម្រោង ។

ប្រភព​បាន​លើក​ឡើង​ថា បើ​ប្រៀបធៀប​នឹង​ខែមករា ឆ្នាំ​២០២៤ ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​៣២​គម្រោង​ក្នុង​ទុន​វិនិយោគ​សរុប​ប្រមាណ​១៨៧​លាន​ដុល្លារ អា​មេ​រិ​ក ការ​អនុម័ត​គម្រោង​វិនិយោគ​ក្នុង​ខែមករា ឆ្នាំ​២០២៥ មានការ​កើនឡើង​ចំនួន​៣៦​គម្រោង ខណៈ​ទុន​វិនិយោគ​មានការ​កើនឡើង​ប្រមាណ​៥៦១​លាន​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង​ប្រមាណ​៣០០% ។ គម្រោង​វិនិយោគ​ទាំង​៦៨​គម្រោង សុទ្ធ​សឹង​ជា​ការ​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទាំងអស់ ។

ប្រភព​ដដែល​បាន​លើក​ឡើង​ថា ជា​ការ​កត់សម្គាល់ គម្រោង​វិនិយោគ​ដែល​មាន​ភាព​លេចធ្លោ​ជាងគេ​ប្រចាំខែ​រួម​មាន ៖ ក​. ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្នែក​ឧស្សាហកម្ម​មាន​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កែ​ច្នៃ​លោហធាតុ​គ្រប់​ប្រភេទ ទីតាំង ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​ទុន​វិនិយោគ​តម្លៃ​៣៤​លាន​ដុល្លារ​អា​មេ​រិ​កដោយ​បង្កើត​ការងារ​៣៥០​កន្លែង ។

គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ផលិតផល​គ្រប់​ប្រភេទ​ពី​ប្លា​ស្ទិ​ក ទីតាំង​ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ទុន​វិនិយោគ​១៥​លាន​ដុល្លារ​អា​មេ​រិ​ក​បង្កើត​ការងារ ២.០២៨​កន្លែង ។ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ក្នុង​យានដ្ឋាន ទីតាំង ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ទុន​វិនិយោគ​១២​លាន​ដុល្លារ​អា​មេ​រិ​ក បង្កើត​ការងារ​បាន​៣០៦​កន្លែង ។

គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​ជាង និង​ប្រអប់​ដាក់​សម្ភារ​បរិក្ខារ​មាន​ទីតាំង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​ក្រោម ទុន​វិនិយោគ​១០​លាន​ដុល្លារ​អា​មេ​រិ​ក បង្កើត​ការងារ ១៨១​កន្លែង ។ ចំណែក​គម្រោង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្នែក​ឧស្សាហកម្ម​មាន​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​គ្រប់​ប្រភេទ ទីតាំង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ី​ន​បា​វិត​ទុន​វិនិយោគ​១៩៥​លាន​ដុល្លារ​អា​មេ​រិ​ក បង្កើត​ការងារ​១.០២០​កន្លែង ។

គម្រោង​បន្ថែម​ទុន​វិនិយោគ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស កោះកុង​ចេ​ជាង នៅ​ខេត្តកោះកុង ទុន​វិនិយោគ​បន្ថែម ៥០​លាន​ដុល្លារ​អា​មេ​រិ​ក ។ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផ្តុំ​ដំឡើង​យានយន្ត មា​នទី​តាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ទុន​វិនិយោគ​៣២​លាន​ដុល្លារ​អា​មេ​រិ​ក បង្កើត​ការងារ​២០៥​កន្លែង ។ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កែ​ច្នៃ​អាលុយមីញ៉ូម មាន​ទីតាំង​តំបន់​សេដ្ឋកិច្ច​ពិសេស ហា​យ ផាក ទុន​វិនិយោគ​១៦​លាន​ដុល្លា​អា​មេ​រិ​ក បង្កើត​ការងារ​៣១៣​កន្លែង ។

គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ប្រើប្រាស់​ក្នុង និង​ក្រៅ​ផ្ទះ ទីតាំង ៖ តំបន់​សេដ្ឋកិច្ច​ពិសេស ហា​យ ផាក ទុន​វិនិយោគ​១៥​លាន​ដុល្លារ​អា​មេ​រិ​ក បង្កើត​ការងារ​១៥៦​កន្លែង ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រភព​មក​វិនិយោគ​មក​ពី ៖ ចិន ៧៣.៣៥%,​កម្ពុជា ១៣.១៧% ,​វៀតណាម ៥.៥២% ,​កោះ Cayman ៣.២៨% ,​អង់គ្លេស ១.៦៥% , សិង្ហ​បុរី ០.៩៥%, កោះ Samoa 0.71% ,​សហរដ្ឋអាមេរិក ០.៥៩% , Anguilla ០.៥២% និង​ម៉ា​ឡេ​ស៊ី​០.២៦% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ