ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ធំ​ៗ​រួច​​អស់ !

8 ម៉ោង មុន
  • ភ្នំពេញ

ដើមឈើ​ទាល​ធំ​ៗ…​ហៅ​ឈើទាល​យក្ស​ប្រមាណ​៥០​ដើម​…​មាន​ទំហំ​ពី​៤​តឹក​ទៅ​ជាង​១​ម៉ែត្រ នៅ​តំបន់​ព្រៃ​ការពារ​…​និង​ជា​ដែនជម្រកសត្វព្រៃ​ឡង់​…​ក្នុង​តំបន់​មួយ​នៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​…​ត្រូវ​បាន​គេ​កាប់​ផ្តួល​…​អារ​ចេញ​ជា​បំណែក​តូច​-​ធំ​…​ដឹក​ចេញ​លក់​ដោយ​រលូន​ចង់​អស់​…​ទើប​មាន​មន្ត្រី​ភ្ញាក់កំណើត​…​ចាប់​បាន​ម្នាក់​ជា​រដ្ឋអំណាច​ភូមិ ព្រមទាំង​ប្រកាស​ខ្យល់​ថា​…​កំពុង​ស្រាវជ្រាវ​តាម​រក​បក្ខពួក​បន្ត​ទៀត​…​ហេ ! ហេ ! មហាជន​នៅ​ទីនោះ​និយាយ​ជា​ទូទៅ​ថា​…​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដ៏​មហាសាល​នេះ​…​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីស្នាក់ការ​បរិស្ថាន​ឡើយ​…​។ ខ្លះ​ថា​តាម​សំឡេង​ម៉ាស៊ីន​អារ​-​ច្រៀក​…​ម៉ាស៊ីន​កាត់​ផ្តួល​ឈើទាល​យក្ស​ទាំង​៥០​ដើម​នេះ​…​បើ​អ្នក​«​មិន​ថ្លង់​»​ទេ​…​ប្រាកដជា​ឮ​សំឡេង​ម៉ាស៊ីន​មិន​ខាន​…​។ ឆ្ងល់​ពេក​…​តើ​មាន​មូលហេតុ​អ្វី​បានជា​មន្ត្រី​ដែល​មាន​អំណាច​«​អភិរក្ស​» មិន​ឮ…

ដើមឈើ​ទាល​ធំ​ៗ…​ហៅ​ឈើទាល​យក្ស​ប្រមាណ​៥០​ដើម​…​មាន​ទំហំ​ពី​៤​តឹក​ទៅ​ជាង​១​ម៉ែត្រ នៅ​តំបន់​ព្រៃ​ការពារ​…​និង​ជា​ដែនជម្រកសត្វព្រៃ​ឡង់​…​ក្នុង​តំបន់​មួយ​នៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​…​ត្រូវ​បាន​គេ​កាប់​ផ្តួល​…​អារ​ចេញ​ជា​បំណែក​តូច​-​ធំ​…​ដឹក​ចេញ​លក់​ដោយ​រលូន​ចង់​អស់​…​ទើប​មាន​មន្ត្រី​ភ្ញាក់កំណើត​…​ចាប់​បាន​ម្នាក់​ជា​រដ្ឋអំណាច​ភូមិ ព្រមទាំង​ប្រកាស​ខ្យល់​ថា​…​កំពុង​ស្រាវជ្រាវ​តាម​រក​បក្ខពួក​បន្ត​ទៀត​…​ហេ ! ហេ !

មហាជន​នៅ​ទីនោះ​និយាយ​ជា​ទូទៅ​ថា​…​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដ៏​មហាសាល​នេះ​…​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីស្នាក់ការ​បរិស្ថាន​ឡើយ​…​។ ខ្លះ​ថា​តាម​សំឡេង​ម៉ាស៊ីន​អារ​-​ច្រៀក​…​ម៉ាស៊ីន​កាត់​ផ្តួល​ឈើទាល​យក្ស​ទាំង​៥០​ដើម​នេះ​…​បើ​អ្នក​«​មិន​ថ្លង់​»​ទេ​…​ប្រាកដជា​ឮ​សំឡេង​ម៉ាស៊ីន​មិន​ខាន​…​។

ឆ្ងល់​ពេក​…​តើ​មាន​មូលហេតុ​អ្វី​បានជា​មន្ត្រី​ដែល​មាន​អំណាច​«​អភិរក្ស​» មិន​ឮ ? ការ​ដឹកឈើ​អារ​ចេញ​ទៀត​សោត​…​ហេតុ​អ្វី​មើល​មិនឃើញ ? ឬ​មួយ «​ខ្វាក់​»​អស់​ទេ​ដឹង ? ឬ​មួយ​សប្បាយ​…​គិតតែ​ពី​ដេកស៊ី​ជុះ​ទេ​ដឹង ។

ឱ ! ទីស្នាក់ការ​មន្ត្រី​ការពារ​សត្វព្រៃ​ឡង់​ដែល​នៅ​ជិត​អើយ​…​អី​ក៏ «​សម្រាន្ត​លក់​» ស្រួល​ម្ល៉េះ ?​…​ហេ ! ហេ !

មហាជន​រិះគន់​ខ្លាំង​ៗ…​ប្រាប់​អា​ឡេវ​ថា​…​តាម​ទំហំ​នៃ​ការ​កាប់​ផ្តួលរំលំ​…​កាប់​អារ​-​ច្រៀក​…​និង​ការ​លើកដាក់​ដឹក​ជញ្ជូន​ចេញពី​ព្រៃ​ឡង់​…​មិនមែន​មាន​តែ​ម្នាក់​ដែល​ចាប់​បាន​នេះ​ទេ​…​គឺ​អាច​មាន​ទាំង​ហ្វូង​…​មាន​ទាំង​អ្នកមាន​អំណាច​ក្នុង​តំបន់​បំផ្លាញ​…​តើ​ពិត​ដែរ​ទេ ?​…​ទីបំផុត​ចាប់​បាន​តែ​ម្នាក់​…​អាធំ​ៗ​រួច​អស់ !

មាន​ទស្សនៈ​ខ្លះ​និយាយ​ឌឺ​ថា​…​បើ​ពួក​ហ្អែ​ង​មិន​កាប់​ឈើ​…​អញ​បាន​អី​ស៊ី ?​…​ហេ ! ហេ !

ឱ ! ទេវតា​ការពារ​ព្រៃ​ឡង់​អើយ​…​មាន​ជួយ​ការពារ​សម្បត្តិ​ធម្មជាតិ​ឱ្យ​គង់​វង់​ដែរ​ទេ ? ឬ​មួយ​គិតតែ​ទទួល​មាន់​ស្ងោរ​…​ជ្រូក​ខ្វៃ​…​នំ​ឡើង​ពី​ជន​ទុច្ចរិត ? បើ​យ៉ាង​នឹង​ទេ​…​ឱ្យ​វា​ឆាប់​រលាយ​ទៅ​ចុះ​…​ហេ ! ហេ !

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ