តើមន្រ្តីពាក់ពន្ធ័ណាខ្លះសើមមាត់រឿងលុយរបស់មេភូមិនិងម្ចាស់គ្រឿងចក្ររត់ការកាយរណ្ដៅដី
- តាកែវ
ខេត្តតាកែវ ៖ មានសេចក្តីរាយការណ៏មកថារណ្តៅដីមួយកន្លែងស្ថិតនៅភូមិស្រែខ្វាវឃុំជាទងស្រុកត្រាំកក់មិនទាន់មានច្បាប់អនុញ្ញាតតែលុយរត់ការត្រូវមេក្លោងយកទៅអស់ហើយគឺអោយក្រុមមន្រ្តីពាក់ពន្ធ័។ លោកអ៊ុក ផេង មេភូមិស្រែខ្វាវនិយាយទាំងភិតភ័យអោយអ្នកកាសែតកោះសន្តិភាពដឹងថាលោកបានអោយលុយ៦លានរៀល ក្នុងនោះលុយលោកស្រ៊ួច ម្ចាស់គ្រឿងចក្រ៣លានរៀលអោយទៅបុគ្គលម្នាក់មិនស្គាល់ឈ្មោះដើម្បីរត់តាមផ្លូវច្បាប់ តែមកទល់ពេលនេះឯកសារច្បាប់នៅលើតែមាត់អ្នករត់ការថាបានដាក់ជូនទៅលោកអភិបាលខេត្តតាកែវរួចហើយនៅឡើយចាំតែលោកចុះហត្ថលេខាតែប៉ុណ្ណោះ។ លោកមេភូមិបានបន្ថែមទៀតថាដោយរង់ចាំផ្លូវច្បាប់យូរពេកលោកក៏អនុញ្ញាតអោយក្រុមគ្រឿងចក្រខាងលើចុះកាយយកអាចម៏លក់បណ្ដើរៗសិនផ្លូវច្បាប់រង់ចាំដោះស្រាយជាក្រោយតែបើមានមន្រ្តីពាក់ពន្ធ័ចុះមកត្រួតពិនិត្យឬឃាត់គ្រឿងចក្រលោកនិងហៅមេក្លោងរត់ការនោះមកដោះស្រាយគ្នាតាមច្បាប់។…
ចែករំលែកព័តមាននេះ