ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈនេះ! អគ្គិភ័យឆាបឆេះក្លិបមីតណាយ ជិតស្តុបឫស្សីផ្អែម ​ក្នុង​សង្កាត់ព្រៃស

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាមប្រភពព័ត៌មានបឋម នៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យកំពុងឆាបឆេះក្លិបមួយកន្លែងយីហោ«មីតណាយព្រីមៀរក្លិប» ដែលមានទីតាំងជិតស្តុបឫស្សីផ្អែម សង្កាត់ដង្កោ ខណ្ឌដង្កោ…

រាជធានី​ភ្នំពេញ ៖ តាមប្រភពព័ត៌មានបឋម នៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យកំពុងឆាបឆេះក្លិបមួយកន្លែងយីហោ«មីតណាយព្រីមៀរក្លិប» ដែលមានទីតាំងជិតស្តុបឫស្សីផ្អែម សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍ខាងលើ​នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ខណៈដែលអគារក្លិបទាំងមូលគ្របដណ្ដប់ទៅដោយអណ្ដាតភ្លើងឆេះយ៉ាង​សន្ធោសន្ធៅ និងផ្សែងឃ្មួលខ្មាញ់ និងបណ្តាល​ឱ្យ​មនុស្ស​របួសធ្ងន់ចំនួន២នាក់ ។​

ជុំវិញករណីគ្រោះអគ្គិភ័យខាងលើ ពុំទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ ។​

ក្រោយពេលឆេះភ្លាមៗ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យទៅពន្លត់ច្រើនគ្រឿងផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ