ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែ.ងជ.ល់មាន់នៅតែបន្តបើកលេងបានដោយរលូន ​សូមលេងម៉ាសេរី បើគ្មានអ្នកបង្ក្រា.បទេ

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុង​ភូមិឡ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា បុគ្គល​ដែល​ហ៊ាន​បើកល្បែងជល់មាន់ និង​ល្បែង​ផ្សេងៗទៀត ប្រហែលមាន​ខ្នងបង្អែក​រឹងមាំនិង​មាន​ឥទ្ធិពលនៅពីក្រោយហើយទើប​ហ៊ាន​បើកឱ្យយពលរដ្ឋ ចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដោយរលូនចំណែកអាជ្ញាធរនិងសមត្ថកិច្ច​ពាពាក់ព័ន្ធ…

ខេត្ត​កំពង់ស្ពឺ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុង​ភូមិឡ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា បុគ្គល​ដែល​ហ៊ាន​បើកល្បែងជល់មាន់ និង​ល្បែង​ផ្សេងៗទៀត ប្រហែលមាន​ខ្នងបង្អែក​រឹងមាំនិង​មាន​ឥទ្ធិពលនៅពីក្រោយហើយទើប​ហ៊ាន​បើកឱ្យយពលរដ្ឋ ចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដោយរលូនចំណែកអាជ្ញាធរនិងសមត្ថកិច្ច​ពាពាក់ព័ន្ធ បានរក្សា​ភាព​ស្ងៀមស្ងាត់​គួរ​ឱ្យសង្ស័យ ។​​

ប្រភពព័ត៌មានពីឃុំត្រែងត្រយឹង បាន​បង្ហើប​ឲ្យដឹងថា​ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ម្សិលមិញម្ចាស់ទីតាំងបើកបនល្បែង និង​មន្ត្រីនៅក្នុងមូលដ្ឋាន សម្ងំ​ទទួលផលប្រយោជន៍​ខ្លះៗជាថ្ងៃ ជាខែ ពី​ម្ចាស់​ទីតាំង មួយកន្លែងនេះទើបបើក​ល្បែង​ស៊ីសងបានដោយរលូនជល់មាន់ បៀ​រ និង អាប៉ោង ឱ្យក្រុមអ្នកញៀនល្បែងបានយ៉ាងរលូន ហើយអស់លោកសមត្ថកិច្ច មិនមានវិធានការទប់ស្កាត់និងបង្ក្រាបនោះទេ ហើយការភ្នាល់លុយក្នុងមួយគូរៗ រាប់ពាន់ដុល្លារថែមទៀតផង។

មហាជនក៏ដូចប្រជាពលរដ្ឋ​រស់នៅក្បែរបនល្បែងជល់មាន់ និងអាប៉ោងនោះបាន រិះគន់​ចំៗ​ទៅលើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែករឹងមាំនោះទេ ម្ចាស់ទីតាំង និងបក្ខពួករបស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែង ស៊ីសងបង្កប់ជល់មាន់ បៀរ និងអាប៉ោង នៅក្នុងទឹកដី ភូមិឡ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដដែល បានឲ្យដឹងថា បុគ្គលដែលបើកល្បែងសុីសងជល់មាន់ បៀ​រ និងអាប៉ោង កំពុងបើកលេង និងខ្លះទៀតយ៉ាងអនាធិបតេយ្យបំផុត។​ហេតុដូច្នេះហើយសូមអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុំត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ គួរ​ត្រួត​ពិនិត្យឡេីងវិញចំពោះ​អ្នកញៀន ល្បែងសុីសងនោះ ហើយអាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋានពាក់ព័ន្ធបានរក្សា​ភាព​ស្ងៀមស្ងាត់។ដែលបញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិឡ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ បញ្ហា អសន្តិសុខ សង្គម ក្នុងមូល​មូលដ្ឋាន ដូចជាករណីចោរ លួច ឆក់ ប្លន់ គាស់ផ្ទះគ្រឿងញៀន​និងអំពើហិង្សាគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះឯង ។​

ហេតុនេះហើយទើបប្រជាពលរដ្ឋ​មូលដ្ឋានភូមិឡ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ស្នើដល់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្ត​កំពង់ស្ពឺ រួមនិងលោក ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តកំពង់ស្ពឺ ជួយចាត់មន្ត្រីជំនាញក្រោមឱវាទចុះទប់ស្កាត់​និងបង្រ្កាបបនល្បែងស៊ី សងជល់មាន់ បៀ​រ និងអាប៉ោង នៅក្នុងឃុំត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ