ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្អាតវៀតណាមបោកមនុស្ស១៣០០០នាក់យកលុយ៤០លានដុល្លារ

1 ថ្ងៃ មុន

ស្ត្រី​វ័យក្មេង​ជនជាតិ​វៀតណាម​ដ៏​ស្រស់​ស្អាត​ម្នាក់ ក្លាយជា​មេខ្លោង​ដ៏​សំខាន់​នៅ​ក្នុង​បណ្តាញ​បោកប្រាស់ ដែល​មាន​ទឹកប្រាក់​ដល់​ទៅ​៤០​លាន​ដុល្លារ ខណៈ​ដែល​ក្រុម​នារី​នេះ​ធ្វើ​ប្រតិបត្តិការ​ចេញពី​ខេត្តស្វាយរៀង នៅ​ជាប់​ព្រំប្រទល់​វៀតណាម ។ យោង​តាម​កាសែត Vietnam News បាន​ឲ្យ​ដឹង​ថា…

ស្ត្រី​វ័យក្មេង​ជនជាតិ​វៀតណាម​ដ៏​ស្រស់​ស្អាត​ម្នាក់ ក្លាយជា​មេខ្លោង​ដ៏​សំខាន់​នៅ​ក្នុង​បណ្តាញ​បោកប្រាស់ ដែល​មាន​ទឹកប្រាក់​ដល់​ទៅ​៤០​លាន​ដុល្លារ ខណៈ​ដែល​ក្រុម​នារី​នេះ​ធ្វើ​ប្រតិបត្តិការ​ចេញពី​ខេត្តស្វាយរៀង នៅ​ជាប់​ព្រំប្រទល់​វៀតណាម ។

យោង​តាម​កាសែត Vietnam News បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យក្មេង​នេះ មាន​វ័យ​ត្រឹម​២៦​ឆ្នាំ ដែល​ចេះ​ភាសា​ចិន​យ៉ាង​ស្ទាត់ជំនាញ​បាន​ធ្វើ​ប្រតិបត្តិការ​ចេញពី​ប្រទេស​កម្ពុជា ហើយ​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​បណ្តុះបណ្តាល​អ្នក​បោកប្រាស់ តាក់តែង​អត្ថបទ​ដែល​មាន​ល្បិច​កល​ខ្ពស់ និង​បង្វឹក​សមាជិក​ក្រុម​ឲ្យ​ក្លែងបន្លំ​ធ្វើ​ជា​ប៉ូលិស មន្ត្រី​ពន្ធដារ និង​អាជ្ញាធរ​ផ្សេង​ទៀត ដើម្បី​ជំរិត​លុយ​ពី​ជន​រង​គ្រោះ​វៀតណាម​រាប់​ពាន់​នាក់ ។

ក្រុម​ស្ត្រី​ម្នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម បង្ក្រាប​នៅ​ខេត្ត​បាក់​និ​ញ ក្រោយ​ពេល​ដែល​ក្រុម​ស្ត្រី​រូប​នេះ​មាន​ពាក់ព័ន្ធ​នឹង​ករណី​ប្រតិបត្តិការ​ឆបោក​ដែល​មានការ​រៀបចំ​ល្អ​បំផុត​មួយ​ដែល​អាជ្ញាធរ​វៀតណាម​បាន​រក​ឃើញ ។

ស្ត្រី​ដែល​មានឈ្មោះ​ថា ផាំ​ធី ហៀ​ង ត្រាង ( Phạm Thị Huyền Trang) ត្រូវ​គេ​ជឿ​ថា ជា​មេខ្លោង​សំខាន់​មួយ​រូប ក្នុង​ចំណោម​មេដឹកនាំ​សំខាន់​ៗ​ទាំង​ប្រាំ រួម​ជាមួយ​លោក ឃ្វៀន វ៉ា់​ន់​ម៉ា​ញ ( Nguyễn Văn Mạnh ) ដូ វាន់​ញ៉ា (Đỗ Văn Nghĩa), ឌិ​ញ ងោ​ឃ្វិ​ន ( Đinh Như Quỳnh) និង ឃ្វៀន ឌឹ​ក ថា​ន (Nguyễn Đức Toàn ) ។

តាម​អត្ថបទ​របស់​សារព័ត៌មាន​នោះ អ្វី​ដែល​សំខាន់ គឺថា​ក្រុមហ៊ុន​ក្លែងបន្លំ​បច្ចេកវិទ្យា​ខ្ពស់​នេះ គឺ​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​ប្រទេស​កម្ពុជា ។

ក្រុម​នេះ​ត្រូវ​បាន​គេ​ដឹង​ថា អាច​មាន​សមត្ថភាព​ក្លែងបន្លំ​ធ្វើ​ជា​មន្ត្រី​ប៉ូលិស​ក្នុង​តំបន់ មន្ត្រី​ពន្ធដារ ឬ​មន្ត្រី​អប់រំ ។ ពួក​គេ​ព្យាយាម​បញ្ចុះបញ្ចូល​ជន​រង​គ្រោះ​ឱ្យ​ទាញ​យក​កម្មវិធី​រដ្ឋាភិបាល​ក្លែងក្លាយ​ដែល​ផ្តល់​ឱ្យ​អ្នក​បោកប្រាស់​ចូល​ប្រើ​ទូរស័ព្ទ​ពី​ចម្ងាយ​ដោយ​សម្ងាត់ ។ ពួក​គេ​ព្យាយាម​អន្ទង និង​លួច​បន្លំ​គណនី​ធនាគារ​របស់​ជន​រង​គ្រោះ​តាម​កម្មវិធី​ពី​ចម្ងាយ និង​បញ្ឆោត​ពួក​គេ​ឱ្យ​យល់ព្រម​លើ​ប្រតិបត្តិការ​តាម​រយៈ​ការ​សម្គាល់​ផ្ទៃមុខ ឬ​ការ​ផ្ទៀងផ្ទាត់​ស្នាម​ម្រាមដៃ ។

តាម​ការ​ស្រាវជ្រាវ​ដំបូង​បណ្តាញ​ឧ​ក្រិ​.​ដ្ឋ​កម្មនេះ​មាន​ជន​រង​គ្រោះ​ដល់​ទៅ​១៣.០០០ នាក់ ហើយ​នារី​វ័យក្មេង​ដែល​ស្រស់​ស្អាត​នេះ​នាង​អាច​ទទួល​បាន​ប្រាក់បៀវត្សរ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​៨.000​ដុល្លារ​ក្នុង​មួយ​ខែ​ដែល​ជា​ចំនួន​មួយ​ដែល​ធ្វើ​ឱ្យ​អ្នកស៊ើប​អង្កេត​មានការ​ភ្ញាក់ផ្អើល​ចំពោះ​សមត្ថភាព​របស់​នាង ។

ក្រុម​នេះ​អាច​ធ្វើ​សកម្មភាព​តាម​គ្រប់​រូបភាព ដែល​អាច​បើកឱកាស​ឲ្យ​ជន​រង​គ្រោះ​ឆ្លងកាត់ ច្រកព្រំដែន និង​អាកាសយានដ្ឋាន​បាន ហើយ​រហូត​មក​ដល់​ពេល​នេះ​ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​បុគ្គល​ចំនួន​៤២​នាក់ ដើម្បី​កាត់ទោស​ដោយ​ក្នុង​នោះ​មាន​៣៨​នាក់​ត្រូវ​បាន​ឃុំខ្លួន​រួច​ហើយ ។ ឥឡូវនេះ អាជ្ញាធរ​កំពុង​ពង្រីក​សំណុំរឿង​នេះ​រួម​មានការ​លាងលុយកខ្វក់​ការ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ និង​ការ​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ