ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺម៉ង់​ និង​ដាណឺម៉ាក​ថា​អឺរ៉ុប​ត្រូវ​តែត្រៀម​ទប់​ទល់​ជា​មួយ​រុស្ស៊ី​និង​ចិន

2 ថ្ងៃ មុន

ទី​ក្រុង​ប៊ែឡាំង​៖ ​អធិការ​បតី​អាល្លឺម៉ង់ លោក​សូល​ ថ្លែង​ថា​​តាម​មើល​ទៅ​សន្តិ​សុខ​នៅ​តំបន់​បាល់​ទិច​ត្រូវ​តែ​ពង្រឹង​បន្ថែម​ទើប​បាន​ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ពី​សំណាក់​ប្រទេស​រុស្ស៊ី​។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​ជួប​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​​​ដា​ណឺ​ម៉ាក​​។ លោក​បាន​លើក​ឡើង​អំពី​សភាព​ការណ៍​វិវត្ត​​ថ្មី​ៗ​នៅ​ក្នុង​តំបន់​ និង​ចាត់​ទុក​ថា​នេះ​ជា​សញ្ញា​នៃ​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​។ លោក​សូល​ថ្លែង​ថា​កាល​ពី​ម្សិល​មិញ​មាន​ករណី​នាវា​មុជ​ទឹក​មួយ​គ្រឿង​​​កាត់​ផ្ដាច់​ខ្សែ​កាប​បាត​សមុទ្រ​។ នេះ​ជា​សារ​គំ​រាម​កំហែង​ពី​សំណាក់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​អ្វី​ដែល​លោក​​ហៅ​ថា​ជា​សង្គ្រាម​កូន​កាត់​ហាយ​ប្រ៊ីត​ (hybrid)។…

ទី​ក្រុង​ប៊ែឡាំង​៖ ​អធិការ​បតី​អាល្លឺម៉ង់ លោក​សូល​ ថ្លែង​ថា​​តាម​មើល​ទៅ​សន្តិ​សុខ​នៅ​តំបន់​បាល់​ទិច​ត្រូវ​តែ​ពង្រឹង​បន្ថែម​ទើប​បាន​ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ពី​សំណាក់​ប្រទេស​រុស្ស៊ី​។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​ជួប​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​​​ដា​ណឺ​ម៉ាក​​។ លោក​បាន​លើក​ឡើង​អំពី​សភាព​ការណ៍​វិវត្ត​​ថ្មី​ៗ​នៅ​ក្នុង​តំបន់​ និង​ចាត់​ទុក​ថា​នេះ​ជា​សញ្ញា​នៃ​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​។

លោក​សូល​ថ្លែង​ថា​កាល​ពី​ម្សិល​មិញ​មាន​ករណី​នាវា​មុជ​ទឹក​មួយ​គ្រឿង​​​កាត់​ផ្ដាច់​ខ្សែ​កាប​បាត​សមុទ្រ​។ នេះ​ជា​សារ​គំ​រាម​កំហែង​ពី​សំណាក់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​អ្វី​ដែល​លោក​​ហៅ​ថា​ជា​សង្គ្រាម​កូន​កាត់​ហាយ​ប្រ៊ីត​ (hybrid)។ ថ្នាក់​ដឹក​នាំ​ទាំង​២​ជួប​គ្នា​លើក​នេះ​ដើម្បី​បង្ហាញ​ការ​រួប​រួម​សាមគ្គី​គ្នា​នៅ​ចំពោះ​មុខ​នៃ​បញ្ហា​ប្រឈម​ពី​គ្រប់​ជ្រុង​។ ម៉្យាង​ រុស្ស៊ី​ធ្វើ​សង្គ្រាម​ហាយ​ប្រ៊ីត​នៅ​សមុទ្រ​បាល់​ទិច​ និង​ម៉្យាង​ទៀត​ ​លោក​ត្រាំ​​​ក៏​ចិញ្ចឹម​ចិត្ត​ចង់​បាន​កោះ​ហ្គ្រីន​លែន​ពី​ដាណឺម៉ាក​ទោះ​បី​​ដោយ​វិធី​ទិញ​យក​ ឬ​ដោយ​វិធី​ណា​ផ្សេង​ក៏​ដោយ​។​

សម្រាប់​ពេល​នេះ ដាណឺម៉ាក និង​អាល្លឺម៉ង់​សម្លឹង​ឃើញ​ការ​គំរាម​កំហែង​ដែល​ធំ​នៅ​ចំពោះ​មុខ​ពី​ខាង​ប្រទេស​រុស្ស៊ី​ និង​ចិន​។ ប្រទេស​ទាំង​២​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​សង្គ្រាម​អ៊ុយ​ក្រែន​ផង​ដែរ​ ប៉ុន្តែ​មិន​បាន​បញ្ចេញ​ឈ្មោះ​កោះ​ហ្គ្រីន​លេន​ទេ​។ លោក​សូល​និយាយ​ដោយ​ប្រយោល​ពាក់​ព័ន្ធ​នឹង​កោះ​​នេះ​ថា​​គេ​មិន​អាច​បង្ខិត​ព្រំ​ដែន​នៃ​ប្រទេស​មួយ​ដោយ​ការ​ប្រើ​ប្រាស់កម្លាំង​បាន​ឡើយ​។

ដាណឺម៉ាក​ថ្លែង​ថា​អឺរ៉ុប​ត្រូវ​តែ​ពង្រឹង​វិស័យ​សន្តិ​សុខ​ជាតិ និង​ការ​ពារ​ជាតិ​របស់​ខ្លួន​ដើម្បីទប់​ទល់​នឹង​ការ​ពង្រីក​ឥទ្ធិ​ពល​របស់​រុស្ស៊ី និង​ចិន​។ ដូច​ដែល​យើង​បាន​ឃើញ​រួច​មក​ហើយ​ថ្មី​​ៗ​នេះ​នូវ​ព្រឹត្តិ​ការណ៍​កាត់​ផ្ដាច់​ខ្សែ​កាប​បាត​សមុទ្រ​នៅ​សមុទ្រ​បាល់​ទិច​ និង​សង្គ្រាម​អ៊ុយ​ក្រែន​ដែល​កំពុង​ឆាប​ឆេះ​។ យើង​ត្រូវ​ធ្វើ​ឱ្យ​អឺរ៉ុប​មាន​ជំហរ​ម៉ឺង​ម៉ាត់​ និង​ដាច់​ខាត​ដើម្បី​ការ​ពារ​ខ្លួន​។​

លោក​សូល​ក៏​ឆ្លៀត​រំលេច​ឱ្យ​ឃើញ​នូ​គម្រោង​ជួប​ប្រជុំ​កំពូល​នៃ​​ថ្នាក់​ដឹក​នាំ​​រដ្ឋ​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​ទាំង​២៧​ប្រទេស​នា​សប្ដាហ៍​ក្រោយ​នៅ​ទី​ក្រុង​ប្រ៊ុច​សែល​​។ លោកថ្លែង​​ថា​អឺរ៉ុប​នឹង​ជជែក​គ្នា​អំពី​ការ​ពង្រឹង​សង្វាក់​ផលិត​កម្ម​កាន់​តែ​ខ្លាំង​ក្លា​នៅ​ក្នុង​ឧស្សាហ៍​កម្ម​​ផលិត​អាវុធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ