រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថា គុណភាពខ្យល់នៅថ្ងៃទី២៧ ខែមករាឆ្នាំ២០២៥ នេះ នៅក្នុងប្រទេសកម្ពុជាយើងមានគុណភាពល្អណាស់ ។
លោកខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងអំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជាថា គិតចាប់ពីម៉ោង៥ល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង៧ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៥.៩២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺ «ល្អណាស់» ៕
ចែករំលែកព័តមាននេះ