ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​នារី​ម្នាក់ បន្លំ​ជា​ស្ថាប័ន​អគ្គិសនី​កម្ពុជា EDC លួច​ចូល​គ្រប់គ្រង និង​ផ្ទេរ​ប្រាក់​ជន​រង​គ្រោះ​សរុប​៧,០០០​ដុល្លារ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥ នាយកដ្ឋាន​បាន​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ក្លែងបន្លំ​ជា​ស្ថាប័ន​អគ្គិសនី​កម្ពុជា (EDC) លួច​ចូល​គ្រប់គ្រង និង​ផ្ទេរ​ប្រាក់​ពី​គណនី​ធនាគារ​របស់​ជន​រង​គ្រោះ…

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥ នាយកដ្ឋាន​បាន​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ក្លែងបន្លំ​ជា​ស្ថាប័ន​អគ្គិសនី​កម្ពុជា (EDC) លួច​ចូល​គ្រប់គ្រង និង​ផ្ទេរ​ប្រាក់​ពី​គណនី​ធនាគារ​របស់​ជន​រង​គ្រោះ ចំនួន​២​បណ្តឹង​ផ្សេង​គ្នា សរុប​ជា​ទឹកប្រាក់​ប្រមាណ ៦,៥០០​ដុល្លារ និង​២​លាន​រៀល ។

បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានអោយ​ដឹង​ថា ដោយ​មានការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាយកដ្ឋាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​រូប ឈ្មោះ ស​.​ស​.​ផ​.​ន ភេទ​ស្រី ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ខេត្ដកណ្ដាល ជា​អ្នក​ផ្ដល់​ទីកន្លែង និង​មធ្យោបាយ​គណនី​ធនាគារ​របស់​ខ្លួន​ឱ្យ​បក្ខពួក ធ្វើ​សកម្មភាព​បាន​សម្រេច​ផល ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

នាយកដ្ឋាន សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រយ័ត្ន​ពី​ជន ឬ​ក្រុម​ដែល​មិន​ស្គាល់​អត្តសញ្ញាណ បន្លំ​ជា​ស្ថាប័ន​ផ្សេង​ៗ ដើម្បី​បោក​បញ្ឆោត​អោយ​ផ្តល់​ព​ត៌​មាន​ផ្ទាល់ខ្លួន ដែល​ឈាន​ទៅ​ដល់​ការ​គ្រប់គ្រង​គណនី​ធនាគារ និង​ផ្ទេរ​ប្រាក់​ចេញ​ដោយ​មិនដឹង​ខ្លួន និង​សូមកុំ​អោយ​អ្នក​ដទៃ​ប្រើប្រាស់ ឬ​ខ្ចី​គណនី​ធនាគារ​ផ្ទាល់ខ្លួន ដើម្បី​ធ្វើ​សកម្មភាព និង​ទទួល​ប្រាក់​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់​ចូល ហើយ​ស្នើ​សុំ​ដក​ជា​សាច់ប្រាក់​សុទ្ធ វា​គឺជា​ការ​ប្រព្រឹត្តិ​បទល្មើស និង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ