ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ រយៈពេល​០២​ថ្ងៃ​ អា.វុ.ធ.​ហត្ថ​ចាប់​​មនុស្ស​១១​នាក់​ និង​រឹបអូស​គ្រឿ.ងញៀ.ន​.​​២១៣​គីឡូក្រាម

2 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យ៉ាងតិច ​ក្រុម​ជួញ​ដូរ​គ្រឿងញៀន មាន​ប្រុស មាន​ស្រី​ ចំនួន​១១​នាក់ ក្នុង​នោះ​មាន​មេខ្លោង​ចំនួន​០២​នាក់​ផង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បានជា​បន្តបន្ទាប់…

ខេត្តបាត់ដំបង ​៖ យ៉ាងតិច ​ក្រុម​ជួញ​ដូរ​គ្រឿងញៀន មាន​ប្រុស មាន​ស្រី​ ចំនួន​១១​នាក់ ក្នុង​នោះ​មាន​មេខ្លោង​ចំនួន​០២​នាក់​ផង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ក្នុង​កិច្ច​ប្រតិបត្តិការ​រយៈពេល​០២​ថ្ងៃ ថែម​ទាំង​រឹបអូស​បាន​នូវ​គ្រឿងញៀន​ចម្រុះ​ប្រមាណ​២១៣​គីឡូក្រាម និង​អាវុធ​វែង​ខ្លី​ចំនួន​០៣​ដើម​ទៀត​ផង​។ នេះ​បើ​តាម​មន្ត្រី​ជំនាញ កង​រាជ​អាវុធហត្ថ​ខេត្ត បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា ក្រោយ​បញ្ចប់​កិច្ច​ប្រតិបត្តិការ​ដ៏​ធំដុំ​នេះ​ ។

តាម​រយៈ​របាយ​ការ​ណ៍​របស់​មន្ទីរ​ស្រាវជ្រាវ និងបង្ក្រាប​បទល្មើសនៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​របស់​កងរាជអាវុធហត្ថ​ខេត្ត បាន​ធ្វើ​ឡើង​ កាលពី​ថ្ងៃ​ទី២១ និង២២ មក​រា​ ។ នៅ​ក្នុង​របាយ​ការ​ណ៍នេះ បាន​បញ្ជាក់​ថា ជន​សង្ស័យ​​ចំនួន​១០​នាក់ ត្រូវ​ឃាត់ខ្លួន​ក្នុង​ទឹកដី​ខេត្តបាត់ដំបង ​រីឯ​ជនសង្ស័យ​ម្នាក់​ទៀត ត្រូវ​តាម​
ចាប់​ខ្លួន​ដល់​ទឹកដីក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

បើ​តាម​របាយ​ការ​ណ៍​ដដែល​បាន​បញ្ជាក់​ថា ពួក​គេ​មាន​ជាប់​ព័ន្ធ​នឹង​បទល្មើស​ជូ​ញ​ដូរ​គ្រឿងញៀន​ជាមួយ​គ្នា ដែល​ត្រូវ​រឹបអូស​បាន​ប្រមាណ​២១៣​គីឡូក្រាម មាន​ទាំង​អាវុធ​វែង​ខ្លី​ចំនួន​០៣​ដើម​ផង​ដែរ​។ ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​រាប់រយ​គីឡូក្រាម ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនេះ កម្លាំង​អាវុធហត្ថ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចំនួន​០៣​លើក ក្នុង​រយៈពេល​០២​ថ្ងៃ ក្នុ​ងនោះ​​​មាន​៖ ១-ឈ្មោះ ញឹ​ម សាណី ភេទប្រុស​ អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ២-​ឈ្មោះ វិ​ន ផា​ន់​និ ហៅឃី​ម ភេទប្រុស ​អាយុ​២២​ឆ្នាំ នៅ​ភូមិករ​ហាល ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ និង ៣,​ឈ្មោះ សុខ វ​វ៉ា​ន់​ដា ហៅ ទ្រូ ភេទប្រុស ​អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង​ ។ ជន​ទាំង​០៣​នាក់​នេះ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី ២១ មក​រា រឹប​អូសថ្នាំ​ញៀន បាន​ចំនួន​០២​កញ្ចប់ មាន​ទម្ងន់​១០,៦៨​ក្រាម​ ។

​ក្រោយ​ពី​ផ្ដល់​ចម្លើយ​សារភាព​របស់​ក្រុម​ជនសង្ស័យ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក ហែម វុ​ទ្ធី មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និងដឹកនាំ​កម្លាំង​ចុះ​កិច្ច​ប្រតិបត្តិការ​ផ្ទាល់​ដោយ​លោក ជា តារា មេបញ្ជាការ​រង​ខេត្ត មន្ត្រី​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​មេខ្លោង និង
ប​ក្ស​​ពួក​មាន​ស្រី មាន​ប្រុស ​បាន​ចំនួន​០៨​នាក់​ទៀត ​ជា​បន្តបន្ទាប់​ជាមួយនឹង​ការ​រឹបអូស​បាន​នូវ​វត្ថុ​តាង​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅ​ថ្ងៃ​ទី ២២ មក​រា ដែល​ក្រុម​សង្គម​ង​ងិត​ទាំងនេះសំងំ​លាក់ខ្លួន​នៅ​ក្នុង​បុរី «​ឯក​ភ្នំ​វិឡា​» ដែល​ជាទី​កន្លែង​ស្នាក់​នៅ​របស់​មេខ្លោង ស្ថិត​ក្នុងភូមិ​ចុង​ព្រែក សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង​។

ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​ដែល​ត្រូវ​ចាប់ខ្លួន​នៅ​ក្នុង​«​បុរី​» ខាងលើ​រួម​មាន​៖ ១-​ឈ្មោះ វី វិ​ន​ហា​យ ភេទប្រុស អាយុ​៣០​ឆ្នាំ ជា​មេខ្លោង ស្នាក់​នៅ​ក្នុង​បុរី​«​ឯក​ភ្នំ​វិឡា​» ខាងលើ​នេះ ២​-ឈ្មោះ មួ​ង ឌី ភេទប្រុស អាយុ​៤០​ឆ្នាំ ជា​មេខ្លោង (​ស្នាក់​នៅ​បណ្ដោះអាសន្ន​ជាមួយ​មេខ្លោង វី វិ​ន​ហា​យ​) ៣-​ឈ្មោះ
ថេ​ត ស្រិ​នា ភេទស្រី​ អាយុ​២៨​ឆ្នាំ (​ប្រពន្ធ​មេខ្លោង​ឈ្មោះ វី វន​ហា​យ​) ៤​-ឈ្មោះ សុច ចរិយា ស្រី​អាយុ​១៧​ឆ្នាំ (​ប្រពន្ធ​មេខ្លោង​ឈ្មោះ មួ​ង ឌី​) ៥-ឈ្មោះ សន បញ្ញា ភេទប្រុស ​អាយុ​៣០​ឆ្នាំ ប​ក្ស​ពួក
(​ស្នាក់​នៅផ្ទះ​មេខ្លោង វី វន​ហា​យ​) ៦-​ឈ្មោះ រុំ សុវណ្ណ ភេទប្រុស ​អាយុ​៣៦​ឆ្នាំ ប​ក្ស​ពួក (​ស្នាក់​នៅផ្ទះ វី វិ​ន​ហា​យ​) ៧-ឈ្មោះ រដ្ឋ ច​ន្ថា ភេទប្រុស ​អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង និង៨-​ឈ្មោះ ឡឹប លី​ដា ហៅ អឹ​ក ភេទប្រុស ​អាយុ​២៩​ឆ្នាំ ចាប់ខ្លួន​នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ក្រុម​សង្គម​ង​ងិ​ត​ចំនួន​០៨​នាក់​ចុង​ក្រោយ​នេះ បើ​តាម​លោក សូ ឌី ប្រធាន​មន្ទីរ​ស្រាវជ្រាវ និងបង្ក្រាប​បទល្មើសនៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ បាន​ឆែកឆេរ​រក​ឃើញ​នៅផ្ទះ​មេខ្លោង ឈ្មោះ វី វិ​ន​ហា​យ ហើយ​បាន​ដកហូត​គ្រឿងញៀន​ប្រមាណ​២១៣​ដុំ​ទៀត រួម​ទាំង​កាំភ្លើង​វែង​ខ្លី​ចំនួន​០៣​ដើម​ផង​ ។

លោក សូ ឌី បាន​សរសេរ​នៅ​ក្នុង​របាយ​ការ​ណ៍ថា ក្រៅពី​មនុស្ស​ប្រុស ស្រី ចំនួន​១១​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន គ្រឿងញៀន​ចម្រុះ​ប្រមាណ យ៉ាងតិច​២១៣​គីឡូក្រាម និងកាំភ្លើង​០៣​ដើម ត្រូវ​បាន​រឹប​អូស​ពី​ក្រុម​ជនសង្ស័យ​។ របាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​ត្រូវ​រឹបអូស​ពី​ក្រុម​ជូ​ញ​ដូរ​គ្រឿង​ញៀន​រួម​មាន​៖ ១-​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក (ICE) ចំនួន​៦៩​ដុំ មាន​ទម្ងន់​ប្រមាណ ៦៩​គីឡូក្រាម ២​-គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ចំនួន​៤៤​ដុំ មាន​ទម្ងន់​ប្រមាណ​៤៤​គីឡូក្រាម ៣​-គ្រឿង ញៀន​ប្រភេទ​ខេ​តា​មីន (​ខេ​) ចំនួន​១០០​ដុំ មាន​ទម្ងន់​ប្រមាណ​១០០​គីឡូក្រាម ៤​-កាំភ្លើង​ធុន AK-47 ចំនួន​០២​ដើម មាន​បង់​ចំនួន​០២ និង មាន​គ្រាប់​ចំនួន​១៣​គ្រាប់ ៥-​កាំភ្លើងខ្លី​ធុន K-54 ចំនួន​០១​ដើម គ្មាន​គ្រាប់​ទេ ៦-រថយន្ត​ចំនួន​០២​គ្រាប់ និងវត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ខ្លះ​ៗ របស់​ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ដ៏​ធំដុំ​ខាងលើ​នេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​ធ្លាប់​បង្ក្រាប​បា​នប​ក្សពួក​ក្រុម​នា​ពេល​កន្លង​ទៅ​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា «​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំដុំ​នេះ មាន​មេខ្លោង​ធំ​ផុត​លេខ គឺជា​ជនជាតិ​ថៃ​ ។ ប​ក្សពួក​ក្រុម​នេះ​មួយ​ចំនួន ធ្លាប់​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។


​ប៉ុន្តែ​មេខ្លោង​ជនជាតិ​ថៃម្នាក់​នោះ ​កំពុង​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ ហើយ​ថែម​ទាំង​មាន​សេរីភាព ជាមួយ​ប​ក្សពួក​ធ្វើ​សកម្មភាព​ជូ​ញ​ដូរ​គ្រឿងញៀន​យ៉ាង​គ​គ្លើ​ន​ដដែល​»​។ យ៉ាងណា​ក្ដី ជាមួយនឹង​ការ​ចាប់ខ្លួន​ក្រុម​សង្គម​ង​ងិ​ត​ជូ​ញ​ដូរ​គ្រឿងញៀន មាន​ប្រុស មាន​ស្រី មួយ​សំបុក​ខាងលើ​នេះ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថបាន​ប្រាប់​ថា លោក​មេបញ្ជាការ​ខេត្តបាន​បញ្ជា​ឲ្យ​មន្ត្រី​មន្ទីរ​ជំនាញសួរនាំ​ចាត់ការ​តាម​នីតិវិធី និងកំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ