ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូមទឹក​ពី​ខេត្តកំពង់ចាម ជួយ​សង្គ្រោះ​ស្រូវប្រាំង​ប្រជា​កសិករ​ជិត​១​ម៉ឺន​ហិ​កតា នៅ​ខេត្តព្រៃវែង

20 ម៉ោង មុន

ខេត្តព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមករា អភិបាលខេត្ត​ព្រៃវែង និង​ខេត្តកំពង់ចាម បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ប្រជា​កសិករ ប្រមាណ​ជិត​១​ម៉ឺន​ហិ​កតា ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ទឹក…

ខេត្តព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមករា អភិបាលខេត្ត​ព្រៃវែង និង​ខេត្តកំពង់ចាម បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ប្រជា​កសិករ ប្រមាណ​ជិត​១​ម៉ឺន​ហិ​កតា ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ទឹក នៅ​ក្នុងស្រុក​ចំនួន​៣ នៃ​ខេត្តព្រៃវែង ។

សកម្មភាព​ចុះ​អន្តរាគមន៍ បូមទឹក​ជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជា​កសិករ​នេះ ធ្វើ​នៅ​ចំណុច​ស្ថានីយ៍​បូមទឹក​ទី​១ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព​វៃ​គោ ជំហាន​២ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​មហាលាភ ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម ដោយ​បង្ហូរ​យក​ទឹក​មក​ជួយ​ស្រោច​ស្រាប់​ដីស្រែ​ប្រជាពលរដ្ឋ ដែល​កំពុង​ខ្វះខាត​ទឹក​នៅ​ក្នុងស្រុក​ចំនួន​៣ នៃ​ខេត្តព្រៃវែង ។

បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រៃវែង បាន​បង្ហោះ​ថា ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ទឹក​មាន​ចំនួន ៨,៨៩១​ហិ​កតា ក្នុងស្រុក​ចំនួន​៣ គឺ​ស្រុក​ស្វាយ​អ​ន្ទ​រ មាន​៤​ឃុំ ស្រុក​កំចាយមារ មាន​៤​ឃុំ និង​ស្រុក​មេ​សាង មាន​៨​ឃុំ ក្នុង​ខេត្តព្រៃវែង ។

មុន​ចាប់ផ្តើម​ដំណើរការ​បូម នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​នាំ​គ្រឿងចក្រ មក​ទប់​ភ្លឺ​ព្រែក​វ៉ៃ​គោ ដែល​ទឹក​ហូរ​ដាច់​នៅ​រដូវវស្សា​ប្រវែង ១០០​ម៉ែត្រ ដើម្បី​កុំអោយ​ទឹក​ហូរ​ចូល​បឹង​ក្រ​ពិត និង​រុញ​ទឹក​អោយ​ដល់​ទិស​ដៅ ដែល​ប្រជា​កសិករ​ត្រូវការ​ទឹក​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រៃវែង ។

ទាំង​អស់នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​លោក​អភិបាលខេត្ត​ទាំង​២ ដែល​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ទោះ​ក្នុង​កាលៈទេសៈ បែប​ណា​ក៏​ដោយ ដោយ​មិន​បាន​ទុក​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ