ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី បញ្ជាឲ្យស្ថា​ប័​នពាក់ព័ន្ធ​ ត្រួតពិនិត្យ​ជាតិ​ស្រវឹងលើ​អ្នកបើកបរ​ឲ្យបាន​ខ្លាំង​ក្លា ជា​ពិសេស​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើការ​ណែនាំ ទៅ​អគ្គស្នងការ​នគរបាល​ចរាចរណ៍​ផ្លូវគោក ក៏​ដូច​ជា​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើការ​ណែនាំ ទៅ​អគ្គស្នងការ​នគរបាល​ចរាចរណ៍​ផ្លូវគោក ក៏​ដូច​ជា​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង លើ​អ្នកបើកបរ​ឱ្យ​បាន​ខ្លាំង​ក្លាឡើង​វិញ ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ជា​កម្រិត​អតិបរមា ពិសេស​នោះ ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​នេះ ។

ថ្លែង​ក្នុង​ឱកាស​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា នា​រសៀល​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បានឱ្យ​បន្ត​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រសួងមហាផ្ទៃ ជា​ពិសេស​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ឱ្យ​បាន​ម៉ឺងម៉ាត់ ហើយ​បន្ត​ជម្រុញ​ប្រើប្រាស់​កម្មវិធី​ដក​ពិន្ទុ​ប​ណ្ណ័​បើកបរ ឬ​ផាក់ពិន័យ​បទល្មើស​ចរាចរណ៍​លើ​ទូរ​សព្ទ​ដៃ ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​កន្លង​មក ដើម្បី​បង្កើន​ការ​ចូលរួម ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឈាន​ទៅ​ដល់​បន្ថយ​អត្រា​គ្រោះថ្នាក់ នៃ​ចរាចរណ៍ នូវ​កម្រិត​អតិបរមា ។

ក្នុង​នោះ​សម្តេច​បវរ​ធិ​បតី ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​អនុវត្ត​ទប់ស្កាត់ ឈាន​ដល់​ការ​ថយ​ចុះ នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ នា​ពេល​កន្លង​ទៅ តែ​ទោះជា​បែប​នេះ​ក្តី នា​ពេល​ថ្មី​ៗ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ អត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ហាក់​ងើបឡើង​វិញ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសា​ស៍​ថា “​ខ្ញុំ​សូម​អរគុណ​កន្លង​ទៅ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ ត្រួតពិនិត្យ​ទៅ​លើ​ការ​បើកបរ​ស្រវឹង​បាន​ក្រាប​បន្តិច ប៉ុន្មាន​ថ្ងៃនេះ ប៉ុន្មាន​អាទិត្យ​នេះ ចាប់ផ្តើម​ឃើញ​ឡើង​វិញ សូម​ពិនិត្យ​មើល ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ឡើង​វិញ ហើយ​ជា​ពិសេស​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃនេះ ចូល​ឆ្នាំ គេ​ថា ចូល​ឆ្នាំ​ចិន ស្រវឹង​ខ្មែរ ជា​ពិសេស​នៅ​ក្នុង​ការ​ប្រើប្រាស់​នៅ​ពេល​យប់​” ។

ជាមួយ​គ្នា​នេះ សម្តេច​បវរ​ធិ​បតី ក៏​បាន​លើក​ឡើង​ជុំវិញ ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ថ្មី​ៗ​នេះ នៅ​ផ្លូវ​៦០​ម៉ែត្រ ដែល​សម្តេច បានឱ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់ និង​រិះរក​មធ្យោបាយ​ទប់ស្កាត់ និង​ឱ្យ​ពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ខណៈ​អាជ្ញាធរ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តែ​ម្តង ។

ជាមួយ​គ្នា​នេះ សម្តេច​បវរ​ធិ​បតី មាន​ប្រសាសន៍​ថា “​ប៉ុន្តែ​ទោះជា​យ៉ាងណា ការ​កាត់​បន្ថយ នៅ​ក្នុង​ការ​គ្រោះថ្នាក់​នេះ ដោយ​ភាព​ស្រវឹង ក៏​មានការ​ថយ​ចុះ ប៉ុន្តែ​អត្រា​នៃ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ច្រើន​នៅឡើយ ហើយ​នៅ​កម្ពុជា​យើង ក្រោយ​ពី​ចប់​សង្គ្រាម គឹ​អត្រា​ដែល​មូលហេតុ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាងគេ ធ្វើ​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​ច្រើន​ជាងគេ​គឺ​គ្រោះថ្នាក់​ចរាចរណ៍​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ