ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រានហាលនៅរួតទី២ប្រាសាទអង្គរវត្ត កំពុងដំណើរការជួសជុល

19 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាបះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥ នេះ ក្រុមអ្នកជំនាញរបស់អាជ្ញា ធរជាតិអប្សរា ដែលបានដំណើការរាន ហាលនៅរួតទី២ប្រាសាទអង្គរវត្ត…

ខេត្តសៀមរាបះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥ នេះ ក្រុមអ្នកជំនាញរបស់អាជ្ញា ធរជាតិអប្សរា ដែលបានដំណើការរាន ហាលនៅរួតទី២ប្រាសាទអង្គរវត្ត ចាប់ តាំងពីដើមខែវិច្ឆកា ឆ្នាំ២០២៤ រហូតមក ដល់ពេលនេះ សម្រេចបានសមិទ្ធផលជាច្រើន។

ក្នុងឱកាសនោះដែរ លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលរាន ហាលរួតទី២ ប្រាសាទអង្គរវត្ត ឱ្យដឹងថា រានហាលស្ថិតនៅរួតទី២ប្រាសាទអង្គរវត្ត តាមរយៈរូបថតនៅសម័យបារាំង រាន ហាលនេះ បានបាក់រលំដួលទាំងស្រុង ហើយត្រូវបានជួសជុលម្តងមកហើយ រហូតមកដល់បច្ចុប្បន្នបានរងការខូចខាតខ្លាំងជាបន្តទៀត ដូចជា សសរ កម្រាល ជើងទម្រនាគ បង្កាន់ដៃនាគ ដែលជារចនាសម្ពន្ធសំខាន់របស់រានហាលមួយ ចំនួនបានបាត់បង់ ប្រេះ បាក់បែក និងការជួសជុលនៅសម័យមុនអស់គុណភាព។ ការព្យាយាមជួសជុលដើម្បីរក្សាបាននូវភាពដើមនៃសំណង់ ក្រុមការងារបានស្វែងរកឃើញជើងទម្របង្កាន់ដៃមួយ ចំនួនដែលចល័តទៅទីកន្លែងផ្សេង និងបានយកមកដាក់នៅទីតាំងដើមវិញ។

លោក បានឱ្យដឹងទៀតថា ក្រុមការងារត្រូវរុះរើផ្នែកខ្លះនៃរានហាល ដើម្បីជួស ជុលថ្មដែលបាក់បែកឡើងវិញ និងដក ហូតស៊ីម៉ង់ត៍ជួសជុលកាលពីសម័យមុនចេញ ហើយដាក់ថ្មភក់ថ្មីមកជំនួសនៅតាមទីតាំងដែលបាត់ថ្ម ដូចជា ជើងទម្របង្កាន់ដៃនាគ សសរ ថ្មកម្រាល រួមទាំងបង្កាន់ដៃនាគ។

បន្ថែមលើនេះ ក្រុមការងារ ត្រូវព្យាយាមសិក្សាស្វែងយល់នូវរចនាសម្ពន្ធរានហាល មានសសរ និងបង្កាន់ដៃនាគមួយចំនួនត្រូវជួសជុលឱ្យបានត្រឹម ត្រូវទៅតាមលំនាំនៃរចនាសម្ពន្ធដើមឡើងវិញ។ ដោយហេតុនេះថា សសរ និងបង្កាន់ដៃនាគធ្លាប់បានជួសជុលនៅក្នុងសម័យមុន គឺដាក់ខុសទីតាំងដើម ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ