ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​រៀបចំ​សន្និសីទ និង​ពិព័រណ៍​បច្ចេកវិទ្យា​អប់រំ​លើក​ទី​១​នៅ​ខែកុម្ភៈ

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រៀម​រៀបចំ​សន្និសីទ និង​ពិ​ព័រ​ណ៌​បច្ចេកវិទ្យា​អប់រំ​លើក​ទី​១ ក្រោម​ប្រធានបទ «​មាគ៌ា​កម្ពុជា​ឆ្ពោះទៅ​កាន់ការ​អប់រំ​ឌី​ជី​ថ​ល​» ដែល​នឹង​ប្រព្រឹត្ត​ទី​ទៅ​ខែកុម្ភៈ​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រៀម​រៀបចំ​សន្និសីទ និង​ពិ​ព័រ​ណ៌​បច្ចេកវិទ្យា​អប់រំ​លើក​ទី​១ ក្រោម​ប្រធានបទ «​មាគ៌ា​កម្ពុជា​ឆ្ពោះទៅ​កាន់ការ​អប់រំ​ឌី​ជី​ថ​ល​» ដែល​នឹង​ប្រព្រឹត្ត​ទី​ទៅ​ខែកុម្ភៈ​ខាង​មុខ​នេះ ។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដី​ពី​ការ​ត្រៀម​រៀបចំ​សន្និសីទ និង​ពិ​ព័រ​ណ៌​បច្ចេកវិទ្យា​អប់រំ​លើក​ទី​១ ក្រោម​ប្រធានបទ «​មាគ៌ា​កម្ពុជា​ឆ្ពោះទៅ​កាន់ការ​អប់រំ​ឌី​ជី​ថ​ល​» នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៥ នៅ​ទីស្ដីការក្រសួង​ដោយ​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​មក​ពី​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​។

ការ​រៀបចំ​ស​ន្នី​សី​ទ​នេះ ស្រប​តាម​យុទ្ធសាស្ត្រ​ឌី​ជី​ថ​ល​សម្រាប់​សាលារៀន (Digital Education Strategy for Schools) ដែល​ដាក់​ចេញ​នូវ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ទាំង​បួន (School-Teacher-Director-Curriculum) ដែល​ត្រូវ​អនុវត្ត ប្រកបដោយ​ភាព​ប្រទាក់ក្រឡា​គ្នា នាយកដ្ឋាន​គោលនយោបាយ​រួម​ជាមួយ​នាយកដ្ឋាន​ពាក់ព័ន្ធ​ក្រោម​ឱវាទ ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​រៀបចំ សន្និសីទ និង​ពិព័រណ៍​បច្ចេកវិទ្យា​អប់រំ​កម្ពុជា​លើក​ទី​១ មាន​លំនាំ តាម EdTech Asia Summit ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៧-១៨ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​វិទ្យាស្ថាន បច្ចេកវិទ្យា​កម្ពុជា រាជធានី​ភ្នំពេញ ដែល​នេះ​ជា​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​សម្រាប់​ការ​អប់រំ​លើក​ទី​១ និង​ធំ​បំផុត​នៅ​កម្ពុជា មាន​សកម្មភាព​ចម្រុះ រួម​មាន​បទ​អន្តរាគមន៍​ជា​យុទ្ធសាស្ត្រ​ពី​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ វេទិកា ពិភាក្សា និង​ចែករំលែក​ចំណេះដឹង ការ​តាំង​ពិ​ព័រ​ណ៌បច្ចេកវិទ្យា​អប់រំ កម្មវិធី​ប្រកួតប្រជែង​គ្រូបង្រៀន​ដែលប្រើ​ប្រាស់​បច្ចេកវិទ្យា​អប់រំ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​របស់​កម្ពុជា​ប្រចាំឆ្នាំ​២០២៥ និង​ការ​ប្រកួតប្រជែង សមត្ថភាព​ឌី​ជី​ថ​ល​ដែល​អ្នកចូលរួម​ទាំងអស់​អាច​វាស់​ស្ទង់​សមត្ថភាព និង​ចំណេះដឹង ឌី​ជី​ថ​ល​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​គូស​រំលេច​អំពី​គំនិត​ផ្ដួចផ្ដើម និងសារសំខាន់​ក្នុង​ការ​រៀបចំ​បង្កើត​នូវ​សន្និសីទ និង​ពិ​ព័រ​ណ៌​អប់រំ​លើក​ទី​១​នេះ ក្នុង​គោលដៅ​ប្រមូលផ្ដុំ​សហគមន៍​ដែល​មក​ពី​ស្ថាប័ន​ចម្រុះ​រួម​មាន អ្នក​បង្កើត​គោលនយោបាយ អ្នកឯកទេស​អប់រំ អ្នកឯកទេស​ព័ត៌មានវិទ្យា អ្នក​ច្នៃប្រឌិត​បច្ចេកវិទ្យា​អប់រំ អ្នកដឹកនាំ​ផ្នែក​ឧស្សាហកម្ម និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ជំរុញ​ការ​ចែករំលែក ចំណេះដឹង ការ​ច្នៃប្រឌិត និង​ការ​សហការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ចាប់​យក​ឱកាស​ក្នុង​ការ​រួម បញ្ចូល​បច្ចេកវិទ្យា​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ ដើម្បី​លើកកម្ពស់ និង​ធ្វើ​ទំនើប​កម្ម​អប់រំ​តាម​រយៈ​បច្ចេកវិទ្យា​។

តាង​នាម​ក្រសួង អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​វឌ្ឍនភាព​របស់​ក្រុមការងារ​រៀបចំ​សន្និសីទ និង​ភាគី​ពាក់​ព័ន្ធ​ទាំងអស់ ដែល​ទទួល​បាន​ផ្លែផ្កា​ជា​ច្រើន និង​សូម​ឱ្យ​បន្ត​សហការ​គ្នា​ឱ្យ​បាន​កាន់តែ​សកម្ម​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​សន្និសីទ​នេះ​ឱ្យ​ដំណើរការ​ទៅ​ដោយ​រលូន និង​ជោគជ័យ​តាម​ការ​គ្រោងទុក និង​បាន​ផ្តល់​អនុសាសន៍ ឱ្យ​ក្រុមការងារ​ត្រូវ​មាន​ភាព​ជា​ម្ចាស់​លើ​រាល់​ដំណាក់កាល​នៃ​កម្មវិធី ជា​ពិសេស សូម​ឱ្យ​រៀបចំ​ជា​ការ​ប្រកួតវី​ដេ​អូ​ខ្លី​ស្តី​ពី ព្រឹត្តិការណ៍​ពិព័រណ៍ EdTech រយៈពេល​២​ថ្ងៃនេះ​ក្នុង​ចំណោម​អ្នកចូលរួម​ឱ្យ​បាន​ផុសផុល ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​មានការ​ចូលរួម​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ