ព្រះសីហនុ ៖ នាថ្ងៃត្រង់ថ្ងៃទី២០ មករា ២០២៥នេះថា កម្លាំងជំនាញបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យចំនួន៥នាក់ រួមទាំងវត្ថុតាងទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធ និងការប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈប្រើប្រាស់ដោយគ្មានសិទ្ធិ សញ្ញាសម្គាល់ គ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា កំហែងយក និងកាន់កាប់រក្សាទុកអាវុធ ដោយគ្មានការអនុញ្ញាត នៅចំណុចក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤ រហូតដល់ខែមករា ឆ្នាំ២០២៥ នេះបើយោងតាមប្រភពពីលោកឧត្តមសេនីយ៍ហេង ប៊ុនទី មេបញ្ជាការកង រាជអាវុធហត្ថខេត្តព្រះសីហនុ ។

យោងតាមរបាយការណ៍កងរីហ្វិកហាត់បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលបណ្ដឹងពីឈ្មោះ ណែម លីអៀច ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរថា មានមន្ត្រីកងរាជអាវុធហត្ថចំនួន៤ទៅ៥នាក់ បានចាប់ឆែកឆេររថយន្តរបស់ខ្លួន (ក្នុងរថយន្តមានម៉ាស៊ីនផ្សព្វផ្សាយល្បែ.ងអនឡាញ) និងបានចោទថា ជនរងគ្រោះដឹករបស់ខុសច្បាប់ (ម៉ាស៊ីនផ្សព្វផ្សាយល្បែ.ងអនឡាញ) និងគំរា.មទារប្រាក់ពីជនរងគ្រោះចំនួន$៣០០០(បីពាន់ដុល្លារអាមេរិក) បើមិនព្រមទេ និងចាប់ទាំងមនុស្ស រថយន្ត និងម៉ាស៊ីនយកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចជនរងគ្រោះក៏យល់ព្រម ប្រគល់ប្រាក់សុទ្ធចំនួន$៣០០០ដុល្លារឱ្យទៅពួកគេ ។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការពន្លាតសមត្ថកិច្ចទៅរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងសហការគ្នាបានចុះធ្វើការស្រាវជ្រាវ និងស្វែងរកមុខសញ្ញាជនសង្ស័យ ដែលជនរងគ្រោះបានធ្វើការចង្អុលបង្ហាញ រូបភាពចេញពីកាមេរ៉ាក្នុងរថយន្ត ។

ពាក់ព័ន្ធករណីប្រើប្រាស់ឯកសណ្ឋាន ក្លែងឯកសណ្ឋាន កងរាជអាវុធហត្ថ និងកំហែងយក កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕






ចែករំលែកព័តមាននេះ