ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ភាស៊ីផ្សារកំពង់ចក រងការចោទប្រកាន់ដឹកសំរាមចាក់ក្បែរផ្ទះពលរដ្ឋធ្វើឱ្យ​ប៉ះពាល់សុខភាពយ៉ាងខ្លាំង

17 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋភូមិស្វាយរូងឃុំកំពង់ចកសំណូមពរដល់អាជ្ញាធរឃុំស្រុកមេត្តា ជួយដោះស្រាយបញ្ហា ម្ចាស់ភាស៊ីផ្សារកំពង់ចក ឲ្យអ្នកអនាម័យប្រមូលសំរាមដឹកមកចាក់នៅទីលានក្បែរផ្ទះរបស់ប្រជាពលរដ្ឋ ហើយដុតហុយផ្សែងចូលផ្ទះពួកគាត់រាល់ថ្ងៃនិងជះ​ក្លិន​ស្អុយ ពិបាកក្នុងការរស់នៅជាពិសេស ផ្សែងហុយ ចូលផ្ទះពិបាកដកដង្ហើមនិងធ្វើឲ្យសមាជិកគ្រួសារប៉ះពាល់ផ្លូវដង្ហើមយ៉ាងខ្លាំង…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋភូមិស្វាយរូងឃុំកំពង់ចកសំណូមពរដល់អាជ្ញាធរឃុំស្រុកមេត្តា ជួយដោះស្រាយបញ្ហា ម្ចាស់ភាស៊ីផ្សារកំពង់ចក ឲ្យអ្នកអនាម័យប្រមូលសំរាមដឹកមកចាក់នៅទីលានក្បែរផ្ទះរបស់ប្រជាពលរដ្ឋ ហើយដុតហុយផ្សែងចូលផ្ទះពួកគាត់រាល់ថ្ងៃនិងជះ​ក្លិន​ស្អុយ ពិបាកក្នុងការរស់នៅជាពិសេស ផ្សែងហុយ ចូលផ្ទះពិបាកដកដង្ហើមនិងធ្វើឲ្យសមាជិកគ្រួសារប៉ះពាល់ផ្លូវដង្ហើមយ៉ាងខ្លាំង សូមឲ្យអាជ្ញាធរមេត្តាពិនិត្យនិងដោះស្រាយ រកទីលានចាក់សំរាម ឲ្យឆ្ងាយពីផ្ទះរបស់​ភូមិ ។

ករណីប្រជាពលរដ្ឋសំណូមពរនេះកើតឡើងនៅព្រឹកថ្ងៃទី២១មករា២០២៥នៅភូមិស្វាយរូងឃុំកំពង់ចកស្រុករំដួល។

ប្រជាពលរដ្ឋបានលើកឡើងថា ម្ចាស់ភាស៊ីផ្សារកំពង់ចក បានឲ្យអ្នកធ្វើអនាម័យ ប្រមូលសំរាម និងកាកសំណល់ផ្សារ យកមកចាក់នៅទីលានចាក់សំរាម មួយកន្លែងនៅចំណុចខាងកើតផ្សារកំពង់ចក ស្ថិតនៅក្នុងភូមិស្វាយរូងនេះរយៈពេលច្រើនខែមកហើយ គឺ០២ថ្ងៃដឹកសំរាមមកចាក់ម្តង ហើយដុតហុយផ្សែង ទ្រលោម ហុយចូលផ្ទះរបស់ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងចាក់សំរាមនេះបង្កឲ្យប៉ះពាល់សុខភាព ជាពិសេស ប៉ះពាល់ដល់ផ្លូវដង្ហើម ពិបាកដកដង្ហើម សូមឲ្យអាជ្ញាធរមេត្តា រកទីលានចាក់សំរាមឲ្យឆ្ងាយពីផ្ទះរបស់ប្រជាពលរដ្ឋ និងសូមឲ្យជីករណ្តៅដាក់សំរាមកំឲ្យជះក្លិនស្អុយ លើផ្ទះប្រជាពលរដ្ឋ។

ទាក់ទិនករណីនេះដែរ លោកហែមស៊ីណា អភិបាលស្រុករំដួលបានមានប្រសាសន៍ថា លោកបានជ្រាបហើយ និងកំពុងដោះស្រាយ ដោយទីតាំងចាក់សំរាមនេះជាដីរបស់រដ្ឋ ហើយផ្សារកំពង់ចកតូច ពេលយកសំរាមទៅដាក់ទីលានច្រើន អ្នកអនាម័យគាត់ដុតសំរាមចោល ទោះ​បីជាយ៉ាងណា លោកបានឲ្យមន្ត្រីបរិស្ថានចុះទៅពិនិត្យនិងសិក្សាផលប៉ះពាលប្រជាពលរដ្ឋប៉ុន្មានគ្រួសារ ។

កន្លងមកសេវាសំរាម អត់មានទេ សម្រាមតិច ក៏ប៉ុន្តែមកដល់រសៀលថ្ងៃទី២១មករានេះលោកកំពុងដោះស្រាយយកសំរាមចេញ ទៅដាក់នៅទីលានសង្ឃ័រ ក្រុងស្វាយរៀងរបស់ក្រុមហ៊ុនសុភីសម្បត្តិ ឲ្យគេមកប្រមូលសំរាម ក្នុង១តោន៧ដុល្លារដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តា​អធ្យា​ស្រ័យ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ