អ៊ុយក្រែនថាការកាន់តំណែងរបស់លោកត្រាំជាឱកាសកសាងសន្តិភាព
ទីក្រុងកៀវ៖ លោកហ្សេឡិនស្គីផ្ញើសារអបអរសាទរលោកត្រាំដែលស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីយប់មិញ។ លោកយល់ថានេះជាឱកាសដ៏ល្អដើម្បីបិទបញ្ចប់សង្គ្រាមអ៊ុយក្រែន និងនាំមកនូវសន្តិភាពដ៏យុត្តិធម៌មួយនៅក្នុងប្រទេសរបស់លោកដែលកំពុងប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ីអស់រយៈពេលជិតបីឆ្នាំហើយនៅខ្វះតែ១ខែទៀតប៉ុណ្ណោះ។ ការថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំឧស្សាហ៍និយាយរំលឹកថាគួរណាស់មានបទឈប់បាញ់ និងបិទបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមនេះ។ លោកមិនដែលបង្ហើបឱ្យដឹងថាតើត្រូវត្រូវបញ្ចប់សង្គ្រាមដោយវិធីណាទេ។ ប៉ុន្តែលោកថានឹងបិទបញ្ចប់នៅក្នុងរយៈពេល២៤ម៉ោង។ លោកហ្សេឡិនស្គីថ្លែងថាលោកប្រធានាធិបតីត្រាំតែងតែសម្រេចចិត្តដោយឥតសាំញ៉ាំច្រើន។ គោលនយោបាយរបស់គាត់ស្ដីពីការធ្វើឱ្យមានសន្តិភាពតាមរយៈការពង្រឹងកម្លាំងរបស់ខ្លួនជាឱកាសដើម្បីពង្រឹងភាពខ្លាំងរបស់អាមេរិក…
ចែករំលែកព័តមាននេះ