ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បារម្ភ​បន្ទាប់​ពី​ត្រាំ​ដក​ខ្លួន​ពី ​WH​O និង​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ

17 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​សម្ដែង​ការ​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង​ក្រោយ​ពេល​លោក​​ត្រាំ​​ប្រកាស​ដក​ខ្លួន​ពី​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ស្ដី​ពិ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​តែ​ម្ដង​។ ហេតុ​នេះ​ ប្រទេស​ចិន​ថ្លែង​ថា​ខ្លួន​ត្រូវ​​តែ​ចាត់​វិធាន​ការ​យ៉ាង​សកម្ម​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នឹង​អាកាស​ធាតុ​ ហើយ​នឹង​បន្ត​លើក​កម្ពស់​ការ​វិវត្ត​ទៅ​រក​បច្ចេក​វិទ្យា​បៃតង​ និង​គ្មាន​សារ​ធាតុ​កាបោន​។ ការ​ថ្លែង​ដូច្នេះ​ធ្វើ​ឡើង​តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​ចិន​ លោក​គួ​ចៃ​ឃុន​។ ការ​ដក​ខ្លួន​របស់​លោក​ត្រាំ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នោះ​ជា​សញ្ញា​គួរ​ឱ្យ​ព្រួយ​បារម្ភ​មិន​មែន​តែ​សម្រាប់​ប្រទេស​ចិន​ទេ​…

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​សម្ដែង​ការ​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង​ក្រោយ​ពេល​លោក​​ត្រាំ​​ប្រកាស​ដក​ខ្លួន​ពី​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ស្ដី​ពិ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​តែ​ម្ដង​។ ហេតុ​នេះ​ ប្រទេស​ចិន​ថ្លែង​ថា​ខ្លួន​ត្រូវ​​តែ​ចាត់​វិធាន​ការ​យ៉ាង​សកម្ម​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នឹង​អាកាស​ធាតុ​ ហើយ​នឹង​បន្ត​លើក​កម្ពស់​ការ​វិវត្ត​ទៅ​រក​បច្ចេក​វិទ្យា​បៃតង​ និង​គ្មាន​សារ​ធាតុ​កាបោន​។

ការ​ថ្លែង​ដូច្នេះ​ធ្វើ​ឡើង​តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​ចិន​ លោក​គួ​ចៃ​ឃុន​។ ការ​ដក​ខ្លួន​របស់​លោក​ត្រាំ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នោះ​ជា​សញ្ញា​គួរ​ឱ្យ​ព្រួយ​បារម្ភ​មិន​មែន​តែ​សម្រាប់​ប្រទេស​ចិន​ទេ​ ប៉ុន្តែ​សម្រាប់​ពិភព​លោក​។ ​ប្រទេស​អាមេរិក​សម្បូរ​រោង​ចក្រ​ សហ​គ្រាស និង​ឡាន​-​ម៉ូតូ​ដែល​បញ្ចេញ​ជាតិ​ពុល​ច្រើន​បំផុត​ទៅ​ក្នុង​បរិយាកាស​។ ដូច្នេះ ការ​ដក​ខ្លួន​ថយ​នឹង​ធ្វើ​ឱ្យ​ថវិកា​សម្រាប់​ទ្រ​ទ្រង់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​ថយ​ចុះ​។

នៅ​ថ្ងៃ​ដដែល​នេះ លោក​ត្រាំ​ក៏​ចុះហត្ថ​លេខា​លើ​​បទ​បញ្ជា​នីតិ​ប្រតិ​បត្តិ​ដើម្បី​ដក​ខ្លួន​ពី​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ផង​ដែរ​។ ហេតុ​នេះ ប្រទេស​ចិន​បញ្ជាក់​​ជំហរ​​ជា​ថ្មី​ថា​ខ្លួន​នឹង​​បន្ត​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ស្ថាប័ន​នេះ​។ លោក​ត្រាំ​បាន​និយាយ​រិះ​គន់​ WHO ថា​ចាត់​វិធាន​ការ​ឆ្លើយ​តប​មិន​បាន​ល្អ​ចំពោះ​ការ​ផ្ទុះ​ឡើង​​​ពី​ដំបូង​ដៃ​នៃ​ជំងឺ​កូវីដ​១៩​​។ ប៉ុន្តែ​ប្រទេស​ចិន​យល់​ថា​គេ​គួរ​តែ​ខិត​ខំ​ពង្រឹង​តួ​នាទី​របស់​អង្គ​ការ​មួយ​នេះ​ជា​ជាង​​​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​​​។​


សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​​ចិន​-​អាមេរិក​បន្ត​ផ្ទុះ​ឡើង​យ៉ាង​ក្ដៅ​គគុក​
​នៅ​ក្នុង​ការ​​កាន់​អំណាច​របស់​លោក​ត្រាំ​នៅ​អាណត្តិ​ទី​២​នេះ​នឹង​កើត​មាន​ព្រឹត្តិ​ការណ៍​ជា​ច្រើន​​កើត​ឡើង​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​អាមេរិក និង​ចិន​។ ភាព​តាន​តឹង​រវាង​​មហា​អំណាច​ទាំង​២​​​​បន្ត​អូស​បន្លាយ​តាំង​ពី​ជំនាន់​លោក​ត្រាំ​ដឹក​នាំ​រដ្ឋាភិបាល​អាណត្តិ​ទី​១​ឆ្លង​ចូល​ដល់​​​​លោក​បៃដិន ហើយ​ឥឡូវ​នេះ​ឆ្លង​ចូល​ដល់​អាណត្តិ​ទី​២​របស់​លោក​ត្រាំ​ទៀត​។​

កាល​ពី​អាណត្តិ​ទី​១ លោក​ត្រាំ​បាន​ដំឡើង​ពន្ធ​​ទៅ​លើ​ទំនិញ​របស់​ប្រទេស​ចិន​ក្រោម​​ហេតុ​ផល​ថា​ឱន​ភាព​ពាណិជ្ជ​កម្ម​រវាង​អាមេរិក និង​ចិន​មាន​ខ្ពស់​ពេក​។ ពោល​គឺ​ទំនិញ​ចិន​នាំ​ចូល​អាមេរិកលើស​​​៣០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។ ដូច្នេះ លោក​ចង់​បង្រួម​គំលាត​នេះ​តាម​រយៈ​ការ​ដំឡើង​ពន្ធ​។ ​ក្រោយ​មក​ ​​លោក​បៃដិន​បន្ត​ដាក់​​​​​កំហិត​លើ​ការ​​​ប្រើ​ប្រាស់​បន្ទះ​ឈីប​របស់​អាមេរិក​។

ឥឡូវ​នេះ ចូល​ដល់​អាណត្តិ​ទី​២​ គេ​មិន​ដឹង​ថា​តើ​ជម្លោះ​ពាណិជ្ជ​កម្ម​នឹង​ធូរ​ស្បើយ​ ឬ​កាន់​តែ​ធ្ងន់​ធ្ងរ​។ ​ចង់​ដឹង​ថា​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ពិភព​លោក​​នឹង​​ទៅ​ជា​យ៉ាង​ណា​ យើង​ត្រូវ​​រង់​ចាំ​អ៊ុត​លទ្ធ​ផល​នៃ​ជម្លោះ​នេះ​។​ លោក​ត្រាំ​ធ្លាប់​ប្រកាស​កាល​​ពី​ពេល​ឃោស​នា​បោះ​ឆ្នោត​ថា​លោក​នឹង​ដំឡើង​ពន្ធ​១០​%​ បើ​ប្រទេស​ចិន​មិន​ទប់​ស្កាត់​គ្រឿង​ញៀន​ចូល​ប្រទេស​អាមេរិក​។ ម៉្យាង​ទៀត​ លោក​នឹង​​​ដំឡើង​ពន្ធ​៦០​%​ទៅ​លើ​ទំនិញ​របស់​ប្រទេស​ចិន​។

នៅ​ថ្ងៃ​នេះ អ្នក​នាំ​ពាក្យ​ចិន​ក៏​បាន​គូស​បញ្ជាក់​អំពី​ឆន្ទៈ​នៅ​ក្នុង​ការ​បន្ត​ការ​សន្ទនា និង​ទំនាក់​ទំនង​គ្នា​រវាង​ប្រទេស​ទាំង​២​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នា​​ប្រកប​ដោយ​ភាព​សម​ស្រប​ ហើយ​នឹង​​​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​ផល​ប្រយោជន៍​ទាំង​សង​ខាង​។​​ ​អ្នក​នាំ​ពាក្យ​រូប​នេះ​​ទទួល​ស្គាល់​ថា​ប្រទេស​ទាំង​២​មាន​ជម្លោះ និង​ការ​ខ្វែង​គំនិត​គ្នា​។ ប៉ុន្តែ​លោក​យល់​ថាគេ​​​គួរ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ស្វែង​រក​ផល​ប្រយោជន៍​រួម​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​គ្នា​​ជា​ការ​ប្រសើរ​ជាង​ការ​ប៉ែង​ជើង​គ្នា​​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ