ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​អះអាង​ថា មិន​នៅ​ស្ងៀម​ចំពោះ​បញ្ហា​ដែល​កសិករ​ប្រឈម​ ឬ​ជួប​ប្រទះ​ឡើយ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្ហាញ​ពី​ការ​យកចិត្ត​ទាក់​និង​គិតគូរ​ដែល​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ក្រុមប្រឆាំង​នោះ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត បាន​អះអាង​ថា រាជរដ្ឋាភិបាល​មិន​នៅ​ស្ងៀម​ចំពោះ​បញ្ហា​ដែល​កសិករ​បាន​កំពុង​ជួប​ប្រឈម ឬ​ជួប​ប្រទះ​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្ហាញ​ពី​ការ​យកចិត្ត​ទាក់​និង​គិតគូរ​ដែល​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ក្រុមប្រឆាំង​នោះ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត បាន​អះអាង​ថា រាជរដ្ឋាភិបាល​មិន​នៅ​ស្ងៀម​ចំពោះ​បញ្ហា​ដែល​កសិករ​បាន​កំពុង​ជួប​ប្រឈម ឬ​ជួប​ប្រទះ​ឡើយ ។

ការ​ប្រកាស​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ធ្វើ​ជា​សា​ធា​រណៈ​ដោយ​បន្ដ​តម្កល់«​វិស័យ​កសិកម្ម​» នៅ​តែ​ជា​វិស័យ​អាទិភាព​ខ្ពស់ សម្រាប់​រាជ​រដ្ឋាភិបាល​កម្ពុជា ។

ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា នៅ​មជ្ឈមណ្ឌល​អតីត​យុទ្ធ​ជន ​ប៊ុ​ន
រ៉ា​នី សែន​ជ័យ ដំណាក់​ត្រ​យឹ​ង ស្ថិត​នៅ​ក្នុងភូមិ​ប៊ុ​ន រ៉ា​នី សែន​ជ័យ ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​ដែល​នៅ​ស្ញៀ​ម​ចំពោះ​បញ្ហា​ដែល​កសិករ​ប្រឈម ឬ​ជួប​ប្រទះ​នោះ​ឡើយ ។

ការ​ឆ្លើយ​តប​ចំពោះ​ក្ដី​កង្វល់ ក៏​ដូច​ជា​បញ្ហា​ប្រឈម​មួយ​រយៈពេល​ចុង​ក្រោយ​នេះ សម្ដេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ដ្បិតតែ​សម្ដេច​មិន​ប្រកាស​ជា​សាធារណៈ​ក៏​ពិតមែន ប៉ុន្ដែ​សម្ដេច​បាន​តាមដាន​ជាប់​ជា​ប្រចាំ និង​ទម្លាក់​នូវ​ការ​ណែនាំ​ជា​បន្ដបន្ទាប់​ដល់​ក្រសួង និង​ស្ថាប័ន​ជំនាញ​របស់​រាជរដ្ឋាភិបាល ដើម្បី​រិះរក​មធ្យោបាយ​អន្ដរាគមន៍​ជួយ​ដល់​ប្រជា​កសិករ​។

សម្ដេច​បវរ​ធិ​បតី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប​ថា ពិត​ណាស់ ខ្ញុំ​មិន​បាន​ឡើង​និយាយ​មេក្រូ ឬ​មួយ​ថ្ងៃ​ៗ​ឆ្លើយ​តប​ការ​លើក​ឡើង ឬ​ការ​វាយប្រហារ​ពី​ខាងក្រៅ​នោះ​ទេ ។ អ្វី​ដែល​សំខាន់​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ជំនាញ​មិន​បាន​នៅ​ស្ងៀម មិន​អើពើ​នោះ​ទេ ។ វិស័យ​កសិកម្ម ជា​វិស័យ​អាទិភាព​សំខាន់​ណាស់​របស់​ប្រទេស​ជាតិ​របស់​យើង និង​សម្រាប់​ពិភពលោក​»​។

សម្ដេច​បវរ​ធិ​បតី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​លើក​ឡើង​ថា ដរាបណា​មនុស្ស​នៅ​លើ​ពិភពលោក នៅ​តែ​មាន​តម្រូវការ​ក្នុង​ទទួលទាន​នោះ បញ្ហា​កសិកម្ម បញ្ហា​សន្ដិសុខ​ស្បៀង នៅ​តែ​ជា​អាទិភាព​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្ដេច​បាន​បន្ដ​ថា បញ្ហា​នេះ មិនមែន​ជា​ក្ដី​កង្វល់​តែ​កម្ពុជា​នោះ​ទេ ពោល​បញ្ហា​សន្ដិសុខ​ស្បៀង ប្រទេស​នៅ​លើ​ពិភពលោក​ជា​ច្រើន​សុទ្ធតែ​បាន​គិតគូរ​រឿង​នេះ ។

ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់​ថា «​សន្ដិសុខ ស្បៀង​» រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​ទទួលខុសត្រូវ​លើ​ពីរ​មុខព្រួញ​សំខាន់​ៗ ក្នុង​នោះ ទី​១៖ អ្នក​ផលិត ឬ​អ្នក​ដាំ​ដុះ និង​ទី​២៖ អ្នក​ប្រើ ប្រាស់ ឬ​អ្នក​ទទួលទាន ។

សម្ដេច​បវរ​ធិ​បតី​ក៏​បាន​អះអាង​ថា ដៃ​ម្ខាង​របស់​រាជរដ្ឋាភិបាល ត្រូវ​ធានា​គិតគូរ​អំពី​ទីផ្សារ អំពី​តម្លៃ​របស់​កសិករ​លក់​ចេញខណៈ​ដៃ​ម្ខាង​ទៀត​របស់​រាជរដ្ឋាភិបាល​ត្រូវ​ធានា​កុំ​ឲ្យ​តម្លៃ​ទំនិញ ឬ​ផលិតផល​នោះ ឡើងថ្លៃ​ខ្លាំង​ពេក​ ។

ក្នុង​ន័យ​នេះ សម្ដេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ដ្រី​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ឯកភាព នឹង​ទទួលយក​នូវ​ក្ដី​កង្វល់​ទាំងឡាយ​របស់​កសិករ ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ជួប​បញ្ហា ហើយ​រាជរដ្ឋាភិបាល​មិន​ព្រងើយកន្ដើយ នោះ​ឡើយ ហើយ​រាជរដ្ឋាភិបាល​គាំទ្រ​ជា​និច្ចការ​លើក​ពី​បញ្ហា​របស់​កសិករ និង​ចុះ​ដោះស្រាយ​រាល់​បញ្ហា​ប្រជា​កសិករ​។

ជា​វិធានការ​ចំពោះ​ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ​លើក​តម្លៃ​ស្រូវ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ សម្ដេច​មហាប​វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​បញ្ចេញ​សរុប​ថវិកា​១៥០​លាន​ដុល្លារ ដើម្បី​ជួយ​ទិញ​ស្រូវ​របស់​ប្រជា​កសិករ និង​អំពាវនាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ផ្តល់​កម្ចី​ការ​ប្រាក់​ទាប​ដល់​ម៉ាស៊ីនកិនស្រូវ ដើម្បី​ទិញ​ស្រូវ​ពី​កសិករ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ