ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​៖ គ្មាន​អ្នក​ណា​អាច​ទប់​ស្កាត់​​បាតុភូត​ធម្មជាតិ​បាន​ទេ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា គ្មាន​អ្នក​ណា​អាច​ទប់ស្កាត់​បាតុភូត​ធម្មជាតិ​បាន​នោះ​ទេ ទោះបីជា​ប្រទេស​មហាអំណាច​សហ​រដ្ឋអាមេ​រិក​ក្តី​ក៏​មិន​អាច​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​បាន​ដែរ ។…


រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា គ្មាន​អ្នក​ណា​អាច​ទប់ស្កាត់​បាតុភូត​ធម្មជាតិ​បាន​នោះ​ទេ ទោះបីជា​ប្រទេស​មហាអំណាច​សហ​រដ្ឋអាមេ​រិក​ក្តី​ក៏​មិន​អាច​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​បាន​ដែរ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ដំណើរការ «​សមិទ្ធផល​នានា ក្នុងភូមិ​ប៊ុ​ន រ៉ា​នី សែន​ជ័យ ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​២០ មក​រា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា មានការ​ងារ​ខ្លះ​យើង​ធានា​បាន ហើយ​ក៏​គ្មាន​ការងារ​ខ្លះ​មិន​អាច​ធានា​បាន​នោះ​ទេ តែ​ត្រូវ​រក​វិធី​ទប់ស្កាត់​យ៉ាងណា ។​

សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​វា​មិន​ខុស​ពី​ករណី​ទឹកជំនន់ ហើយនឹង​ភាពរាំងស្ងួត​នោះ​ទេ គឺ​គ្មាន​ប្រទេស​ណាមួយ​មិន​អាច​ទប់ទឹក​មិន​ជន់​គ្រប់កន្លែង​នៅ​ទូ​ទាំង​ប្រទេស ឬ​ភាពរាំងស្ងួត​មិន​ឲ្យ​មាននៅ​ទូ​ទាំង​ប្រទេស​នោះទេ ។ សូ​ម្បី​តែ​នៅ​សហរដ្ឋអាមេរិក​មិន​អាច​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​បាន​ដែរ​។ ផ្ទះ​នៅ​រដ្ឋ​កាលី​ហ្វ័​ញ៉ា រាប់​ពាន់​ខ្នង​បានឆេះ​»​។

សម្តេច​បវរ​ធិ​បតី​បាន​បន្ថែម​ថា ភាពរាំងស្ងួត​បាន​ធ្វើ​ឲ្យ​មានការ​ឆេះ​ព្រៃ ហើយ​ប្រទេស​មហាអំណាច​មួយ​ក៏​មិន​អាច​ទប់ស្កាត់​ភាពរាំងស្ងួត​បាន​នៅ​កន្លែង​ខ្លះ​បាន​ដែរ​។ សម្តេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា​៖ «​បាតុភូត​ខ្លះ​យើង​មិន​អាច​ទប់​«…»​មិន​អាច​ទប់ទឹក​ជន់​លិច នៅ​គ្រប់កន្លែង​បាន ប៉ុន្តែ​យើង​អាច ធ្វើ​បាន​កាត់​បន្ថយ​ហានិភ័យ និង​ជួយ​សង្គ្រោះ​នៅ ពេល​មាន អាសន្ន តាម​លទ្ធភាព ដែល​យើង​អាច​ធ្វើ​បាន​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធីប​តី​បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​រូបមន្ត​មាន​ការ​គាំទ្រ និង​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ គឺ​រូបមន្ត​ការ​ទទួលស្គាល់​ការ​ពិត​ថា តម្រូវការ​របស់​ប្រជាជន​នៅ​មាន​ច្រើន​ហើយ ធ្វើ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។ នេះ​ជា​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​ត្រូវ​តែ​បន្ត​ធ្វើ​និង​ប្រកាន់​យក​រូបមន្ត​នេះ​ដើម្បី​ប្រជាពលរដ្ឋ​បើ​ប្រជាជន​នៅ​គាំទ្រ និង​ទុកចិត្ត​លើ​គណបក្ស​ប្រជាជន​ក៏​ដូច​ជា​រាជរដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ