ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​ព្រហ្មទណ្ឌ​នៅ​ភ្នំពេញ​មានការ​ថយ​ចុះ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បទល្មើស​ព្រហ្មទណ្ឌ​កើត​មាន ៤៧៣​លើក​/៥៣១​លើក ថយ​ចុះ ៥៨​លើក ស្មើនឹង -១០,៩២% បណ្តាល​ឱ្យ មនុស្ស​រង​គ្រោះ…

រាជធានី​ភ្នំពេញ​ ៖ បទល្មើស​ព្រហ្មទណ្ឌ​កើត​មាន ៤៧៣​លើក​/៥៣១​លើក ថយ​ចុះ ៥៨​លើក ស្មើនឹង -១០,៩២% បណ្តាល​ឱ្យ មនុស្ស​រង​គ្រោះ ៤៩២​នាក់ (​ស្រី ១៩៨​នាក់​) របួសធ្ងន់​-​ស្រាល ១៣១​នាក់ (​ស្រី ២៩​នាក់​), ស្លាប់ ២៨ នាក់ (​ស្រី ១០​នាក់​) ក្នុង​នោះ បទល្មើស​ឧក្រិដ្ឋ ចំនួន ៧៥​លើក​/៩១​លើក ថយ​ចុះ ១៦​លើក ស្មើនឹង -១៧,៥៨% (​ស្លាប់ ២៣​នាក់​, របួស ២២​នាក់​) និង​បទល្មើស​មជ្ឈិម ចំនួន ៣៩៨​លើក​/៤៤០​លើក ថយ ចុះ ៥២​លើក​ស្មើនឹង ៩,៥៤% (​ស្លាប់ ៥​នាក់​, របួស ១០៩​នាក់​)​។

របាយ​ការ​ណ៍​ដដែល​បន្ត​ថា បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​ចំនួន ៤៣៩​ករណី ឃាត់ខ្លួន ៦៥៨​នាក់ ស្មើនឹង​៩២,៨១% (​បទល្មើស​ឧក្រិដ្ឋ ៦៨​ករណី ឃាត់ខ្លួន ១៤០​នាក់ និង​បទល្មើស​មជ្ឈិម ៣៧១​ករណី ឃាត់ខ្លួន ៥១៨​នាក់​) ក្នុង​នោះ បង្ក្រាប​ជាក់ ស្តែង ៣៩៣​ករណី ឃាត់ខ្លួន ៥៤៤​នាក់ (​បទល្មើស​ឧក្រិដ្ឋ ៤៩​ករណី ឃាត់ខ្លួន ៨៤​នាក់​, បទល្មើស​មជ្ឈិម ៣៤៤​ករណី ឃាត់ខ្លួន ៤៦០​នាក់​), បង្ក្រាប​ដោយ​ស៊ើបអង្កេត ៤៥​ករណី ឃាត់ខ្លួន ១១១​នាក់ (​បទល្មើស ឧក្រិដ្ឋ ១៨​ករណី ឃាត់ខ្លួន ៥៣​នាក់ និង​បទល្មើស​មជ្ឈិម ២៧​ករណី ឃាត់ខ្លួន ៥៨​នាក់​) និង បង្ក្រាប​តាម​ដីកា ក្នុង​រយៈពេល ១​ករណី ឃាត់ខ្លួន ៣​នាក់ (​បទល្មើស​ឧក្រិដ្ឋ ១​ករណី ឃាត់ខ្លួន ៣​នាក់​)​។ ជនសង្ស័យ និង វត្ថុ​តាង​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិ​ផ្លូវច្បាប់​។

របាយ​ការ​ណ៍ដដែល​បានឱ្យ​ដឹង​ទៀត​ថា ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បង្ក្រាប​បាន ១០​ករណី ឃាត់ខ្លួន ១៣​នាក់ (​ស្រី ៤ នាក់ ក្នុង​នោះ អំពើ​សញ្ចារ​កម្ម ៣​ករណី ឃាត់ខ្លួន ៤​នាក់ (​ស្រី​), ជួញដូរ​មនុស្ស ១​ករណី ឃាត់ខ្លួន ៣​នាក់ និង​ករណី​រួម​ភេទ​ជាមួយ​អនីតិជន ៦​ករណី ឃាត់ខ្លួន ៦​នាក់ ដកហូត​បាន​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ បាន​រំដោះ​នារី​និង​កុមារ​រង​គ្រោះ ២០​នាក់ បញ្ជូន​ទៅ មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ១៣​នាក់ និង​ប្រគល់​ឱ្យ​អាណាព្យាបាល​វិញ ៧​នាក់ ។

ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​សហការ​បង្ក្រាប​ចំនួន ២៦​ករណី​ក្នុង​នោះ​៖ បាន​ម្ចាស់​កា​រប ង្ក្រា​ប ៨​ករណី​, សហការ​បង្ក្រាប ១៧​ករណី និង​ស្រាវជ្រាវ​សហការ​បង្ក្រាប​ចំនួន ១​ករណី ឃាត់ខ្លួន ៣​នាក់ (​ស្រី ១​នាក់​) វត្ថុ​តាង​ចាប់​យក​រួម​មាន​៖

គ្រឿងសម្អាង​ចម្រុះ​សរុប​ចំនួន ៥.៦៥៤​គីឡូក្រាម និង​ទឹកដោះគោ ម៉ាក Gludiabet Plus សរុប​ចំនួន ៣២​កេស​។ សំបក (​កំប៉ុង ប្រអប់ ដប កេស​) ប្រអប់​វេច​ខ្ចប់ ស្ទីក​គ័​រ ផ្ទាំង ផ្សាយពាណិជ្ជកម្ម ម៉ាស៊ីន​លាយ​ឡេ ម៉ាស៊ីន​វេច​ខ្ចប់ សរុប​ទាំងអស់​ចំនួន ៥៩៥​កា​តុង​, ១៩៧.៨៤០​ប្រអប់​, ៣១.១៧៥​កំប៉ុង​,២៦​ដុំ​, ៤,២៦៧​គីឡូក្រាម​។

សាច់​បង្កក់​គ្រប់​ប្រភេទ​, គ្រឿងក្នុង​សត្វ​គ្រប់​ប្រភេទ​សរុប ចំនួន ១៤៣.៨៧០,៦៦​គីឡូក្រាម​, ផលិតផល (​ប្រហិត​ចម្រុះ​) ចំនួន ៥.៨៥៣​គីឡូក្រាម​, គ្រឿង​សមុទ្រ (​បង្គា​មាន​ចាហួយ​ចាក់​លើ​ក្បាល​) ចំនួន ៤.៤១០​គីឡូក្រាម​, បន្លែស្រស់​ចម្រុះ​សរុប​ចំនួន ៥៨២​គីឡូក្រាម និង​ប្លោកត្រី​ប្រា​ចំនួន ៨៨០​គីឡូក្រាម ពងត្រី ចំនួន ២០០​គីឡូក្រាម​។ ទំនិញ (​ផ្សិត​ស្លឹកត្រចៀក​កណ្តុរ​, បង្គា​ក្រៀម​, ក្រដាស​បិទ​រុយ​, ថង់​ប្លា​ស្ទិ​ក​, កូន​ស្លាបព្រា​ជ័រ គម្រប​ជ័រ ដែក​ដុស​ឆ្នាំង​, ឈើ​ចង្កាក់​, ស្រោមដៃ និង​ដែកកេះ​) ចំនួន ២៨.៨៦៤​គីឡូក្រាម ។ ទំនិញ​ផ្លែ​ស្លា​ក្រៀម​ម៉ាក (Kouweiwang) ចំនួន ៧២៣​កញ្ចប់ ធំ និង​សំបក​កញ្ចប់​ផលិតផល​ផ្លែ​ស្លា​ក្រៀម​ចំនួន ១​កេស​។

ផលិតផល​ថ្នាំលាប​ពណ៌​វត្ថុធាតុដើម និង សមាសធាតុ​ផ្សំ​ផ្សេង​ៗ ចំនួន ១៤៥.៧៣៨​គីឡូក្រាម​។ សាប៊ូ​ដុស​ខ្លួន​ម៉ាក PDR (320ml) សរុប​ចំនួន ៦.៤០០​ដប ស្មើនឹង ៧.៦៨០​គីឡូក្រាម ។ បារី​ម៉ាក (Gold Flake, ESSE, Manchester) ចំនួន ៣៦២ កេស​, ថង់​ប្លា​ស្ទិ​ករុំ​កញ្ចប់​បារី ចំនួន ១៥​ដុំ​។ ម៉ាស៊ីន​សម្រាប់​ដំណើរការ​ខ្សែ​ចង្វាក់​ផលិតកម្ម​ខ្នាត​តូច ចំនួន​១ គ្រឿង​, ស​សៃ​ថ្នាំជក់ ចំនួន ៤៩​តោន​។ ចំពោះ​ករណី​ខាងលើ​នេះ បាន​សហការ​ប្រគល់​ឱ្យ​នាយកដ្ឋាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ០២​ករណី​, ប្រគល់​ឱ្យ​សាខា (​ក​.​ប​.​ប​.​រាជធានី​ភ្នំពេញ​) ២០​ករណី​, ប្រគល់​ឱ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ៤​ករណី​។

ក្រៅពី​នេះ បាន​សហការ​ចុះ​កម្ទេច​ចោល ឱសថ បរិក្ខា​ពេទ្យ​ចម្រុះ ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ចំនួន ១៣​មុខ ស្មើ នឹង ២៩៤​កេស និង​ផលិតផល​ម៉ាក​រុក្ខជាតិ សូន្យ​ម្សៅ​រុក្ខជាតិ​ម៉ាក (YSKL) ចំនួន ១៦៦​កំប៉ុង និង ផលិតផល​ប៊ី និង​ឈឺ​ស​ខូចគុណភាព​គ្មាន​សុវត្ថិភាព ចំនួន ១.០៦០​កេស ស្មើនឹង ១១.៥៩៧.៩៤០​គីឡូក្រាម និង​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​សាច់​បង្កក នៅ ខណ្ឌឫស្សីកែវ ដើម្បី​យក​ទៅ​ពិនិត្យ​លក្ខណៈ បច្ចេកទេស​នៅ​មន្ទីរពិសោធន៍​។

សូម​បញ្ជាក់​ថា បើ​មិន​ប្រែប្រួល​ទេ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២៤​និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២៥​មាន​រយៈពេល​ពីរ​ថ្ងៃ គី​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២​ខែមករា​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែល​ពិធី​បើក​ស្ថិត​ក្នុង​អ​ធ​បតី​ភាព ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ចំណែក​ពិធី​បិទ​សន្និបាត ស្ថិត​ក្នុង​អ​ធ​បតី​ភាព ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ