ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ឆ្នាំ​២០២៤ សមត្ថកិច្ច​រាជធានី​ភ្នំពេញ បង្ក្រាប​ក្មេង​ទំនើង​ជាង​១​ពាន់​នាក់ បញ្ជូន​ទៅ​តុលាការ​ជិត​១​ពាន់​នាក់ និង​ធ្វើ​កិច្ចសន្យា​អប់រំ​ជិត​៥០០​នាក់

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយ​ការ​ណ៏​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រយៈពេល​មួយ​ឆ្នាំ​២០២៤ កន្លង​មកនេះ ស​មត្ថ​កិច្ច​រាជធានី​ភ្នំពេញ បង្ក្រាប​ក្មេង​ទំនើង​-​ជន​ទំនើង បាន​ចំនួន ៦៩៥​ករណី…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយ​ការ​ណ៏​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រយៈពេល​មួយ​ឆ្នាំ​២០២៤ កន្លង​មកនេះ ស​មត្ថ​កិច្ច​រាជធានី​ភ្នំពេញ បង្ក្រាប​ក្មេង​ទំនើង​-​ជន​ទំនើង បាន​ចំនួន ៦៩៥​ករណី ឃាត់ខ្លួន ១.៤១៥​នាក់ (​ស្រី ៦១​នាក់​) ដកហូត​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន ក្នុង​នោះ ពាក់ព័ន្ធ​បទល្មើស ៥២០​ករណី ឃាត់ខ្លួន ៩២១​នាក់ (​ស្រី ២៤​នាក់​) កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អនុវត្ត វិធានការ​រដ្ឋបាល ១៧៥​ករណី ឃាត់ខ្លួន ៤៩៤​នាក់ (​ស្រី ៣៧​នាក់​) ជា​ករណី​បង្ក​អុកឡុក​ឱ្យ​បាត់សណ្តាប់​ធ្នាប់ ករណី​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង និង​បង្ហោះ​ម៉ូតូ​តាម​ដងផ្លូវ​សាធារណៈ ដោយ​បាន​ធ្វើ​កិច្ចសន្យា​អប់រំ បញ្ឈប់​សកម្មភាព និង​ប្រគល់​ឱ្យ​អាណាព្យាបាល​វិញ​។ ក្នុង​ចំណោម​ក្មេង​ទំនើង និង​ជន​ទំនើង​ចំនួន ១.៤១៥​នាក់ បាន​ពិនិត្យ​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ចំនួន ២៩២​នាក់ ស្មើនឹង ២០,៦៩% ។

របាយ​ការ​ណ៏​ដដែល ​បានឱ្យ​ដឹង​ទៀត​ថា ក្រៅពី​ក្មេង​ទំនើង​សមត្ថកិច្ច​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ បាន​ចំនួន ៧៤​ករណី ឃាត់ខ្លួន ៣៨០​នាក់ (​ស្រី ៧១​នាក់​) បាន​ដកហូត​បាន​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​។ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី ភ្នំពេញ ១៣៧​នាក់ (​ស្រី ២៤​នាក់​) ធ្វើ​កិច្ចសន្យា​អប់រំ ២៤៣​នាក់ (​ស្រី ៤៨​នាក់​)​។ បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន ១.៤០៦​ករណី ឃាត់ខ្លួន ២.៥៨៣​នាក់ (​ស្រី ២៣៥ នាក់​) ដកហូត​បាន​គ្រឿងញៀន​សរុប​ចំនួន ៥២១.៩២០,០៨​ក្រាម និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន កសាង សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​នោះ ករណី​ជួញដូរ​គ្រឿងញៀន ៥៤៧​ករណី ឃាត់ ខ្លួន ៩៤៣​នាក់ (​ស្រី ១០៥​នាក់​) និង​ករណី​ប្រើប្រាស់​គ្រឿងញៀន ៨៤២​ករណី ឃាត់ខ្លួន ១.៦២៧​នាក់ (​ស្រី ១២៩​នាក់​) និង​ដីកា ១៧​ដីកា ឃាត់ខ្លួន ១៣ (​ស្រី ១​នាក់​)​ ។

សូម​បញ្ជាក់​ថា បើ​មិន​ប្រែប្រួល​ទេ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២៤ ​និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២៥ ​មាន​រយៈពេល​ពីរ​ថ្ងៃ គី​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២ ​ខែមករា​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែល​ពិធី​បើក​ស្ថិត​ក្នុង​អ​ធ​បតី​ភាពលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ចំណែក​ពិធី​បិទ​សន្និបាត ស្ថិត​ក្នុង​អ​ធ​បតី​ភាព ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ