ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រា​.​ប់​មី.ន.តោន​វា​.​យ​ប្រ​.​ហា​.​រ​ឡាន​កែ​ច្នៃ​ចំ​កណ្ដាល​ចម្ការ​ដំឡូង​មី រ​.​បួ​.​សមនុស្ស​០២​នាក់

5 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គ្រាប់​មីនតោន​ដែល​ជា​ប្រភេទ​គ្រាប់​ធុន​ធ្ងន់ សម្រាប់​ដាក់​ប្រឆាំង​រថក្រោះ ឬ​យាន​ធុន​ធ្ងន់​គ្រប់​ប្រភេទ​បាន​ផ្ទុះ​កម្ទេច​រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​ពេល​បើក​ចូល​ក្នុង​ចម្ការ​ដើម្បី​ដឹក​ដំឡូង​មី បណ្ដាល​ឲ្យ​របួស​មនុស្ស​ធ្ងន់ និង​ស្រាល​ចំនួន​០២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៧ មក​រា ស្ថិត​នៅ​ក្នុង​ចម្ការ​មួយ​កន្លែង​ក្នុងភូមិ​កូនភ្នំ​ខាងត្បូង…

ខេត្តបាត់ដំបង ៖ គ្រាប់​មីនតោន​ដែល​ជា​ប្រភេទ​គ្រាប់​ធុន​ធ្ងន់ សម្រាប់​ដាក់​ប្រឆាំង​រថក្រោះ ឬ​យាន​ធុន​ធ្ងន់​គ្រប់​ប្រភេទ​បាន​ផ្ទុះ​កម្ទេច​រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​ពេល​បើក​ចូល​ក្នុង​ចម្ការ​ដើម្បី​ដឹក​ដំឡូង​មី បណ្ដាល​ឲ្យ​របួស​មនុស្ស​ធ្ងន់ និង​ស្រាល​ចំនួន​០២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៧ មក​រា ស្ថិត​នៅ​ក្នុង​ចម្ការ​មួយ​កន្លែង​ក្នុងភូមិ​កូនភ្នំ​ខាងត្បូង ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ។

តាម​រយៈ​របាយការណ៍ លោក ទឹម វិ​ឆ័​យ អធិការ​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹង​ថា គ្រាប់​មីនតោន​នោះ បាន​ផ្ទុះ​កម្ទេច​រថយន្ត​ច្នៃ​នៅ​ពេល​ព្យាយាម​បើក​ចូល​ចម្ការ ដើម្បី​ដឹក​ដំឡូង​មី​ក្នុង​ចម្ការ​នោះ ដែល​ម្ចាស់​ចម្ការ​ធ្លាប់​អាស្រ័យ​ផល​រាល់​ឆ្នាំ ។

លោក​ថា ក្រៅពី​កម្ទេច​រថយន្ត​មួយ​គ្រឿង អ្នកបើកបរ​ឈ្មោះ ថៃ សឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ជិះ​ក្បែរ​រង​របួសស្រាល ។ លោក​អធិការ​រូប​នេះ បាន​បញ្ជាក់​ថា ដីចម្ការ​ដំឡូង​ខាងលើ​នេះ ត្រូវ​ម្ចាស់​ប្រើ​ត្រាក់ទ័រ​ភ្ជួរ​ដាំដំឡូង​រាល់​ឆ្នាំ តែ​ឆ្នាំ​នេះ​បែរជា​ជួប​គ្រោះ​មហន្តរាយ​ដោយសារ​គ្រាប់​មីន​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ចំណុច​ផ្ទុះ​គ្រាប់​មីន​នោះ ជា​អតីត​សមរភូមិ​ក្នុង​សម័យ​សង្គ្រាម ហើយ​កាក​សំណល់​សង្គ្រាម​នេះ​នៅ​តែ​សេសសល់​ក្នុង​ដី​បង្ក​គ្រោះថ្នាក់​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា រថយន្ត​កែ​ច្នៃ​នោះ បាន​បើក​ចូល​ទៅ​ដឹក​ដំឡូង ដែល​ម្ចាស់​ដក​រួច កាប់​ហាល​លើ​ដីចម្ការ​ដូច​រាល់​ឆ្នាំ ។

ប៉ុន្តែ​ម្ចាស់​ចម្ការ​មិន​ធ្លាប់​ជួប​ប្រទះ​កាក​សំណល់​សង្គ្រាម​ដ៏​គ្រោះថ្នាក់​បែប​នេះ​ទេ ទើប​ឆ្នាំ​នេះ ពេល​រថយន្ត​បើក​ចូល​ទៅ​ដឹក​ដំឡូង ក៏​កិន​ចំ​គ្រាប់​មីនតោន​ផ្ទុះ បណ្ដាល​ឲ្យ​របួស​មនុស្ស​០២​នាក់ខណៈ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ