បុគ្គលិកOnlineភ័យបះសក់រត់ចេញពីអគារ ខណៈកំពុងមានភ្លើងឆាបឆេះ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ បុគ្គលិកOnlineរាប់ពាន់នាក់រត់ជាន់ជើងគ្នា ក្រោយពីមានអគ្គិភ័យឆេះកង្ហាម៉ា
ស៊ីនត្រជាក់នៅក្រៅអគារ និងឆ្លងឆេះស្បៃនៅខាងលើដំបូល ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅអគារមួយកន្លែង ឈ្មោះ ស៊ួយលីហ្វាង ប៊ិង ហ្គ័ន នៅក្នុងតំបន់ឆៃណាថោន ក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រោយពីមានហេតុការណ៍នេះកើតឡើង ភ្លាមៗនោះ សមត្ថកិច្ចចម្រុះនៃខេត្តព្រះសីហនុ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង រួមមាន911 ស្នងការខេត្តព្រះសីហនុ និងរថយន្តពន្លត់
អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុផងដែរ ។

សូមបញ្ជាក់ថា ករណីខាងលើនេះ សមត្ថកិច្ចពុំបានប្រើប្រាស់ទឹកពន្លត់នោះទេ ដោយសារមកដល់ទីតាំងកើតហេតុក្រុមសន្តិសុខនៅទីនោះ បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ឲ្យរលត់ទៅវិញភ្លាមៗអស់ជាច្រើនបំពង់ និងក្រៅពីឆេះខូចខាតកង្ហាម៉ាស៊ីនត្រជាក់២គ្រឿង ម៉ាស៊ីនបោកខោអាវ១គ្រឿង និងស្បៃការពារពន្លឺថ្ងៃ ពុំបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ ៕











ចែករំលែកព័តមាននេះ