ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០២៤កម្ពុជាសន្ទុះនៃការប្រើប្រាស់រថយន្តអគ្គិសនីកើនឡើងជាង៦០០%

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ប្រទេស​កម្ពុជា​សន្ទុះ​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​កើតឡើង​ជាង​៦០០% នៅ​ឆ្នាំ​២០២៤ និង​មាន​និន្នាការ​កើនឡើង​នា​ឆ្នាំ​បន្តបន្ទាប់ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ។ លោក​ផ​ន រឹម…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ប្រទេស​កម្ពុជា​សន្ទុះ​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​កើតឡើង​ជាង​៦០០% នៅ​ឆ្នាំ​២០២៤ និង​មាន​និន្នាការ​កើនឡើង​នា​ឆ្នាំ​បន្តបន្ទាប់ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ។

លោក​ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ មក​រា ឆ្នាំ​២០២៥​ថា ឆ្នាំ​២០២៤ មាន​រថយន្ត​អគ្គិសនី​(EV) ចុះបញ្ជី​សរុប​២.២៥៣​គ្រឿង​កើន​លើស​ឆ្នាំ​២០២៣ ចំនួន​៦២០% (​ឆ្នាំ​២០២៣ ចំនួន​៣១៣​គ្រឿង​) ខណៈ​ដែល​ត្រីចក្រយាន និង​ទោចក្រយាន​ក៏​មានការ​កើនឡើង​ផង​ដែរ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​មាន​សុ​ទិ​ដ្ឋ​និយម​ច្រើន និង​បង្ហាញ​ការ​ចាប់អារម្មណ៍​ខ្ពស់​ចំពោះ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ដែល​ជា​និ​ន្ន​ការ​ថ្មី បើ​ប្រៀបធៀប​ជាមួយ​ការ​ប្រើប្រាស់​យានយន្ត​ប្រើប្រាស់​ប្រេង​ឥន្ទ​នៈ​ចំហេះ​ក្នុង​ដែល​ជា​និន្នាការ​ចាស់ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ក៏​បាន​គូសបញ្ជាក់​ថា ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ត្រូវ​បាន​គេ​មើលឃើញ​ថា ចំណាយ​ប្រចាំ​ថ្ងៃ​តិច ,​ផា​សុភាព​, កម្រិត​បំពុល​ក្នុង​បរិយាកាស​ទាប​បំផុត ។

ក្រុមហ៊ុន​យានយន្ត​ខ្លះ​បាន​អះអាង​ពី​កម្រិត​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​កម្រិត​សូន្យ​ថែម​ទៀត ។ លោក​បាន​បន្ថែម​ថា ទន្ទឹង​នឹង​និន្នាការ​កើនឡើង រាជរដ្ឋាភិបាល​នតា​មរយៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​បាន​ប្រឹងប្រែង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ចំនួន​ស្ថានីយ​សាក​អា​គុយ​កាន់តែ​ច្រើន និង​លក្ខ​ណ្ឌ​អំណោយផល​ផ្សេង​ៗ​ទៀត​កាន់តែ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ