ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​ម៉ូតូ​ពេញទំហឹង ស្លា.ប់​មនុស្ស​ម្នាក់​ភ្លាម​ៗ នៅ​ក្រុង​បា​វិត

1 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​ម៉ូតូ បណ្តាល​ឲ្យ​បុរស់​ម្នាក់​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង មូលហេតុ​រថយន្ត​បង្ក​បើកបរ​មិន​ប្រកាន់​ស្តាំ ។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៥…

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​ម៉ូតូ បណ្តាល​ឲ្យ​បុរស់​ម្នាក់​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង មូលហេតុ​រថយន្ត​បង្ក​បើកបរ​មិន​ប្រកាន់​ស្តាំ ។

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥២-១៥៣ ស្ថិត​ក្នុងភូមិ​ព្រៃ​ទប់ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ពី​លិចទៅ​កើត រថយន្ត​បង្ក​ម៉ាក HYUNDAI ព៌​ណ​.​ស ពាក់​ស្លាក​លេខ​ស្វាយ​រៀង 3A-8993 បើកបរ​ដោយ​ឈ្មោះ (​មិន​ស្គាល់​អត្តសញ្ញាណ​)​ក្រោយ​ពី​បុក​ម៉ូតូ​ជន​រង​គ្រោះ​រួច​ហើយ អ្នកបើកបរ​ក៏​បាន​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ រថយន្ត​ខូចខាត​ធ្ងន់ ។

ប្រភព​បន្ត​ថា ម៉ូតូ​ជន​រង​គ្រោះ ព៌​ណ​ក្រហម លា​យស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ស៊ី​ន សុ​ម៉ា​លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ក្នុងភូមិ​កំ​ពោត​ប្រស់ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង (​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ ពាក់មួក​សុវត្ថិភាព​) ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ ម៉ូតូ​ខូចខាត​ធ្ងន់ ។

វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច យក​មក​រក្សា​ទុក​នៅ​អធិការ​ដ្ថា​ន​នគរបាល​ក្រុង​បា​វិត ។ បច្ចុប្បន្ន សាកសព សមត្ថកិច្ច​បាន​ប្រគល់​ជូន​ទៅ​អោយ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សមត្ថកិច្ច​បានអោយ​ដឹង​មូលហេតុ​ថា រថយន្ត​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ