ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ប័ន​ជំនាញ​នៅ​កម្ពុជា និង​អ្នក​ជំនាញការ​នៅ​ក្នុង​តំបន់​បាន​ព្រមាន​អំពី​ការ​ធ្លាក់​ចុះ​នៃ​សីតុណ្ហភាព​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ។ ដូច្នេះ ដើម្បី​កុំអោយ​ការ​ប្រែប្រួល​សីតុណ្ហភាព​នេះ​ជះ​ឥទ្ធិពល​ដល់​សុខភាព​របស់​យើង​នោះ យើង​ទាំងអស់​គ្នា​ក៏​គួរតែ​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ជូនដំណឹង​ហើយ​ថា តំបន់​វាលទំនាប​ដែល​នឹង​រួម​បញ្ចូល​ទាំង​រាជធានី​ភ្នំពេញ​ផង​ដែរ​នោះ…

ស្ថាន​ប័ន​ជំនាញ​នៅ​កម្ពុជា និង​អ្នក​ជំនាញការ​នៅ​ក្នុង​តំបន់​បាន​ព្រមាន​អំពី​ការ​ធ្លាក់​ចុះ​នៃ​សីតុណ្ហភាព​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ។ ដូច្នេះ ដើម្បី​កុំអោយ​ការ​ប្រែប្រួល​សីតុណ្ហភាព​នេះ​ជះ​ឥទ្ធិពល​ដល់​សុខភាព​របស់​យើង​នោះ យើង​ទាំងអស់​គ្នា​ក៏​គួរតែ​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ជូនដំណឹង​ហើយ​ថា តំបន់​វាលទំនាប​ដែល​នឹង​រួម​បញ្ចូល​ទាំង​រាជធានី​ភ្នំពេញ​ផង​ដែរ​នោះ គឺ​អាច​នឹង​មាន​សីតុណ្ហភាព​ទាប​ជាង​ធម្មតា​នៅ​ចុង​ស​ប្តា​ហ៍​នេះ ។

ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ សីតុណ្ហភាព​នៅ​តំបន់​វាលទំនាប​អាច​ចុះ​ដល់​១៩​អង្សា​សេ ដោយឡែក​នៅ​តំបន់​ខ្ពង់រាប​អាច​ចុះ​ដល់​១៧​អង្សា​សេ ហើយ​តំបន់​មាត់សមុទ្រ គឺ​អាច​ចុះ​ត្រឹម​២០​អង្សា​សេ​ទេ ហើយ​បើ​ក្តៅ​បំផុត​វិញ គឺ​នៅ​ត្រឹម​៣១​អង្សា​សេ ។

នេះ គឺជា​ការ​ព្យាករណ៍​អាកាសធាតុ​សម្រាប់​កម្ពុជា ដោយឡែក​នៅ​ថៃ​ឯណោះ​មានការ​ជូនដំណឹង​ពី​ការ​ធ្លាក់​ចុះ​សីតុណ្ហភាព​ប្លែក ជា​ពិសេស គឺ​នៅ​ទីក្រុង​បាងកក ។

តាម​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ផ្សាយ​ថា សីតុណ្ហភាព​នៅ​ទីក្រុង​បាងកក​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ពី​៦០០​ទៅ​៧០០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ គឺ​អាច​នឹង​ចុះ​ត្រជាក់​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រយៈពេល ៤០​ឆ្នាំ ។

កាសែត​នេះ​បាន​រាយការណ៍​ថា សីតុណ្ហភាព​នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃអាទិត្យ និង​ថ្ងៃ​ច័ន្ទ ព្យាករណ៍​ថា នឹង​អាច​ធ្លាក់​ចុះ​ដល់​១៦​អង្សារ​សេ ហើយ​នៅ​ភាគ​ខាងជើង និង​ឦសាន គឺ​អាច​ធ្លាក់​ដល់​១២​អង្សា​សេ ។
លោក ស៊ី​រី សុ​ផា​រ៉ា​ធី​ត (Seree Supharathit) នាយក​មជ្ឈមណ្ឌល​បំរែបំរួល​អាកាសធាតុ និង​គ្រោះ​មហន្តរាយ​នៃ​សាកលវិទ្យាល័យ រាំង​ស៊ី​ត បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន​ថា «​អ្នក​ណា​ដែល​ចង់​ជួប​សីតុណ្ហភាព​ត្រជាក់​បំផុត​នៅ​ឆ្នាំ​នេះ គួរតែ​រៀបចំ​ខ្លួន និង​ចិត្ត​សម្រាប់​ថ្ងៃ​ទី​១២ និង​១៣ ខែមករា ។

លោក​បាន​និយាយ​ថា សីតុណ្ហភាព​ជា​មធ្យម​នៅ​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ស្ថិត​នៅ​ក្នុង​រង្វង់​២១​អង្សា​សេ ប៉ុន្តែ​នៅ​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ វា​នឹង​អាច​ធ្លាក់​ចុះ​ដល់​១៦​អង្សារ​សេ ដែល​ជា​អាកាសធាតុ​ត្រជាក់​បំផុត ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​មកនេះ ។

លោក​បាន​ព្រមាន​ថា ក្រៅពី​បញ្ហា​នេះ​ប្រជាជន​ទីក្រុង​បាងកក ពួក​គេ​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខណៈ​ដែល​រដូវ​ត្រជាក់​នាំ​មក​នូវ​ការ​បំពុល​ធូលី​ដែល​បង្ក​គ្រោះថ្នាក់​ពី​ការ​ដុត និង​ប្រភព​ផ្សេង​ៗ​ទៀត ។

អាកាសធាតុ​ដែល​អាច​នាំ​មក​នូវ​ការ​ប្រែប្រួល​សីតុណ្ហភាព​ដល់​កម្រិត​នេះ គឺ​អាច​ដោយសារ​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ដ៏​ខ្លាំង​មួយ​មាន​ឥទ្ធិពល​មក​ពី​ប្រទេស​ចិន ។ ប្រព័ន្ធ​សម្ពាធ​នេះ​បាន​កំពុង​លាតសន្ធឹង​នៅ​ក្នុង​តំបន់ និង​សមុទ្រ​ចិន​ខាងត្បូង​ដែល​អាច​នាំ​ដល់​ការ​ថយ​ចុះ​នៃ​សីតុណ្ហភាព និង​ខ្យល់​បក់​ខ្លាំង ។ អាកាសធាតុ​ដែល​ត្រជាក់​ប្លែក​ពី​ធម្មតា អាច​នឹង​បង្ក​អោយ​មាន​បញ្ហា​សុខភាព​ជាយថាហេតុ ។

ជំងឺ​ផ្សេង​ៗ​ដែល​នឹង​ជះ​ឥទ្ធិពល និង​គំ​រា​.​ម​កំហែង​ខ្លាំង​នៅ​ក្នុង​អំឡុង​អាកាសធាតុ​បែប​នេះ​អាច​ជា​ពពួក​ជំងឺឆ្លង​តាម​ផ្លូវដង្ហើម និង​ពពួក​ជំងឺ​រលាក​សួត​ដែល​បណ្តាល​មក​ពី​មេរោគ យូ​មិន​មេតា​ភ្នឺ​ម៉ូ​វីរុស (Human Metapneumovirus)​កំពុង​ផ្ទុះ​នៅ​ចិន ក៏​ដូច​ជា មេរោគ​អាស​ន្ត​រោគ ជាដើម​។​ល​។

ក្រៅពី​នេះ ការ​រីក​រាលដាល​នៃ​មេរោគ Norovirus ដែល​គេ​ដឹង​ថា គឺជា​ករណី​ឆ្លង​ច្រើន​កើត​មាន​ឡើង​នៅ​ក្នុង​អំឡុង​រដូវ​ត្រជាក់​ដូច​ជា បច្ចុប្បន្ន​នេះ​ក៏​គួរតែ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។ ជំងឺ​នេះ​ហាក់​នៅ​មិន​ទាន់​បង្ហាញ​វត្ត​មា​នៅ​កម្ពុជា​នៅឡើយ​ទេ ហើយ​មហាជន​នៅ​ក្នុង​ប្រទេស​ក៏​ហាក់​នៅ​មិន​ទាន់​បានដឹង​ច្រើន​អំពី​ករណី​នេះ​នៅឡើយ​ដែរ ។
ជំងឺ​នេះ​មិនមែន​ជា​ជំងឺ​ថ្មី​ទេ ប៉ុន្តែ​ទើបតែ​មាន​សេចក្តីរាយការណ៍​នៅ​លើ​បណ្តាញសារព័ត៌មាន​ថៃ និង​បណ្តាញ​សង្គម​ថៃ​នៅ​ប៉ុន្មាន​ថ្ងៃ​នៅ​ចុងឆ្នាំ​២០២៤ និង​ដើមឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ