ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់​​ផលិតផល​កសិកម្ម​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​មាន​ភាព​ស្មោះត្រង់​​ឱ្យ​​អតិថិជន

1 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អភិបាលរង​ខេត្តមណ្ឌលគិរី​ទទួល​បន្ទុក​វិស័យ​កសិកម្ម បាន​ដាស់តឿន​ដល់​អាជី​វករ​លក់ដូរ​ផលិតផល​កសិកម្ម​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​មាន​ភាព​ស្មោះត្រង់​សម្រាប់​អតិថិជន ដ្បិត​បន្លែ​​ផ្លែ​ឈើ​ខេត្តមណ្ឌលគិរី​មាន​កេរ្តិ៍​ល្បី​មាន​រសជាតិ​ឆ្ងាញ់​បែប​ធម្មជាតិ​កំពុង​ពេញ​និយម​របស់​មហា​ជន ដូច្នេះ បើ​មាន​បងប្អូន​នាំ​ចូល​បន្លែ ឬ​ផ្លែ​ឈើ​ពី​ក្រៅប្រទេស ត្រូវ​បញ្ជាក់​ជូន​អ្នកទិញ​ឲ្យ​បាន​ច្បាស់​ៗ…

ខេត្តមណ្ឌលគិរី ៖ អភិបាលរង​ខេត្តមណ្ឌលគិរី​ទទួល​បន្ទុក​វិស័យ​កសិកម្ម បាន​ដាស់តឿន​ដល់​អាជី​វករ​លក់ដូរ​ផលិតផល​កសិកម្ម​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​មាន​ភាព​ស្មោះត្រង់​សម្រាប់​អតិថិជន ដ្បិត​បន្លែ​​ផ្លែ​ឈើ​ខេត្តមណ្ឌលគិរី​មាន​កេរ្តិ៍​ល្បី​មាន​រសជាតិ​ឆ្ងាញ់​បែប​ធម្មជាតិ​កំពុង​ពេញ​និយម​របស់​មហា​ជន ដូច្នេះ បើ​មាន​បងប្អូន​នាំ​ចូល​បន្លែ ឬ​ផ្លែ​ឈើ​ពី​ក្រៅប្រទេស ត្រូវ​បញ្ជាក់​ជូន​អ្នកទិញ​ឲ្យ​បាន​ច្បាស់​ៗ ដើម្បី​ពួក​គាត់​សម្រេចចិត្ត​ទិញ ។

លោក ជាក់ ម៉េ​ង​ហ៊ា​ង អភិបាលរង​ខេត្តមណ្ឌលគិរី​មាន​ប្រសាសន៍​បន្ត​ថា ខណៈ​តម្រូវការ​បន្លែ​ផ្លែ​ឈើ​ដែល​ដាំ​ដុះ​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​ទទួល​បានការ​បញ្ជា​ទិញ​ច្រើន ការ​ដាំ​ដុះ និង​ការ​ផ្គត់ផ្គង់​មិន​អាច​ឆ្លើយ​តប​ទៅ​តាម​សេចក្តី​ត្រូវការ​១០០%​ទេ ។ អី​ុ​ចឹ​ង​ហើយ ក៏​មានការ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ប្រទេស​ជិតខាង ដើម្បី​បំពេញ​ទីផ្សារ​បន្ថែម​ដែល​សកម្មភាព​នេះ ទាមទារ​ឲ្យ​បងប្អូន​អាជីវករ​ទាំងអស់​ត្រូវ​បង្ហាញ​ពី​ភាព​ស្មោះត្រង់​របស់​ខ្លួន ដើម្បី​រក្សា​មុខមាត់ និង​កេរ្តិ៍ឈ្មោះ​បន្លែ​ផ្លែ​ឈើ​ធម្មជាតិ​មណ្ឌលគិរី ។

លោក ជាក់ ម៉េ​ង​ហ៊ា​ង បន្ត​ថា នៅ​ពេល​ដែល​អ្នកលក់​មាន​ភាព​ស្មោះត្រង់​ជាមួយ​អ​ថិ​តិ​ជន​របស់​ខ្លួន​ដោយ​បញ្ជាក់​ពី​ប្រភព​បន្លែ​ឬ​ផ្លែ​ឈើ​បាន​ត្រឹមត្រូវ គឺ​វា​មាន​ភាព​ងាយស្រួល​ដល់​អ្នក​ទទួលទាន​សម្រេចចិត្ត​ក្នុង​ការ​ទិញ​ផលិតផល​ណាមួយ​ទៅ​តាម​តម្រូវការ ឬ​លទ្ធភាព​របស់​ខ្លួន ។ ចំណុច​នេះ ក៏​បាន​ជួយ​ការពារ​កិត្តិនាម​ផលិតផល​កសិកម្ម​របស់​ខេត្តមណ្ឌលគិរី ពី​ការ​ក្លែងបន្លំ​ពី​ឈ្មួញ​ខិលខូច​ដែល​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ប្រភព​ខាងក្រៅ​ថា ដាំ​ដុះ​លើ​ទឹកដី​ខេត្តមណ្ឌលគិរី​ផ្ទាល់ ដែល​អាច​នាំ​ឲ្យ​ខូច​ឈ្មោះ​នៅ​ថ្ងៃក្រោយ​។

យោង​តាម​របាយការណ៍​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី នា​ឆ្នាំ​២០២៤ កន្លង​នេះ បាន​ឲ្យ​ដឹង​ថា ដំណាំ​សាកវប្បកម្ម បន្លែ ល្ហុង ឪឡឹក ម្នាស់ ស្វាយ ទុរេន ប័​រ ក្រូច​វ​ល្លិ៍ និង​ស្រកានាគ អនុវត្ត​បាន​សរុប​ចំនួន​២៤១២​ហិ​កតា កើន​លើស​ឆ្នាំ​២០២៣​ចំនួន​៦៣​ហិ​កតា ផ្ទៃដី​ប្រមូល​ផល​សរុប​បាន ២២២១​ហិ​កតា កើន​លើស​ឆ្នាំ​មុន​៩១​ហិ​កតា ទិន្នផល​មធ្យម​១២,៤៣០​តោន​/​ហិ​កតា បរិមាណ​ផល​សរុប​២៧៦០៨​តោន ។


ចំណែក​ដំណាំ​ឧស្សាហកម្ម (​ដំឡូង​មី សណ្តែកបាយ សណ្តែកដី ស្វាយចន្ទី ចេក ដូង ម្រេច កាហ្វេ កា​កាវ ម៉ាក​កា​ដា​មៀ​) ផ្ទៃដី​អនុវត្ត​បាន​សរុប​៤៥៨៩៩​ហិ​កតា កើន​លើស​ឆ្នាំ​មុន​៤២៨២​ហិ​កតា ផ្ទៃដី​ប្រមូល​ផល​សរុប​៤១ ៥០៤ ហិ​កតា កើន​លើស​ឆ្នាំ​មុន ៤ ៤១៩ ហិ​កតា ទិន្នផល​មធ្យម ១០,០៨៦ តោន​/​ហិ​កតា បរិមាណ​ផល​សរុប​ចំនួន ៤១៨ ៦១៣ តោន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ