ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បង​ធំ​ជប៉ុន​ឆ្លើយ​សារ​ភាព​ថា​ខ្លួន​ពិត​ជា​បាន​ដឹក​វិទ្យុ​សកម្ម​ចេញ​ពី​ភូមា

16 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ មេ​​បង​ធំ​​ជប៉ុន​ម្នាក់​បាន​ឆ្លើយ​សារ​ភាព​ថា​ខ្លួន​ពិត​ជា​បាន​លួច​ដឹក​ជញ្ជូន​វត្ថុ​ធាតុ​ដើម​សម្រាប់​ផ្សំ​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​ចេញ​ពី​ប្រទេស​ភូមា​ពិត​មែន​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​យុត្តិ​ធម៌​អាមេរិក​។ លោក​តាកេស៊ី អេប៊ី​សាវ៉ា (Takeshi Ebishawa) វ័យ​៦០​ឆ្នាំ​បាន​ឆ្លើយ​សារ​ភាព​ទោស​កំហុស​គ្រប់​យ៉ាង​នៅ​ចំពោះ​​មុខ​តុលាការ​ទី​ក្រុង​ញូយ៉ក​។ គាត់​ឆ្លើយ​សារ​ភាព​ថា​​​​ពិត​ជា​បាន​រៀប​ចំ​បណ្ដាញ​សម្ងាត់​ដើម្បី​ដឹក​ជញ្ជូន​សារ​ធាតុ​វិទ្យុ​សកម្ម​ដែល​មាន​ដូច​ជា​​អ៊ុយ​រ៉ាញ៉ូម (uranium)…

ទី​ក្រុង​តូក្យូ៖ មេ​​បង​ធំ​​ជប៉ុន​ម្នាក់​បាន​ឆ្លើយ​សារ​ភាព​ថា​ខ្លួន​ពិត​ជា​បាន​លួច​ដឹក​ជញ្ជូន​វត្ថុ​ធាតុ​ដើម​សម្រាប់​ផ្សំ​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​ចេញ​ពី​ប្រទេស​ភូមា​ពិត​មែន​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​យុត្តិ​ធម៌​អាមេរិក​។ លោក​តាកេស៊ី អេប៊ី​សាវ៉ា (Takeshi Ebishawa) វ័យ​៦០​ឆ្នាំ​បាន​ឆ្លើយ​សារ​ភាព​ទោស​កំហុស​គ្រប់​យ៉ាង​នៅ​ចំពោះ​​មុខ​តុលាការ​ទី​ក្រុង​ញូយ៉ក​។

គាត់​ឆ្លើយ​សារ​ភាព​ថា​​​​ពិត​ជា​បាន​រៀប​ចំ​បណ្ដាញ​សម្ងាត់​ដើម្បី​ដឹក​ជញ្ជូន​សារ​ធាតុ​វិទ្យុ​សកម្ម​ដែល​មាន​ដូច​ជា​​អ៊ុយ​រ៉ាញ៉ូម (uranium) និង​ភ្លុយ​តូនីញ៉ូម (plutonium) សម្រាប់​ចម្រាញ់​ធ្វើ​អាវុធ​នុយ​ក្លេអ៊ែរ​ចេញ​ពី​ប្រទេស​ភូមា​ឆ្លង​កាត់​ប្រទេស​ដទៃ​ទៀត​។ ក្រៅ​ពី​នេះ គាត់​ក៏​ឆ្លើយ​សារ​ភាព​កំហុស​ពាក់​ព័ន្ធ​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ និង​រត់​ពន្ធ​អាវុធ​ជា​ច្រើន​ប្រភេទ​ប្រភេទ​ផង​ដែរ​។​

សូម​រំលឹក​ថា​កាល​​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤ អាជ្ញា​ធរ​អាមេរិក​បាន​ចោទ​ប្រកាន់​មេ​យ៉ាគូហ្សា​​ (Yakuza) ជប៉ុន​រូប​នេះ​ពី​បទ​​រត់​ពន្ធ​សារ​ធាតុ​នុយ​ក្លេអ៊ែរ​ពី​ប្រទេស​ភូមា​ឆ្លង​កាត់​ប្រទេស​ជា​ច្រើន​។ គោល​ដៅ​ចុង​ក្រោយ​របស់​គាត់​គឺ​ដឹក​ជញ្ជូន​ទៅ​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​។ តាំង​ពី​ឆ្នាំ​២០២២​ គាត់​ត្រូវ​រដ្ឋ​អាជ្ញា​​អាមេរិក​ចោទ​ប្រកាន់​ពី​បទរត់​ពន្ធ​គ្រឿង​ញៀន​ និង​អាវុធ​។​

រដ្ឋ​អាជ្ញា​រង​​អាមេរិក​ លោក​អេត​វើត គីម (Edward Kim) ​ថ្លែង​ថា​ដូច​អ្វី​ដែល​គាត់​បាន​ឆ្លើយ​សារ​ភាព​នៅ​ចំពោះ​មុខ​តុលា​ការ​​​អីចឹង​គឺថា​លោក​អេប៊ី​សាវ៉ា​ហ៊ាន​ដឹក​ជញ្ជូន​សារ​ធាតុ​នុយ​ក្លេអ៊ែរ​យ៉ាង​គឃ្លើន​​ឥត​មាន​កោត​ក្រែង​ចិត្ត​នរ​ណា​ទាំង​អស់​។ ជា​មួយ​គ្នា​នោះ គាត់​ធ្វើ​ការ​យ៉ាង​សកម្ម​ដើម្បី​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ប្រភេទ​ហេរ៉ូអ៊ីន​ និង​មេ​តំ​ហ្វេតាមីន​ចូល​ប្រទេស​អាមេរិក​។

ជា​ថ្នូរ​ត្រឡប់​មក​វិញ គាត់​ទទួល​បាន​អាវុធ និង​មីស៊ីល​​ដើម្បី​យក​ទៅ​ប្រគល់​ឱ្យ​ពួក​ឧទ្ទាម​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​សឹក​របស់​លោក​មីន​អុង​ឡាំង​។ ​នៅ​ទី​បញ្ចប់​ បេសក​កម្ម​របស់​គាត់​ពិត​ជា​មិន​ឥត​ប្រយោជន៍​ទេ​។ គោល​បំណង​ធំ​បំផុត​របស់​គាត់​គឺ​​លុយ​។ គាត់​ជឿ​ជាក់​ថា​នេះ​ជា​បេសក​កម្ម​ស្វែង​រក​លុយ​ពី​ញូយ៉ក​ទៅ​តូក្យូ​។ ផែន​ការ​សម្ងាត់​របស់​លោក​អេប៊ី​សាវ៉ា​ត្រូវ​បែក​ការណ៍​​ និង​ទប់​ស្កាត់​ទាន់​ពេល​វេលា​ក្រោម​កិច្ច​សហ​ការ​រវាង​អាជ្ញាធរ​អាមេរិ​ក​ជា​មួយ​​ឥណ្ឌូណេស៊ី, ជប៉ុន និង​ថៃ​។

មាន​សេចក្ដី​រាយ​ការណ៍​​​ថា​ពួក​យ៉ាគូហ្សា​ជប៉ុន​​​ខាត​បង់​ច្រើន​ដោយ​សារ​ការ​រំខាន​នៃ​របប​សឹក​​​ភូមា​។ ដូច្នេះ ពួក​គេ​ចង់​ងាក​ទៅ​ជួយ​ខាង​ក្រុម​ឧទ្ទាម និង​ក្រុម​បះ​បោរ​ដែល​ប្រឆាំង​នឹង​​លោក​​មីន​អុង​ឡាំង​។ ពួក​គេ​ដឹក​សារ​ធាតុ​វិទ្យុ​សកម្ម​ចេញ​ពី​ប្រទេស​ភូមា​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ និង​ជួយ​ទិញ​អាវុធ​ និង​គ្រាប់​មីស៊ីល​យក​ទៅ​ឱ្យ​ពួក​ឧទ្ទាម​នៅ​ក្នុង​ព្រៃ​​​។ ជា​ថ្នូរ​​ត្រឡប់​មក​វិញ ពួក​គេ​​ទទួល​បាន​​គ្រឿង​ញៀន​​ហេរ៉ូអ៊ីន និង​មេតំហ្វេតាមីន​​​ពី​ពួក​ឧទ្ទាម​។ គ្រឿង​ញៀន​ទាំង​នេះ​​ជា​ទំនិញ​ដែល​យ៉ាគូហ្សា​ដឹក​ទៅ​លក់​នៅ​អាស៊ី​ និង​អាមេរិក​ដើម្បី​បាន​ជា​លុយ​​៕​

អត្ថ​បទ​ពាក់​ព័ន្ធ
អាមេរិក​ចោទ​ប្រកាន់​មេ​បង​ធំ​ជប៉ុន​ពី​បទ​រត់​ពន្ធ​អាវុ.ធ និង​នុយក្លេអ៊ែរ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ