ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​កំពុង​តាម​ដាន​ករណី​លោក​ត្រាំ​ចង់​បាន​កោះ​ហ្គ្រីន​លេន​មក​គ្រប់​គ្រ​ង

20 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​អ្វី​ដែល​លោ​កត្រាំ​កំពុង​សង្គ្រឺត​ធ្មេញ​ចង់​បាន​កោះ​ហ្គ្រីន​លេន​មក​កាន់​កាប់​ឱ្យ​ខាង​តែ​បាន​ទោះ​បី​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ លោក​ព្រមាន​រហូត​ដល់​​​ទៅ​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​របស់​​​ដាណឺម៉ាក​​បើ​ពួក​គេ​មិន​ព្រម​លក់​កោះ​នេះ​ទេ​។ ​ដូច្នេះ​​វិមាន​ក្រឹម​ឡាំង​​កំពុង​តាម​ដាន​បញ្ហា​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​។​ លោក​ប៉េស្កូស​ (Peskov) ថ្លែង​ថា​ទី​ក្រុង​ម៉ូស្គូ​តាម​ដាន​អ្វី​ដែល​ជា​សភាព​ការណ៍​វិវត្ត​ដ៏​ព្រឺ​ព្រួច​។ ប៉ុន្តែ​ជំហរ​របស់​រុស្ស៊ី​នៅ​ដដែល​។​ រុស្ស៊ី​​ចង់​ឃើញ​តំបន់​នោះ​មាន​សុខ​សន្តិ​ភាព និង​ស្ថិរ​ភាព​ដូច​កាល​ពី​មុន​ដដែល​​។…

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​អ្វី​ដែល​លោ​កត្រាំ​កំពុង​សង្គ្រឺត​ធ្មេញ​ចង់​បាន​កោះ​ហ្គ្រីន​លេន​មក​កាន់​កាប់​ឱ្យ​ខាង​តែ​បាន​ទោះ​បី​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ លោក​ព្រមាន​រហូត​ដល់​​​ទៅ​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​របស់​​​ដាណឺម៉ាក​​បើ​ពួក​គេ​មិន​ព្រម​លក់​កោះ​នេះ​ទេ​។ ​ដូច្នេះ​​វិមាន​ក្រឹម​ឡាំង​​កំពុង​តាម​ដាន​បញ្ហា​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​។​

លោក​ប៉េស្កូស​ (Peskov) ថ្លែង​ថា​ទី​ក្រុង​ម៉ូស្គូ​តាម​ដាន​អ្វី​ដែល​ជា​សភាព​ការណ៍​វិវត្ត​ដ៏​ព្រឺ​ព្រួច​។ ប៉ុន្តែ​ជំហរ​របស់​រុស្ស៊ី​នៅ​ដដែល​។​ រុស្ស៊ី​​ចង់​ឃើញ​តំបន់​នោះ​មាន​សុខ​សន្តិ​ភាព និង​ស្ថិរ​ភាព​ដូច​កាល​ពី​មុន​ដដែល​​។ លោក​ប៉េស្កូស​ថ្លែង​​ថា​តំបន់​​អាក​ទិច (Arctic) ជា​ដែន​ដី​របស់​រុស្ស៊ី​ទាំង​ផ្នែក​យុទ្ធ​សាស្ត្រ​ និង​​សេដ្ឋ​កិច្ច​។ យើង​កំពុង​ស្ថិត​នៅ​ទី​នោះ​ ហើយ​នឹង​បន្ត​​ស្ថិត​នៅ​ទី​នោះ​។​

​រដ្ឋាភិបាល​ដាណឺម៉ាក​កំពុង​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ​។ ​លោក​ត្រាំ​ធ្លាប់​ប្រកាស​ចង់​បាន​កោះ​ហ្គ្រីន​លេន​​​តាំង​ពី​អាណត្តិ​ទី​មួយ​មក​ម៉្លេះ​។ កាល​នោះ​ រដ្ឋាភិបាល​ដាណឺម៉ាក​ឆ្លើយ​ប​ដិសេធ​ភ្លាម​ៗ​ ហើយ​ធ្វើ​ឱ្យ​​បញ្ហា​​នេះ​ក៏​ស្ងប់​ស្ងាត់​ទៅ​វិញ​​។ ប៉ុន្តែ​លើក​នេះ ដាណឺម៉ាក​យល់​ថា​​ខ្លួន​មិន​អាច​មើល​ស្រាល​បាន​ឡើយ​នៅ​ពេល​លោក​ត្រាំ​និយាយ​ហាក់​ដូច​ជា​ម៉ឺង​ម៉ាត់​សម្បើម​ណាស់​។​

ដាណឺម៉ាក​កំពុង​តែ​ពិភាក្សា​គ្នា​ដើម្បី​ដាក់​ចេញ​វិធាន​ការ​ឆ្លើយ​តប​។ អ្វី​ដែល​សំខាន់​គឺ​ដាណឺម៉ាក​មិន​ចង់​មាន​រឿង​រ៉ាវ​ ឬ​​ការ​ប្រ​ទាំង​ប្រទើស​គ្នា​ជា​មួយ​អាមេរិក​ទេ​ក្នុ​ងនាម​​​ជា​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​អង្គ​ការ​ណាតូ​ជា​មួយ​គ្នា​។ លោក​ត្រាំ​​និយាយ​២​ចំណុច​។ ទី​១​ លោក​ដាក់​ជា​សំណួរ​ថា​តើ​ដាណឺម៉ាក​មាន​សិទ្ធិ​ជា​ម្ចាស់​កោះ​ហ្គ្រីន​លេន​ដែរ​ឬ​ទេ​។ ទី​២ បើ​ទុក​ជា​ដាណឺម៉ាក​មាន​សិទ្ធិ​គ្រប់​គ្រង​កោះ​នេះ​ក៏​ដោយ​ ក៏​ត្រូវ​តែ​លក់​ឱ្យ​អាមេរិក​ដែរ​។

​មិន​មែន​ទើប​តែ​ជំនាន់​លោក​ត្រាំ​​​ទេ​ដែល​ចាប់​អារម្មណ៍​ចំពោះ​កោះ​ហ្គ្រីន​លេន​​។ រដ្ឋាភិបាល​អាមេរិក​ជំនាន់​មុន​ៗ​ក៏​ចង់​បាន​កោះ​នេះ​​ដែរ​ដោយ​សារ​ទី​តាំង​ភូមិ​សាស្ត្រ និង​ទំហំ​ដ៏​ធំ​របស់​វា​។ ហ្គ្រីនលេន​ជា​កោះ​ធំ​បំផុត​នៅ​លើ​ពិភព​លោក​ជា​មួយ​នឹង​ផ្ទៃ​ក្រឡា​ជាង​​​២,១​លាន​គីឡូ​ម៉ែត្រ​ការ៉េ។ ទី​នេះ​​មាន​​ទឹកកក​ខួប​ប្រាំង​ខួប​វស្សា និង​ធ្លាប់​ចុះ​​​ត្រជាក់​ដល់​ដក​​៧០​​អង្សា​ក្រោម​សូន្យ​​​។

អាមេរិក​កាល​ពី​មុន​ធ្លាប់​បារម្ភ​អំពី​ការ​ពង្រីក​ទីតាំង​របស់​កង​ទ័ព​រុស្ស៊ី​នៅ​តំបន់​អាក​ទិក​ដែល​​​កៀក​នឹង​ទ្វីប​អឺរ៉ុប​កាន់​តែ​ខ្លាំង​ឡើង​ៗ​​។ ដូច​នេះ អាមេរិក​​ចង់​បាន​កោះ​ហ្គ្រីន​លេន​​ដើម្បី​ទប់​ទល់​នឹង​រុស្ស៊ី​។ ប៉ុន្តែ​ឥឡូវ​នេះ ការ​ចង់​បាន​កោះ​នេះ​មាន​កាន់​តែ​ខ្លាំង​។ ​កាល​ពី​ពេល​លោក​ត្រាំ​កាន់​អំណាច​អាណត្តិ​ទី​១​​ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​​ក៏​ធ្លាប់​ព្រួយ​បារម្ភ​អំពី​វត្ត​មាន​របស់​ចិន​នៅ​តំបន់​អាក​ទិច​​ផង​ដែរ​​។ ហេតុ​នេះ​លោក​ត្រាំ​ចង់​បាន​កោះ​នេះ​ដើម្បី​ការ​ពារ​សន្តិ​សុខ​ជាតិ​របស់​អាមេរិក​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ