រាជធានីភ្នំពេញ ៖ គណៈកម្មការក្រសួងការពារជាតិ បើកកិច្ចប្រជុំលើកដំបូង ដើម្បីពិភាក្សាធ្វើវិសោធនកម្មច្បាប់ ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ។
ថ្លែងក្នុងកិច្ចប្រជុំនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការក្រសួងការពារជាតិ បានអំណរគុណចំពោះនាយទាហានជាន់ខ្ពស់ ជាថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួង ការពារជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងចូលរួមបញ្ចេញមតិពិភាក្សា ផ្លាស់ប្ដូរយោបល់ ពីចំណុចល្អ និងចំណុចខ្វះខាត នៃច្បាប់ និងការអនុវត្តច្បាប់ នាពេលកន្លងមក ដើម្បីឈានទៅរកការមូលមតិ លើការថែរក្សា ឬក៏ត្រូវធ្វើវិសោធនកម្មច្បាប់ ស្ដីពីលក្ខន្តិកៈ ទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ យោងទៅតាមការប្រគល់ភារកិច្ចរបស់ ឯកឧត្តម នាយ ឧត្តមសេ នីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញក្នុងពិធីខួបកំណើតកងពលតូចលេខ៧០ នាពេលកន្លងទៅនេះ ។
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ បាន ៖
ទី១, ឲ្យនាយកដ្ឋាននីតិកម្ម បន្តចងក្រងមតិយោបល់ពីសមាជិក ដែលមិនបានចូលរួម។ទី២, ចំពោះអនុ សាសន៍រ បស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលឲ្យរក្សាទុកអំពីរបប សោធននិវត្តន៍ និងត្រូវចាប់ផ្តើមអនុវត្ត ហើយ ផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមរយៈយន្តការ អគ្គយោធសេវា ក្រសួងការពារជាតិ។ទី៣, លោកជំទាវក៏បាន កត់សម្គាល់នូវមតិយោ បល់មួយចំនួនទៀត ដែលបានលើកឡើ ងសំដៅធ្វើវិសោធនកម្មច្បាប់បន្ថែមទៀត ៕
ចែករំលែកព័តមាននេះ