ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីបា.ញ់សម្លា.ប់បុរសខ្មែរសញ្ជាតិបារាំងនៅបាងកក ៖ ប៉ូលិសសង្ស័យលើអតីតនាយទាហានជើងទឹកថៃម្នាក់

1 ថ្ងៃ មុន

អតីត​នាយ​ទាហានជើងទឹក​ថៃ​ម្នាក់ ​ត្រូវ​បាន​សង្ស័យ​ថា ​បាន​បា.ញ់​សម្លា.ប់​បុរស​ខ្មែរ​សញ្ជាតិ​បារាំង​ នៅ​ទីក្រុង​បាងកក​ កាលពី​យប់​ថ្ងៃ​អង្គារ​ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន ដឺ ណា​សិន The…

អតីត​នាយ​ទាហានជើងទឹក​ថៃ​ម្នាក់ ​ត្រូវ​បាន​សង្ស័យ​ថា ​បាន​បា.ញ់​សម្លា.ប់​បុរស​ខ្មែរ​សញ្ជាតិ​បារាំង​ នៅ​ទីក្រុង​បាងកក​ កាលពី​យប់​ថ្ងៃ​អង្គារ​ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន ដឺ ណា​សិន The Nation របស់​ថៃ ​នៅ​ថ្ងៃ​ទី៨ ខែមក​រា​នេះ ​។

សារព័ត៌មាន នេះ​បានអោយ​ដឹង​ថា នៅ​ម៉ោង៦ល្ងាច ថ្ងៃ​អង្គារ ក្បែរ​វត្ត​មួយនៅក្រុង​បាងកក លោក លឹ​ម គឹ​ម​យ៉ា ជនជាតិ​ខ្មែរ សញ្ជាតិ​បារាំង និងអតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ អាយុ៧៤ឆ្នាំ ត្រូវ​បាន​បា.ញ់​សម្លា.ប់​ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ ។


លោក លឹ​ម គឹ​ម​យ៉ា បាន​ធ្វើ​ដំណើរ​ពី​ខេត្តសៀមរាបជាមួយ​ភរិយា​ ។ ឃា.តក​បាន​ប្រើ​ម៉ូតូ Honda Wave 100 ពណ៌​ក្រហម ពាក់អាវ​ពណ៌​ប្រផេះ ខោជើងវែង និង​ស្ពាយ​កាបូប​មុខ​ទ្រូង​ ។

ប៉ូលិស​បាន​កំពុង​ស្វែងរក​ដីកា​ឃាត់ខ្លួន បុរស​ថៃ ឈ្មោះ អេ​កា​ឡាក់ អតីត​ទាហានជើងទឹក​ថៃ ដែល​ជា​សង្ស័យ​ក្នុង​ករណី​នេះ​ ។ ជនសង្ស័យ ត្រូវ​បាន​ចោទប្រកាន់​ពី​ឃា.តកម្ម​ដែល​មានការ​រៀបចំ​ជា​មុន និង​​បា.ញ់​នៅ​ទី​សាធារណៈ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ