វៀតណាម និងប្រទេសមួយចំនួន នៅក្នុងតំបន់រួមទាំងថៃ និងម៉ាឡេស៊ី បានកំពុងតែបង្ហាញសញ្ញានៃការយកចិត្តទុកដាក់ខ្លាំងលើការរីករាលដាលលើជំងឺរលាកសួត ។ ដូច្នេះ កម្ពុជាក៏គួរតែត្រៀមខ្លួនទប់ទល់ដែរ ជាពិសេសដោយសារករណីផ្ទុះនៅក្នុងប្រទេសចិនដែលមានជើងហោះហើរច្រើនគោលដៅមកកាន់កម្ពុជា ។…
វៀតណាម និងប្រទេសមួយចំនួន នៅក្នុងតំបន់រួមទាំងថៃ និងម៉ាឡេស៊ី បានកំពុងតែបង្ហាញសញ្ញានៃការយកចិត្តទុកដាក់ខ្លាំងលើការរីករាលដាលលើជំងឺរលាកសួត ។ ដូច្នេះ កម្ពុជាក៏គួរតែត្រៀមខ្លួនទប់ទល់ដែរ ជាពិសេសដោយសារករណីផ្ទុះនៅក្នុងប្រទេសចិនដែលមានជើងហោះហើរច្រើនគោលដៅមកកាន់កម្ពុជា ។
តាមសេចក្តីរាយការណ៍របស់កាសែត Vietnam News បានឲ្យដឹងថា ស្ថាប័នសុខភាពជាពិសេស គឺអ្នកជំនាញជំងឺឆ្លងនៅវៀតណាម បានកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លើការផ្ទុះឡើងនៃជំងឺរលាកសួតនៅក្នុងប្រទេសចិន ។
សារព័ត៌មាននេះបានលើកឡើងថា វៀតណាមបានកំពុងបន្តតាមដានយ៉ាងដិតដល់នូវការផ្ទុះឡើងនៃមេរោគនៅក្នុងប្រទេសចិន ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលជំនាញនៅក្នុងប្រទេសចិន ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានឲ្យកាន់តែទូលំទូលាយលើករណីនៃការរីករាលដាលនៃជំងឺផ្លូវដង្ហើម ។
អាជ្ញាធរសុខាភិបាលវៀតណាម បាននិយាយ កាលពីថ្ងៃអាទិត្យថា ពួកគេកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពទាក់ទងនឹងការផ្ទុះឡើងថ្មីនៃជំងឺរលាកសួតដែលបង្កឡើងដោយវីរុស យូមិនមេតាភ្នឺម៉ូវីរុស (Human Metapneumovirus) ។ ការយកចិត្តទុកដាក់នេះ គឺក្រោយពេលដែលមានការផ្សព្វផ្សាយច្រើននៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងករណីមេរោគនេះនៅក្នុងប្រទេសចិន ។
សម្រាប់កម្ពុជាវិញ ដូចជា មិនទាន់មានកំណត់ត្រាជាក់លាក់ពាក់ព័ន្ធនឹងមេរោគ យូមិនមេតាភ្នឺម៉ូវីរុស នេះនៅឡើយទេ ទោះបីជាមកដល់ពេលនេះ នៅក្នុងចំណោមយន្តហោះប្រមាណជា៣០ក្រុមហ៊ុន យន្តហោះដែលហោះហើរផ្ទាល់កម្ពុជា និងចិន មានច្រើនគោលដៅក៏ដោយចុះ ។
ពាក់ព័ន្ធនឹងជំងឺរលាកសួត និងមេរោគ យូមិនមេតាភ្នឺម៉ូវីរុស កាលពីចុងឆ្នាំ២០២៤កន្លងទៅក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងរំលឹកការប្រុងប្រយ័ត្នមួយអំពីករណីនៃមេរោគ យូមិនមេតាភ្នឺម៉ូវីរុសនេះ ដោយរំលឹកពលរដ្ឋឲ្យបង្ការនិងថែរក្សាសុខភាព ។
ក្រសួងបានលើកឡើងថា យូមិនមេតាភ្នឺម៉ូវីរុស គឺបង្កឲ្យមានជំងឺផ្លូវដង្ហើមដែលមានរោគសញ្ញស្រដៀងគ្នាទៅនឹងជំងឺផ្តាយសាយធំដូចជា គ្រុនផ្តាសាយហៀរសំបោរ រលាកបំពង់ក ក្អក និងកន្តាស់ ។ មេរោគនេះ ភាគច្រើនធ្វើឲ្យធ្ងន់ធ្ងរតែទារក និងមនុស្សចាស់ ឬអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយប៉ុណ្ណោះ ហើយវីធីសាស្ត្រការពារ គឺមិនខុសគ្នាអ្វីពីការបង្ការ និងការពារមេរោគកូវីដ ១៩ ឡើយ ។
ពាក់ព័ន្ធនឹងករណីផ្ទុះនៅចិន អង្គការសុខភាពពិភពលោកមិនទាន់ចេញរបាយការណ៍ណាមួយនៅឡើយតែក្រសួងការបរទេសចិនបានបញ្ជាក់ថា ការឆ្លងជំងឺផ្លូវដង្ហើមដែលកំពុងបន្តនៅក្នុងប្រទេសនេះ គឺជារឿងធម្មតា ។
ប្រភពដដែលសង្កត់ធ្ងន់ថា ការរីករាលដាលនៃជំងឺនេះមិនមែនជាព្រឹត្តិការណ៍សុខភាពសាធារណៈឡើយ រីឯការឆ្លងមេរោគផ្លូវដង្ហើមច្រើនក្នុងអំឡុងពេលត្រជាក់ គឺជារឿងធម្មតាមនៅចិន ។
ក្រៅពីចិន និងវៀតណាម សម្រាប់ម៉ាឡេស៊ី ដែលនៅជាប់ថៃវិញមានសេចក្តីរាយការណ៍ថា ខ្លួនបានរកឃើញករណីឆ្លងមេរោគ យូមិនមេតាភ្នឺម៉ូវីរុស ចំនួន ៣២៧ ករណីក្នុងឆ្នាំ ២០២៤ កើនឡើង៤៥% ធៀបនឹងករណីឆ្លង ២២៥ ករណីកាលពីក្នុងឆ្នាំ២០២៣ ។
ក្រសួងសុខាភិបាលម៉ាឡេស៊ីបាននិយាយថា ករណីឆ្លងមេរោគ យូមិនមេតាភ្នឺម៉ូវីរុស ជាការឆ្លងមេរោគផ្លូវដង្ហើមបង្កឡើងដោយមេរោគក្នុងគ្រួសារ Pneumoviridae គឺមិនមែនជាជំងឺថ្មីនោះទេ ។
សរុបទៅទោះបីជាមេរោគ យូមិនមេតាភ្នឺម៉ូវីរុស វាស្រាល និងមិនសូវគ្រោះថ្នាក់ក៏ពិតមែន ប៉ុន្តែការបង្ការ និងការពារ គឺត្រូវតែធ្វើដើម្បីធានាសុខភាពសាធារណៈកុំអោយវារង្គឺ ។ ជំងឺនានាសម័យនេះ គឺវាអាចប្រែប្រួលដែលទាមទារការប្រុងប្រយ័ត្ន និងយកចិត្តដាក់ខ្ពស់ ជាពិសេស គឺវិធានបង្ការ និងការពារនេះតែម្តង ៕
ចែករំលែកព័តមាននេះ