ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូសង្សារ​ស្លា.ប់​.ក្នុង​អណ្តាតភ្លើង បន្ទាប់​ពី​​ឡាន​បើកបុ.កទ្រូងផ្លូវ​ផ្ទុះ​ឆាបឆេះ​

1 ខែ មុន
  • កណ្តាល

ខេត្ត​កណ្តាល ៖ បុរស​ជា​អ្នក​រត់​តាក់​ស៊ីសង្ស័យ​ងោក​មួយភាំង ក៏រេ​ចង្កូត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ជា​ច្រើន​ជុំ បណ្តាល​អោយ​ឆេះ​ស្លាប់​មនុស្ស​ប្រុស​ស្រី​២​នាក់ នឹង​រង​របួសធ្ងន់​ម្នាក់ ។ ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង០៣ និង១២​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៤…

ខេត្ត​កណ្តាល ៖ បុរស​ជា​អ្នក​រត់​តាក់​ស៊ីសង្ស័យ​ងោក​មួយភាំង ក៏រេ​ចង្កូត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ជា​ច្រើន​ជុំ បណ្តាល​អោយ​ឆេះ​ស្លាប់​មនុស្ស​ប្រុស​ស្រី​២​នាក់ នឹង​រង​របួសធ្ងន់​ម្នាក់ ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង០៣ និង១២​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៥​ នេះ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​២១​អា ក្នុងភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

ស​.​ពរ​ង​គ្រោះ​មានឈ្មោះ ខៃ សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) និងឈ្មោះ ធី ស្រី​លី​ន ភេទ​ស្រី អាយុ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

យោង​តាម​ប្រភព​ពី​ពលរដ្ឋ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា គេ​បានឃើញរថយន្ត​មួយ​គ្រឿង​ម៉ាក តូ​យ៉ូ​តា​ព្រួស ពណ៌​ខៀវ ពាក់​ស្លាកលេខភ្នំពេញ 2BD-1735 បើកបរ​ដោយ​បុរស​ម្នាក់​ជា​តៃកុង​ឡាន នឹង​មាន​មនុស្ស​ប្រុស​ស្រី​២​នាក់​ទៀត​រួម​ដំណើរ​ជាមួយ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ សង្ស័យ​តៃកុង​ឡានងងុយ​ងោក​មួយភាំង បាន​រេ​ចង្កូត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត​ដាច់​ជា​ពីរ រួច​បន្ត​ក្រឡាប់​ជា​ច្រើន​ជុំ បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅ ហើយ​បាន​ជាប់​មនុស្ស​ប្រុស​ស្រី​២​នាក់ ឆេះ​ស្លាប់​ក្នុង​រថយន្ត​តែ​ម្តង ។ ចំណែក​អ្នកបើកបរ​រង​របួសធ្ងន់ ត្រូវ​បាន ប្រជាពលរដ្ឋ​ទាញ​ចេញ​មក​ក្រៅ នឹង​បាន​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះ​ដឹក យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ​ព្រះ​កុស​មៈ ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​ក្រុង​តា​ខ្មៅ​បាន​ចុះ​ទៅ​ដល់​ធ្វើការ​វាស់វែង នឹង​បាន​ធ្វើ​កោសល្យវិច័យ​សព រួច​ធ្វើការ​ប្រគល់​សព ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ