ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន បាន​ចាប់ផ្ដើម​បើក​ជើងហោះហើរ​ឡើង​វិញ ពី​ទីក្រុង​ស៊ី​អាន (Xi’an) មក​កាន់​ទីក្រុង​ភ្នំពេញ

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖ កម្ពុជា​-​ចិន បាន​ចាប់ផ្ដើម​បើក​ជើងហោះហើរ​ឡើង​វិញ ពី​ទីក្រុង​ស៊ី​អាន (Xi’an) មក​កាន់​ទីក្រុង​ភ្នំពេញ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Spring Airlines…

រាជធានី​ភ្នំពេញ ​៖ កម្ពុជា​-​ចិន បាន​ចាប់ផ្ដើម​បើក​ជើងហោះហើរ​ឡើង​វិញ ពី​ទីក្រុង​ស៊ី​អាន (Xi’an) មក​កាន់​ទីក្រុង​ភ្នំពេញ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Spring Airlines នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ដោយ​មាន​ភ្ញៀវ​ទេសចរ​ជិះ​តាម​ជើងហោះហើរ​ ចំនួន១២២​នាក់ ​។

ក្នុង​ពិធី​ទទួល​ស្វាគមន៍ ជើងហោះហើរ​ត្រង់​ទី​១នេះ ដោយ​មានការ​ចូលរួមពី​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ឯកឧត្ដម​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល និង​ឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ។

ទំនាក់ទំនងកម្ពុជា​-​ចិន ជា​ពិសេស​ភ្ញៀវ​ទេសចរ​ចិន មានការ​កើនឡើង ដោយសារ​អ្នក​ធ្វើ​ដំណើរ​ ជើងហោះហើរ និង​ក្រុមហ៊ុន​អាកាសចរណ៍​ចិន បាន​ពង្រីក​ជើងហោះហើរ ។

អ្នក​ធ្វើ​ដំណើរ តាម​ជើងហោះហើរ គឹ​ត​ត្រឹម​ឆ្នាំ​២០២៤ មាន​ប្រមាណ​៥.៦​លាន​នាក់ ហើយ​រំពឹង​ថា នៅ​ឆ្នាំ​២០២៥ ចំនួន​អ្នក​ធ្វើ​ដំណើរ តាម​ជើងហោះហើរ មានការ​កើនឡើង លើស​៧​លាន​នាក់ នៅ​ក្នុង​មួយ​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ