ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទប្រកាន់រួចឃុំខ្លួនក្មេងទំនើ.ងប្រុសស្រី៩នាក់យកជើងធា.ក់ម៉ូតូជនរងគ្រោះដួលយកមួក និងខ្សែក្រវ៉ាត់វា.យឲ្យរបួស

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ក្រុម​ក្មេង​ទំនើ​.​ង​ប្រុស​ស្រី​ចំនួន​៩​នាក់ ពី​បទ​.​ហិ​.​ង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស…

រាជធានី​ភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ក្រុម​ក្មេង​ទំនើ​.​ង​ប្រុស​ស្រី​ចំនួន​៩​នាក់ ពី​បទ​.​ហិ​.​ង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ហើយ​សំណុំរឿង​បាន​ត្រូវ​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​កាត់ទោស​ទៅ​តាម​បទល្មើស​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ។

អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​មាន​កិត្តិយស សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សំណុំរឿង​ពាក់​ពន្ធ​ករណី​ក្រុម​ក្មេង​ទំនើ​.​ង​១​ក្រុម មាន​គ្នា​១៨​នាក់​បាន​ធ្វើ​សកម្មភាព​ប្រើ​ជើង​ធាក់​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​កំពុង​ជិះ​២​នាក់​បណ្តាល​ឲ្យ​ដួល ទៅ​លើ​ថ្នល់​អូស​ជា​ច្រើន​ម៉ែត្រ បន្ទាប់​មក​ក្រុម​ក្មេង​ទំនើ​.​ង​ខាងលើ​ក៏​បាន​នាំ​គ្នា​ចុះ​កាន់​មួក​សុវត្ថិភាព និង​ខ្សែ​ក្រ​ប៉ាត់​ដេញ​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ​បន្ថែម​ទៀត ស្ថិត​នៅ​ចំណុច​មុខ​ក្លឹ​ប​ហាត់ប្រាណ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែ​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ។

រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៤ សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៩​នាក់ ជា​បន្តបន្ទាប់​មាន ៖
១.​ឈ្មោះ រិ​ទ្ធ វិបុល ហៅ ប៊ុល កើត​ឆ្នាំ​២០០៨
២.​ឈ្មោះ សែ​ម ពន្លឺ ភេទ​ប្រុស កើត​ឆ្នាំ​២០០៦
៣.​ឈ្មោះ ផា រ័​ត្ន ភេទ​ប្រុស កើត​ឆ្នាំ​២០០៧
៤.​ឈ្មោះ សំអាង វិទូ ភេទ​ប្រុស កើត​ឆ្នាំ​២០០៧
៥.​ឈ្មោះ ហុ​ក យូរ ភេទ​ប្រុស កើត​ឆ្នាំ​២០០៦
៦.​ឈ្មោះ សួន លី​ហេង ភេទ​ប្រុស កើត​ឆ្នាំ​២០០៧
៧.​ឈ្មោះ សី អ៊ែន​ជី ភេទ​ស្រី កើត​ឆ្នាំ​ឋ​២០០៧
៨.​ឈ្មោះ ផ​ន សុ​ផា​លី​ន ភេទ​ស្រី កើត​ឆ្នាំ​២០០៦
៩.​ឈ្មោះ សួង ចន្ទ​សុភា​វី ភេទ​ស្រី កើត​ឆ្នាំ​២០០៨ ។

ចំណែក​បក្ខពួក​ដែល​ជាប់​ពាក់​ពន្ធ​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន និង​កំពុង​ស្រាវជ្រាវ​បន្ត ។

ក្រោយ​ពី​បាន​ទទួល និង​ពិនិត្យ​លើ​សំណុំរឿង​នេះ​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង​៩​នាក់ និង​បក្ខពួក​ពី​បទ​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​យក​ជើង​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​ឲ្យ​ដួល​រង​របួស រួច​នាំ​គ្នា​ចុះ​យក​មួក​សុវត្ថិភាព និង​ខ្សែ​ក្រ​វ៉ា​ត់​ដេញ​វា​.​យ​លើ​ជន​រង​គ្រោះ​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ក្លឹ​ប​ហាត់ប្រាណ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៤ បទល្មើស​មាន​ចែង​តាម​បញ្ញតិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។

មាត្រា ២១៨ «​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៤​លាន​ទៅ​១០​លាន​រៀល កាលបើ​អំពើ​ហិ​.​ង្សា​នេះ​បាន​ប្រព្រឹត្ត ១.​ដោយ​មានការ​គិត​ទុកជា​មុន ២.​ដោយ​ប្រើ​អា​វុ​.​ធ ឬ​គំ​រា​.​ម​កំហែង​ដោយ​អា​វុ​.​ធ ៣.​ដោយ​មាន​មនុស្ស​ច្រើន​នាក់​ក្នុង​ឋានៈ​ជា​ចារី សហចារី អ្នក​ផ្តើមគំនិត និង​អ្នសម​គំនិត​» ។ អាស្រ័យ​ដូច​ជម្រាប​ជូន​ខាងលើ​នេះ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​តាម​ការ​គួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ